សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 30, 2012

កំពូលស្រ្តីសហគ្រិន​ទាំ​ង​៣​០​រូ​ប​ដែ​ល​រ​ក​លុ​យ​តា​ម​ Online

កំពូលស្រ្តីសហគ្រិន​ម្នាក់ក្នុងចំណោម៣០នាក់

ចំពោះ​ការសម្រេច​បាន​នូវ​ភាព​អស្ចារ្យ​លើ​កិច្ចការ​ផ្សេងៗ​របស់​បុរស គឺជា​ដំណើរការ​ទូទៅ​មួយ​ដែល​មនុស្ស​គ្រ​ប់​រូ​​ប​​តែងតែ​យល់ឃើញ​បែបនេះ​។ ប៉ុន្តែ​ការយល់ឃើញ​ទាំងនោះ​មិនមែន​ជា​ការវិភាគ​យ៉ាង​ត្រឹមត្រូវ​ទាំងស្រុង​នោះ​​​ទេ ផ្ទុយទៅវិញ​ស្ត្រី​ក៏​អាច​ធ្វើ​នូវ​អ្វី​ដែល​បុរស ឬ​ក៏​មនុស្ស​ធម្មតា​មិន​អាចធ្វើ​បាន​ដែរ​។ ជាក់ស្តែង​ខាងក្រោម​នេះ​​​​ជា​កំពូល​ស្ត្រី​ដែល​បាន​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ និង​ជា​សហគ្រិន​ដែល​ទទួលបាន​ភាពជោគជ័យ​ក្នុងការ​ធ្វើ​​ពាណិជ្ជកម្ម​តាម​Online នៅលើ​ពិភពលោក​។ 

នេះ​គឺជា​លក្ខណៈ​ពិសេស ឬ​ជា​គន្លឹះ​របស់​បុគ្គល​ជោគជ័យ​ដែ​ល​​ផប​ហ្សូ​ន អាស៊ី​លើក​យកមក ដើម្បី​ជម្រាប​ជូន​ដ​ល់​​ប្រិយមិត្ត​ដូចតទៅ​៖
ឈ្មោះក្រុម​ហ៊ុនកាល​បរិច្ឆេត​បេស​កកម្ម​
Amanda MarcottePandagon26-Nov-01
Amanda បាន​ដំណើរការ​blog មួយ​ដ៍​ល្បីល្បាញ​និយា​អំពី​ស្ត្រីនិយម​និង​នយោបាយ​។​Marcotte មាន​កេរ្តិ៍​ឈ្មោះ​​ល្បីល្បាញ​នៅពេលដែល John Edwardស្នើរ​អោយ​នាង​ជួយ​ដំ​ណើរការ​នៃ blogប្រធានា​ធិប​តេ​យ្យ​​។​
Ariana HuffingtonHuffington Post09-May-05
បើតាម Technorati បាន​អោយ​ដឹង​ថា​​Ariana Huffington គឺជា​ស្ត្រី​ម្នាក់​ដែ​ល​មាន​ភាព​ជោគជ័យ​យ៉ាងខ្លាំង​ទៅ​លើ​កំពូល​Blog​ល្បីៗ ក្នុង​ប្រព័ន្ធ​អ៊ី​ន​ធឺ​នេត​នៅលើ​ពីភពលោក

Ashley QuallsWhat Ever Life2004
នៅ​ឆ្នាំ​២០០៤ Ashley Qualls បាន​បង្កើត​វិបសាយ​មួយ​មានឈ្មោះ​ថា What Ever Life.com ដែល​បាន​ទា​ក់​ទាញ​មនុស្ស​វ័យ​ជំទង់​រាប់លាន​នាក់​ចូល​មើល​វិបសាយ​របស់​នាង​។
Barbara FeldmanSurfnetkids.com29-Jun-05
