បើទោះបីជាអវត្តមានលោក សម រង្ស៊ី
នៅក្នុងប្រទេសកម្ពុជាមួយរយៈពេលក្នុងអំឡុងលោក នៅធ្វើជាប្រធានគណបក្ស សម រង្ស៊ី ក៏ដោយ
ប៉ុន្តែគណបក្ស សម រង្ស៊ី នៅតែខ្លាំង និងរឹងមាំ ដដែល
ដែលអាចធ្វើការប្រគួតប្រជែងជាមួយនិងគណបក្សកាន់អំនាចបានយ៉ាងសាកសម្យ ។
គណបក្ស សម រង្ស៊ី បានចាក់ឬស្សកែវចូលយ៉ាងជ្រៅទៅក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋ
ព្រោះគណបក្សមួយនេះ ជានិច្ចជាកាលតែងតែចេញមុខក្នុងការការពារផលប្រយោជន៏របស់ប្រជា
ពលរដ្ឋ ដែលទួលរងនូវការរំលោភបំពានពីសំណាក់អ្នកមានលុយ មានអំណាច និងឈ្មួញទុច្ច
រឹតខិលខូចមួយចំនួននោះ ។ ជាងនេះទៅទៀតគណបក្ស សម រង្ស៊ី ក៏បានធ្វើការទាមទារយ៉ាង
ប្តូរផ្តាច់ផងដែរ ក្នុងបញ្ហាសិទ្ធិសេរីភាពជូនប្រជាពលរដ្ឋខ្មែរ និងការទាមទារឲ្យរដ្ឋាភិបាល
គោរពលទ្ធិប្រជាធិបតេយ្យ និងការចេញមុខការពារបូរណៈភាពទឹកដី ទាំងខាងលិច និងខាងកើតពីសំណាក់ថ្នាក់ដឹកនាំគណបក្ស
សម រង្ស៊ី ។
ការខិតខំប្រឹងប្រែងរបស់គណបក្ស សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្ស
សម រង្ស៊ី គឺក្នុងគោលបំណងតែមួយគត់ដើម្បីផលប្រយោជន៏ជាតិ និងប្រជាពលរដ្ឋ
ដែលកត្តាទាំងអស់នេះហើយបានធ្វើឲ្យគណបក្ស សម រង្ស៊ី មានឈ្មោះបោះសម្លេងនៅលើឆាកអន្តរជាតិយ៉ាងខ្លាំង
ដែលមេដឹកនាំនៅលើពិភពលោកបានសម្តែងការទទួលស្គាល់ចំពោះស្នាដៃរបស់គណបក្ស សម រង្ស៊ី
ដែលធ្វើដើម្បីជាតិ និងប្រជាពលរដ្ឋ ដោយមិនគិតពីប្រយោជន៏ផ្ទាល់ខ្លួន និងបក្ខពួក គ្រួសារ
ក៏ដូចជាដើម្បីជាប្រយោជន៏របស់គណបក្ស ខ្លួនឯងដោយផ្ទាល់នោះ ។
លោក សម រង្ស៊ី ត្រូវបានគេទទួលស្គាល់ថា
ជាមេដឹកនាំមួយរូបដែលមានមនសិការជាតិខ្ពស់ ក្នុងការគិតគូរជាតិ និងប្រជាពលរដ្ឋជាធំ
ដោយខិតខំប្រឹងប្រែងធ្វើគ្រប់បែបយ៉ាងមិនគិតពីទុក្ខលំបាករបស់ខ្លួនឡើយ
បើទោះបីជាដឹងថា ការទាមទាររបស់លោកត្រូវប្រឈមទៅនិងការព្យាបាទពីសំណាក់គណបក្សកាន់អំណាចយ៉ាងណាក៏ដោយនោះ
។
ដោយមើលឃើញពីភាពអង្គអាចក្លាហានរបស់លោក សម រង្ស៊ី បែបនេះហើយ
ប្រជាពលរដ្ឋខ្មែរទាំងក្នុងស្រុក និងក្រៅស្រុក បានគាំទ្រលោកយ៉ាងខ្លាំង បើទោះបីជាមួយរយៈពេលនេះពុំមានវត្តមានលោកនៅក្នុងប្រទេសកម្ពុជាសម្រាប់ធ្វើការដឹកនាំគណបក្ស
សម រង្ស៊ី ដោយផ្ទាល់ក៏ដោយ ក៏គណបក្ស សម រង្ស៊ី នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ
ដោយក្នុងនោះសម្រាប់ការបោះឆ្នោតទាំងពីរលើកនៅក្នុងឆ្នាំ២០១២នេះ គណបក្ស សម រង្ស៊ី
ទទួលបានជោគជ័យយ៉ាងធំធេងជូនជាតិ និងប្រជាពលរដ្ឋកម្ពុជា ។
ជាមួយគ្នានេះនៅបន្ទាប់ពីរូបលោកបានលាលែងចេញពីប្រធានគណបក្ស
សម រង្ស៊ី ទៅធ្វើជា ប្រធានគណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សថ្មី
កើតចេញពីការរួមបញ្ចូលគ្នាជាសម្លេងតែ មួយរវាងគណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្ស គេក៏កាន់តែមានជឿ និងរំពឹងយ៉ាង មុតមាំផងដែរថា នៅឆ្នាំ២០១៣គណបក្ស សង្គ្រោះជាតិ
