លោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរបានបញ្ចេញប្រតិកម្មយ៉ាងក្តៅគគុកប្រឆាំងនឹងសំដីលោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ ដែលលោកបានលើកឡើងថា ឲ្យខ្មែរឈប់គិតពីរឿងកោះត្រល់ និងកម្ពុជាក្រោមទៀតទៅ ព្រោះវាហួសពេលហើយ ។
នេះជាសំដីលោក ឡៅ ម៉ុងហៃ ដែលបានថ្លែងតាមវិទ្យុអាស៊ីសេរី ដោយ លោកសង្កត់ថា ‹‹ពលរដ្ឋ ខ្មែរ គួរឈប់យកចិត្តទុកដាក់ ឬរវល់ នឹកគិតពីដែន កោះត្រល់ និងទឹកដីកម្ពុជា ក្រោមដែលបានបាត់បង់នោះទៅ ព្រោះធ្វើឲ្យ តែរវល់ខួរក្បាល និងចំណាយពេលវេលាអត់ប្រយោជន៍ ព្រោះវាហួសពេល បាត់ទៅហើយ។ ទុកពេលវេលានាំគ្នាធ្វើការ អភិវឌ្ឈវិញប្រសើរជាង›› ។
នេះជាសំដីលោក ឡៅ ម៉ុងហៃ ដែលបានថ្លែងតាមវិទ្យុអាស៊ីសេរី ដោយ លោកសង្កត់ថា ‹‹ពលរដ្ឋ ខ្មែរ គួរឈប់យកចិត្តទុកដាក់ ឬរវល់ នឹកគិតពីដែន កោះត្រល់ និងទឹកដីកម្ពុជា ក្រោមដែលបានបាត់បង់នោះទៅ ព្រោះធ្វើឲ្យ តែរវល់ខួរក្បាល និងចំណាយពេលវេលាអត់ប្រយោជន៍ ព្រោះវាហួសពេល បាត់ទៅហើយ។ ទុកពេលវេលានាំគ្នាធ្វើការ អភិវឌ្ឈវិញប្រសើរជាង›› ។
ពាក្យសំដីលោក ឡៅ ម៉ុងហៃ ដែលបានលើកឡើងខាងលើនេះ បាននិងកំពុងធ្វើអោយពលរដ្ឋ ខ្មែរអ្នកស្នេហាជាតិរង នូវការឈឺចាប់ និងឡើងកំដៅរាប់លានអង្សា បន្ទាប់ពីលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាល នៅទីក្រុងភ្នំពេញបានថ្លែងកាលពីថ្ងៃទី០៩ សីហា ឆ្នាំ ២០១២ កន្លងទៅនេះ ក្នុងរដ្ឋសភាជាតិថា ‹‹រឿងទឹកដីកម្ពុជាក្រោម និងកោះត្រល់ ចប់ ហើយ ហួសពេលហើយ …មិន មានសិទ្ធិទាមទារយកមកវិញទេ ព្រោះសម្តេច នរោត្តម សីហនុ បានដាក់ផែនទីជូនអង្គការសហប្រជាជាតិ កាលពីឆ្នាំ ១៩៦៤ នោះ គឺធ្វើអោយខ្មែរបាត់បង់នូវសិទ្ធិទាមទារទឹកដីកម្ពុជាក្រោមយកមកវិញដោយស្វ័យប្រវត្តិ» ។ ហើយទាក់ទងជាមួយនឹងដែនកោះត្រល់ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន ទើបកាត់ថ្មីៗនេះប្រគល់ជូនចៅហ្វាយយួន ក្រុងហាណូយ នោះក៏លោក ហ៊ុន សែន បានយក លេសថា ជារបស់យួន ដោយសំអាង លើខ្សែគំនូសលីង ព្រីវីយ៉េ របស់បារាំង ។
សូមបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង ៣ ភូមិភាគទាំងកំពុងរស់នៅកម្ពុជាក្រោម កណ្តាល និងផ្នែកខាងលើ (សុរិន្ទ) មិនដែលទទួលស្គាល់ ថាទឹកដីមហានគរដែលបាត់បង់នោះជារបស់យួន ឬក៏ជារបស់សៀមទេ ។ ពលរដ្ឋខ្មែរដែលមានកំណើតនៅមាតុភូមិកម្ពុជាក្រោម នៅតែរក្សាសិទ្ធិខ្លួនជាម្ចាស់មាតុភូមិ មិនបោះបង់ចោលសិទ្ធិធម្មជាតិមួយនេះទេ បើទោះជាយួនធ្វើបាបកាប់សម្លាប់រាប់សិបជំនាន់ មកហើយ ដោយគ្មានរដ្ឋាភិបាលខ្មែរពីភ្នំពេញទៅជួយ ឬឈឺឆ្អាលក៏ដោយ ។ បងប្អូនខ្មែរនៅមាតុភូមិកម្ពុជាក្រោម ទោះបីបាត់ សិទ្ធិអំណាចគ្រប់គ្រងទឹកដីកេរដូនតា