Barbara Feldman គឺជា​ស្ថាបនិក​រប​ស់​​ក្រុមហ៊ុន​Surfnetkid.com​ដែល​ជា​​ក្រុមហ៊ុន​វិបសាយ​មួយ​មាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ចូល​មើល​ជាង​៦០០ ០០០​នាក់​ក្នុង​រយះ​ពេល​១​ខែៗ​​។ អត្ត​បទ​ជាង​៨០០០០​ច្បាប់ និង​​សៀវភៅ​អេ​ឡិ​ចត្រូនិច​(E-Book) ដែល​នាង​បាន​បោះពុម្ភ​ត្រូវ​​បាន​លក់​យ៉ាង​សកម្ម​នៅលើ​ប្រ​ព័ន្ធ​អ៊ី​ន​ធឺ​នេត​។​
Carrie Wilkerson
Carrie Wilkerson Barefoor Executive
The Barefoot Executive2007
Carrie បាន​ចាប់ផ្ដើម​ដំណើរការ​ក្រុ​ម​ហ៊ុន​The Barefoot Executive នៅ​​ថ្ងៃ​ទិ​២៧​ខែ​សីហា​ឆ្នាំ​២០០៧​មាន​ហើ​យ​មាន​សហគ្រិន​អ៊ី​ន​ធឺ​នេត​និង​អ្នក​គាំទ្រ​ជា​ង​១០០ ០០០​នាក់​។​
Caterina FakeFlickr26-Jun-05
Caterina​បាន​សហការ​ជាមួយ Stewart Butterfield បង្កើត​នូវ​វិប​សា​យ Flickrហើយ​បន្ទាប​ត្រូវបាន​ទទួ​ល​​ទិញ​ដោយ​Yahoo​នៅ​ឆ្នាំ​២០០៥​។​
Catherine CookMyYearBook.com27-Jun-05
នៅពេលដែល​មាន​អាយុ​១៥​ឆ្នាំ​បាន​​បង្កើត​ក្រុមហ៊ុន​វិបសាយ My YeaBook ដែល​មាន​សមាជិក​ចូល​រួម​វិបសាយ​របស់​នាងរ​ហូ​តដល់​ជាង ៣​លាន​នាក់​ទូទាំង​ពិភ​ពលោ​ក ហើយ​រក​ចំនូល​បាន​ពី​ការលក់​រាប់​​លាន​ដុល្លារ​ក្នុង​មូយ​ឆ្នាំ​។​
Cyan Ta’eedEden Creative2006
Ta’eed គឺជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុនEden Creative ជា​រាង​រាល់​​ខែ​វិបសាយ​របស់​នាង​បាន​ទា​ក់ទាញ​អ្នកទស្សនា​ប្រមាណ​ជា​ង​​១០​លាន​នាក់​ចូល​មើល blogរបស់​ពួ​ក​គេ ហើយ​ទទួលបាន​ចំនូល​រាប់​លាន​ដុល្លា​ក្នង​មួយឆ្នាំ​។​
Eileen GittinsBlurb26-Jun-05
Elieen គឺជា​សហ​ស្ថាបនិក ហើយ​ក៍​ជា​នាយ​ប្រតិ​ប​ត្ត​របស់​ក្រុមហ៊ុន Blurb ដែល​មាន​ផលទុន​ប្រមាណ​ជា​១​​លាន​ដុល្លា​កើន​ដល់​៣០​លាន​ដុ​ល្លា​ក្នុង​រយះពេល​២​ឆ្នាំ​។​
Elaine WherryMeebo01-Sep-05
Elaine គឺជា​សហ​ស្ថាបនិក​របស់​ក្រុម​ហ៊ុនMeebo ដែល​ជា​វិបសាយ​មួយ​​បំរើ​នូវ​សេវាកម្ម​ផ្ញើរ​សារ​ទាន់​ចិ​ត្ត​​ដែល​អ្នក​ប្រើ​នៅលើ​Browser រប​ស់​​អ្នក និង​ជា​វិបសាយ​ដែល​ទទួល​ការ​ចាប់អារ​ម្មណ៍​ពី​អ្នកប្រើប្រាស់​ប្រ​មាណ​ជា​៤០ ០០០ ០០០​នាក់​រៀង​រាល់ខែ​។​