និងទទួលបានជោគជ័យលើកាបោះឆ្នោតជាក់ជាមិនខានឡើយ ព្រោះគណបក្ស សង្គ្រោះជាតិ
មានសសរគ្រឹះយ៉ាងមាំនោះគឺ គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ។
ជាមួយគ្នានោះផងដែរ លោកគង់ គាំ ដែលជាប្រធានគណបក្ស សម
រង្ស៊ី សម្រាប់អាណត្តិថ្មី លោកក៏បានធ្វើការប្តេជ្ញាចិត្តផងដែរថា និងដឹកនាំគណបក្ស
សម រង្ស៊ី ឲ្យកាន់តែរឹងមាំបន្ថែមទៀត បន្តពីអ្វីដែលលោក សម រង្ស៊ី បានបន្សុលទុក
ដើម្បីជួយជុំរុញឲ្យគណបក្ស សង្គ្រោះជាតិ កាន់តែមានកម្លាំងខ្លាំងឡើងៗ ។ ព្រោះថាប៉ូលនយោបាយនៅក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៣ខាងមុខ
គឺមានតែពីរប៉ុណ្ណោះ នោះគឺប៉ូលគណបក្ស សង្គ្រោះជាតិ ដែលប្រកាន់យកស្មារតីថ្ងៃទី២៣
ខែតុលា ឆ្នាំ១៩៩១ និងប៉ូលគណបក្សកាន់អំណាចសព្វថ្ងៃដែលប្រកាន់យកស្មារតីថ្ងៃទី៧
ខែមករា ឆ្នាំ១៩៧៩ ដែលទទួលបានអំណាចដោយយួនជាអ្នកលើកបណ្តុប ។
ចំណែកឯលោកស្រី កែ សុវណ្ណរតន៏ អគ្គលេខាធិការគណបក្ស សម
រង្ស៊ី បានមានប្រសាន៏ឲ្យ ដឹងថា បើទោះបីជាមួយរយៈនេះអវត្តមានរបស់លោក សម រង្ស៊ី
នៅឆ្ងាយពីយើងក៏ពិតមែន ក៏ ប៉ុន្តែឧត្តមគតិរបស់លោក សម រង្ស៊ី
និងទង្វើរបស់លោកដែលបានធ្វើដើម្បីជាប្រយោជន៏របស់ ជាតិ និងប្រជាពលរដ្ឋ
បានជំរុញយើងទាំងអស់គ្នាធ្វើឲ្យការខិតខំប្រឹងប្រែងដោយទទួលបានជោគជ័យយ៉ាងធំធេងដូចសព្វថ្ងៃនេះ
។ លោកស្រី កែ សុវណ្ណរតន៏ បានបន្តទៀតថា ក្នុងនោះនៅពេលបោះឆ្នោតព្រឹទ្ធសភាយើងទទួលបានចំនួន១១អសនៈដូចអ្វីដែលជាការគ្រោងទុករបស់យើង
ដែលទាំងអស់នេះគឺកើតចេញមកពីការស្មោះស្ម័គ្ររបស់សមាជិក-សមាជិការ និង
ក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្ស សម រង្ស៊ី និងមួយទៀគឺយើងទទួលបានជោគជ័យជាទីគាប់ប្រសើផងដែរ
នោះគឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលកន្លងមក នេះដែលទទួលបានចំនួន
ពីរពាន់មួយរយហាសិបប្រាំនាក់ ដែលជោគជ័យនេះ គឺជាជោគជ័យ ដែលពុះពារក្រោមការគំរាមកំហែង
សំឡុត និងបន្លំពីគណបក្សកាន់អំណាចសព្វថ្ងៃ ។
អគ្គលេខាធិការគណបក្ស សម រង្ស៊ី លោកស្រី កែ សុវណ្ណរតន៏
បានមានប្រសាសន៏បន្តទៀត ផងដែរថា អ្វីទាំងអស់នេះលោកស្រី
ក៏ដូចជាថ្នាក់ដឹកនាំរបស់គណបក្ស សម រង្ស៊ី ទាំងអស់ សូមអរគុណ សមាជិក-សមាជិកា គណបក្ស
សម រង្ស៊ី ទាំងអស់ដែលបានខិតខំពុះពារ ដើម្បី ការពារគណបក្ស សម រង្ស៊ី ឲ្យរឹងមាំដើម្បីចូលរួមក្នុងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ
ដែលកំពុងតែរងចាំអ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិពិតប្រាកដនៅមូលដ្ឋានជួយដល់
ពួកគាត់ ។ លោកស្រីបានបន្ថែមទៀតថា ក្នុងនោះការងារសង្គម គឺតំណាងរបស់គណបក្ស សម រង្ស៊ី
ទាំងអស់បានជួយអន្តរាគមន៏ និងឈឺឆ្អាលក្នុងការដោះស្រាយបញ្ហារបស់ប្រជា ពលរដ្ឋនៅមូលដ្ឋានដូចជា