Erin JansenNetLingo.com21-Jun-05
Erin គឺជា​សហគ្រិន​ជើង​ចាស់​ម្នាក់​និង​​ជា​ស្ថាបនិក​របស់​នៃ Award- Winning Web Site តាំងពី​ឆ្នាំ​១៩៩៤​មក​​ម្លេះ​។​
Gina BianchiniNing01-Oct-05
Gina គឺជា​សហ​ស្ថាបនិក​និង​ជា​នា​យក​​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​Ning ដែល​​រួម​មាន​បណ្ដាញ​សង្គម​ចំនួន​១ ០០០ ០០០ អត្រា​កំណើន​នៃ​បណ្ដា​ញ​​សង្គម​ថ្មី​មាន​ស្ទើរតែ​រហូតដល់​៤០០០​ក្នង​ថ្ងៃ​នី​មួយៗ​
Gina TrapaniLifehacker01-Jan-05
Gina Trapani គឺជា​អ្នក​បច្ចេកវិទ្យា bloggerអ្នកនិពន្ធ​សៀវភៅ និង​ជា​Programmerទៀតផង​។ Gina Trapani បាន​ស្ថាបនា​វិបសាយ​Lifehacker នៅ​ឆ្នាំ​២០០៥ ហើយ​សៀវភៅ​ជំនាន់​ថ្មី ដែល​Gina Trapani បាន​បោះពុម្ភ​មានដូចជា Upgrade Your Life: The Lifehacker Guide to Working Smarter, Faster, Better​ដែល​ទទួល​ការគាំទ្រ​បំផុត​។​
Heather ArmstrongDooce01-Feb-01
Heather Armstrong បាន​ចាប់ផ្ដើម​នូវ​​វិបសាយ​Dooce កាលពី​ថ្ងៃ​ទី​០១​ខែ​​កុម្ភះ​ឆ្នាំ​២០០១ ហើយ​ជា​blog មួយ​​ទាក់ទាញ​ប្រិយ​អ្នកអាន​រាប់​លា​ន​នាក់​ចូល​មើល​វិបសាយ​របស់​នា​ង​​។
Juliette BrindakMiss O and Friends22-Jun-05
Juliette ផ្ដើម​មាន​គំនិត​បង្កើត​ក្រុម​ហ៊ុ​ន​Miss O and Friends នៅ​ពេល​ដែល​​នាង​មាន​អាយុ​១០​ឆ្នាំ ឥឡូវ​នេះ​នាង​មាន​អាយុ​១៩​ឆ្នាំ​ពាណិ​ជ្ជក​ម្ម​រប​ស់​នាង​មាន​តំលៃ​រហូត​ដល់​១៥​លា​ន​ដុល្លា និង​មាន​ការ​ចូល​មើល​ពី​ក្មេង​ស្រី​រាប់លាន​នាក់​។​
Justine EzarikiJustine27-Jun-05
ដោយ​ការចាប់ផ្ដើម​ជាមួយ​និង​ទំព័រ​ផ្សព្វ​ផ្សាយ​តាមរយះ​iPhone ចំនួន​៣០០​ទំព័រ ឥ​ឡូង​នេះ Justine Ezarik ក្លាយ​ជា​តារាRock ល្បីល្បាញ​ម្នាក់​នៅលើ​បណ្ដាញ​សង្គ​ម​ដូចជា​មានកា​គាំទ្រ​ពី​ប្រិយ​មិត្ត​​រាប់លាន​នាក់​នៅក្នុង​You Tube​និង​​អ្នកគាំទ្រ Twitter ជាង​៥០០ ០០០​នាក់​ថែមទៀត​។​
Kim PoleseSpikeSource25-Jun-05
Kim Karin Polese គឺជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​Spike​Source និង​ជា​មនុស្ស​ម្នាក់​ដែល​​សំ​ខា​ន់​របស់ Silicon Valley ក្នុង​កឡុង​សម័យកាល​អ៊ី​ន​ធឺ​នេត​dotcom era​។​នៅ​ឆ្នាំ​១៩៩៧ នាង​បាន​បង្កើត​ទស្សនាវដ្ដីTime Magazine ដែល​និយាយ​ពី​មនុស្ស​មាន​ឥទ្ធិពល​ទាំង​២៥​នាក់​របស់​ជនជាតិ​អា​មេ​រិច​។​
Lisa Stone
Blog Her01-Feb-05
Lisa គឺជា​ស្ថាបនិក​របស់​ក្រុមហ៊ុនBlogHer​ដែល​បាន​ទាក់ទាញ​ស្ត្រី​ជាង​១៤​លាន​នាក់​ចូល​មើល​វិប​សា​យ​រ​បស់​នាងតា​ម​រយះ​ការធ្វើ សន្និ​សីទ Internet Site និង​ចេញផ្សាយ​តាម​​បណ្ដាញ​សង្គម​ជា​រៀងរាល់ខែ​។​
.
Lisa SugarPop SugarApril 2006
Lisa គឺជា​កំពូល​ស្ត្រី​blogger ម្នាក់ បណ្ដា​ញ​blog របស់​Lisa គឺ​ត្រូវ​បាន​ផ្ដល់​​ដោយ វិនិយោគ​ដោយ​Sequoia ជា​អ្នក​ដែល​បាន​ផ្ដល់​វិនិ​យោ​គ​ជា​មួយ​Googleនិង​Youtube​ឥឡូវ​វិបសាយ​របស់​នាង​ជា​វិ​ប​សាយ​ដ៍​ធំ​មួយ​នៅ​លើ​បណ្ដាញ​អ៊ី​ន​ធឺ​នេត​។​
Louise WannierMyShape26-Jun-05
Louise Wannier បាន​ដំណើរការ​ក្រុមហ៊ុន​អន៍​ឡា​ញ MyShape ដោយ ​ទទួល​ការចាប់អារម្មណ៍​ពី​ប្រិយមិត្ត​ជាច្រើន លើ​សេវាកម្ម​គ្រឿង​តុបតែង​និង​សំលៀកបំពាក់​ស្ត្រី​ដែល​ផ្ដោត​ទៅលើ​ទំហំ​ ខ្នាត​រូបរាងកាយ ចំ​នង់​ចំនូលចិត្ត និង​Style​របស់​ស្ត្រី​។
Maria AndrosSocial Media Traffic Blueprint
Maria បាន​ជួយ​មនុស្ស​បង្កើត​នូវ​ភាព​រីករាយ​ជាមួយ​បណ្ដាញ​សង្គម Social Media Traffic Blueprint របស់​នាង​។​ថ្មីៗ​នេះ នាង​បាន​ទទួល​មនុស្ស​ចំនួន​១០០​នាក់​ចូលរួម​កម្ម​វី​ធី​បង្រៀន​របស់​នាង ដែល​ក្នុង​មួយ​នាក់​ត្រូវ​ចំនាយ​ទឹកប្រាក់​ចំនួន​២៥០០​ដុល្លារ​។​
Meg FrostCute Overload2005
Meg Frost បាន​ធ្វើ​ពាណិជ្ជកម្ម​ក្រុម​ហ៊ុនCute Overload បាន​ទាក់​ទាញ​​មនុ​ស្ស​រាប់សែន​នាក់​ចូល​មើល​​វិបសាយ​សត្វ​ចិញ្ជឹម​ដ៍​គួរអោ​យ​​ស្រលាញ់​របស់​នាង​។​
Meg HourihanBlogger.com21-Jun-05