ដីធ្លី និងការរំលោភសិទ្ធិមនុស្សជាដើម ។ល។ ដោយអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត ។
លោកស្រីបានថ្លែងទៀតផងដែរថា ជោគជ័យទាំងអស់នេះហើយ
ដែលយើងទាំងអស់គ្នាចង ចាំជានិច្ចដោយសារយើងពុះពារប្រយុទ្ធដើម្បីសេរីភាព ការពារប្រជាពលរដ្ឋដែលទទួលរងយ៉ាងអយុត្តិធម៌ពី
អំពើការរំលោភបំពានរបស់អ្នកមានលុយ មានអំណាច ឈ្មួញទុច្ចរឹត និងមន្រ្តីខិលខូចជាដើម
ដែលទាំងនេះធ្វើឲ្យគណបក្ស សម រង្ស៊ី កាន់តែរឹងមាំ និងកាន់តែទទួលបាននូវភាពជោគជ័យ ។
លោកស្រី កែ សុវណ្ណរតន៏ បានមានប្រសាសន៏ឲ្យដឹងបន្តទៀត ផងដែរថា លោកសម រង្ស៊ី
លោកបានលាលែងចេញពីប្រធានគណបក្ស សម រង្ស៊ី ទៅហើយក្តី ក៏លោកនៅតែជាទីប្រឹក្សាជាន់ខ្ពស់របស់គណបក្ស
សម រង្ស៊ី ។ មួយវិញទៀតការលាលែងរបស់ លោក សម រង្ស៊ី ចេញពីប្រធានគណបក្ស សម រង្ស៊ី
គឺឪកាសដែលឲ្យលោកទៅធ្វើជាប្រធាន គណបក្ស សង្គ្រោះជាតិ
ដែលប្រជាពលរដ្ឋកំពុងតែស្រែកដង្ហើយជារៀងរាល់ថ្ងៃ ឲ្យអ្នកប្រជាធិ បតេយ្យ
អ្នកស្នេហាជាតិ និងស្រលាញ់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដមកជួយសង្គ្រោះពួកគាត់
ចេញពីកណ្តាប់ដៃនៃការគ្រប់គ្រងរបស់គណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ ដែលបាននិង
កំពុងតែដឹកនាំប្រទេសជាតិតាមរបៀបផ្តាច់ការនោះ ។
ជាមួយគ្នានោះពួកគាត់មានជំនឿយ៉ាងមុតមាំផងដែរថា នៅឆ្នាំ២០១៣គណបក្ស
សង្គ្រោះជាតិ និងទទួលបានជ័យជំនះលើការបោះឆ្នោតនេះយ៉ាងពិតប្រាកដ ព្រោះស្នូលគណបក្ស
សង្គ្រោះ ជាតិសព្វថ្ងៃ មិនត្រឹមតែមានគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
ប៉ុណ្ណោះទេ តែក្នុងនោះគណបក្ស សង្គ្រោះជាតិ ក៏មានឥស្សរជននយោបាយជាច្រើនរូបទៀត
ដែលមកពីគ្រប់គណបក្សនយោបាយ បានមកចូលរួមនៅក្នុងជួរគណបក្ស សង្គ្រោះជាតិ ហើយអ្វីដែលជាការកត់សំគាល់ជាងនេះទៅទៀតនោះ
ក្នុងមួយរយៈចុងក្រោយនេះ ទាំងសមាជិកគណបក្ស កាន់អំណាច ក៏បានមកចូលរួមជាមួយគណបក្ស
សង្គ្រោះជាតិ កាន់តែច្រើនឡើងផងដែរ ហើយអន្តរជាតិក៏បានធ្វើការទាមទារឲ្យមានការបោះឆ្នោតដោយសេរី
ត្រឹមត្រូវ និងយុត្តិធម៌ នៅកម្ពុជា ក្នុងឆ្នាំ២០១៣ខាងមុននេះ ហើយក្នុងនោះអន្តរជាតិ
ក៏បានធ្វើអន្តរាគមន៏មកកាន់រដ្ឋាភិបាលខ្មែរសព្វថ្ងៃ ឲ្យបើកផ្លូវដល់លោក សម រង្ស៊ី
បានវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញឲ្យបានឆាប់ និងសេរី ដោយគ្មានលក្ខណ្ឌផងដែរ
ដើម្បីឲ្យលោក សម រង្ស៊ី បានចូលរួមក្នុង ការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខនេះ
ព្រោះលោកសម រង្ស៊ី គឺជាបេក្ខភាពនាយករដ្ឋមន្រ្តី
សម្រាប់ធ្វើការប្រគួតប្រជែងជាមួយលោក ហ៊ុន សែន គណបក្សប្រជាជន កាន់អំណាចសព្វ
ថ្ងៃដែលដឹកនាំប្រទេសតាមរបៀបផ្តាច់ការនោះ ៕
No comments:
Post a Comment
yes