Meg Hourihan គឺជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Pyra Labs ជា​ក្រុម​ហ៊ុន​​មួយ​បាន​បង្កើត​នូវ​Software Blogger ផ្ទាល់ខ្លួន ដែល​ត្រូវបាន​ទទួ​ល​ទិញ​ដោយ​ក្រុមហ៊ុន​Google​ជាមួយ​និង​ទឹក​ប្រាក់ដ៍​ច្រើន​សន្ធឹកសន្ធាប់​។
Mena TrottSix Apart23-Jun-05
Mena Trott គឺជា​សហ​ស្ថាបនិក​របស់​​Six Apart និង​ជា​អ្នកបង្កើត​Movable Type & TypePad​។​
Michelle MalkinMichelle MalkinJune 2004
Michelle បាន​បង្កើត​នូវ​វិបសាយ​មួយ​ឈ្មោះ Michelle Malkin និយា​យ​ពី​ពត័មាន នយោបាយ​ដែល​បាន​ទាក់​ទាញ​អ្នក​ចូល​មើល​វិបសាយ​រប​ស់​នាង​ជិត​២០០ ០០០​នាក់​ក្នុង​មួយ​ថ្ងៃ​។​
Penelope TrunkBrazen CareeristMarch 2006
Penelope គឺជា​ស្ត្រី​ម្នាក់​ដែល​គួរ​អោយ​​យក​គំរូ​ត​តាម ជាមួយ​និង​ការ​ចាប់ផ្ដើម​វិបសាយ​ផ្ទាល់ខ្លួន​របស់​អ្នក​​ស្រីមា​ន​អ្នក​ចូល​អាន​ចំនួន ៣០ ០០០ នាក់​។​
Nancy J Priceshe knows1999
Nancy សហ​ស្ថាបនិក​របស់​ក្រុម​ហ៊ុន​SheKnows បាន​សាង​ភាព​អស្ចា​រ្យ​ដោយ​បាន​ទាក់ទាញ​អ្នក​ចូល​​មើល​ចំនួន ៧.៥​លា​នាក់​(Monthly Unique Visitors)​និង​៧៦​លាន​​នាក់​សំរាប់​Page Views( Monthly Page Views)​ជា​រៀងរាល់​ខែ​។​
Natalie MassenetNet-A-Porter22-Jun-05
អស់​រយះពេល​៨​ឆ្នាំ​ទៅ​ហើយ​ដែល​នាង​​មិន​មាន​មុខ​នៅ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​នេត​ នៅ​ឆ្នាំ​នេះ​បាន​Natalis Massenet សាង​ឯកត្ត​កម្ម​ល្បី​ល្បាញ​​ដោយ​រក​ចំនូល​បាន​ជាង​៣៧​​លាន​ផោន​ជាមួយ​ក្រុមហ៊ុន​Net-A-Porterគឺជា​វិបសាយ​ដែល​មាន​​ភា​ពពេញនិយម​នៅលើ​ពិភព​លោក​។​
Rachna KingstonEntheos30-May-08
Rachna Kingston គឺជា​ស្ត្រី​ម្នាក់​មេផ្ទះ​ដែល​បាន​ដំណើរការ​ក្រុម​ហ៊ុន Entheos វ​និយោគ​ទៅលើ Web Design វិបសាយ​និង​មាន​ការ​ទា​ក់​ទាំ​ញ​អ្នក​ចូល​មើល​ជាង​១​លាន​នាក់​​ក្នុង​មួយ​ខែ​។​
Xeni JardinBoing Boing22-Jun-05
Xeni គឺជា​និពន្ធ​នាយក​មួយ​រូប​របស់ Blogមួយ​ក្នុងចំនោម​blog ទាំង​៥​នៅលើ​ពិភពលោក​គឺ Boing Boing​។​

No comments:

Post a Comment

yes