តែក៏នៅខំព្យាយាមការពារថែទាំនូវភាសា សាសនា ទំនៀមទំលាប់ ប្រពៃណី និងព្រមទាំងការ ពារដីស្រែ ដីភូមិ ដីចម្ការ កេរដំណែលដូនតា ហើយប្រឆាំងយួនមិនអោយយួនរឹបអូសយកតាមអំពើចិត្តទេ ។ ចំណែកឯបងប្អូនខ្មែរ ដែលរស់នៅភាគខាងលើដែលបច្ចុប្បន្ននេះនៅក្រោម ការត្រួតត្រារបស់សៀមក៏បងប្អូនខ្មែរទាំងអស់នោះមិនដែលគិតថា ពួកគាត់ ជាជនជាតិសៀមដែរ ដែលផ្ទុយស្រឡះពីខ្មែរមួយចំនួនដែលរស់នៅមាតុភូមិកណ្តាលតែងតែគិតថា បងប្អូនខ្មែរមកពីកម្ពុជាក្រោម គឺជាយួន និងបងប្អូនខ្មែរមកពីខាងលើគឺជាសៀមទៅវិញ ។
ភាសា សាសនា ទំនាមទំលាប់របស់ខ្មែរ ទោះជារស់នៅទីណាក៏មិនអាចកាឡៃបានដែរ ។ បងប្អូនជានជាតិខ្មែររស់នៅមាតុភូមិ កម្ពុជាក្រោមរាប់លាននាក់បានកំពុងរស់នៅក្នុងភាពឯកា ដោយសារមិនមានការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាល តែភាសា និងទំនៀម ទំលាប់ ប្រពៃណីរបស់ខ្មែរ បងប្អូនខ្មែរកម្ពុជាក្រោមមិនដែលកែកាឡៃទេ បើទោះបីជារស់នៅក្រោមអាណានិគមរបស់ យួនក៏ដោយ ។
ការលើកឡើងរបស់លោក ឡៅ ម៉ុងហៃ នាពេលនេះបានធ្វើអោយយើងនឹកឃើញដល់លោក កេង វ៉ានសាក់ ដែលធ្លាប់លើក ឡើងដែរថា ព្រះរាជាខ្មែរសម័យអង្គរ គឹព្រះបាទជ័យវរ្ម័នទី ៧ ជាស្តេចចាម ។ កាលណោះការលើកឡើងរស់លោក កេង វ៉ានសាក់ ក៏បានចាក់ទំលុះបេះដូងខ្មែរអ្នកសិក្សា និងអ្នកស្នេហាជាតិដែលគ្រប់គ្នាសុទ្ធតែបានដឹងតាមប្រវត្តិសាស្ត្រយ៉ាងច្បាស់ថា ព្រះរាជាខ្មែរ ព្រះបាទជ័យវរ្ម័នទី ៧ ជាវរៈអង្គក្សត្រខ្មែរតែមួយអង្គគាត់ដែលមានវីរៈភាពនិងជាព្រះរាជាកំពូលក្នុងប្រវត្តិសាស្រ្ត ដែលបានពង្រីក អាណាចក្រខ្មែរសម័យអង្គរយ៉ាង ល្បីល្បាញ ។
រហូតមកដល់ថ្ងៃនេះ ដោយសារតែការលើកឡើងរបៀបមិនដឹងខ្យល់របស់លោក ឡៅ ម៉ុងហៃ នេះបានធ្វើអោយពលរដ្ឋខ្មែរទាំង ក្នុងប្រទសនិងក្រៅប្រទេសក្តៅក្រហាយយ៉ាងខ្លាំង ។ ជាពិសេសបងប្អូនពលរដ្ឋខ្មែរ ដែលមានកំណើតនៅមាតុភូមិខ្មែរកម្ពុជាក្រោម ទាំងអ្នកដែលកំពុងរស់នៅឯមាតុភូមិ និងអ្នកដែលបានចេញ មកតស៊ូនៅក្រៅស្រុក ។
ការលើកឡើងដោយលោក ឡៅ ម៉ុងហៃ នេះត្រូវបានលោក សួន សេរីរដ្ឋា ប្រតិកម្មភ្លាមៗម្តងរួចហើយកាលពីខែតុលាឆ្នាំ ២០១២ កន្លងទៅនេះតាមរយៈបទសំភាសន៍មួយក្នុង វិទ្យុសំឡេង អំណាចពលរដ្ឋខ្មែរ ។ តែថ្មីៗនេះក្នុង ខែធ្នូ ឆ្នាំ ២០១២ វិទ្យុអាស៊ីសេរី បានហៅលោក ឡៅ ម៉ុងហៃ អោយមកនិយាយម្តងទៀតពីបញ្ហាដដែលនេះ ដែលធ្វើអោយមជ្ឈដ្ឋានអ្នកស្តាប់កាន់តែមានប្រតិកម្ម ខ្លាំងទៅលើការលើកឡើងរបស់លោក ឡៅ ម៉ុងហៃ ដែលមានចេតនាចង់អោយពលរដ្ឋខ្មែរបំភ្លេចចោលដីកេរដូនតាកោះត្រល់ និង កម្ពុជាក្រោម ។
ការលើកឡើងដដែលរបស់លោក ឡៅ ម៉ុងហៃ នេះត្រូវលោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរបានបំភ្លឺសាជា ថ្មីម្តងទៀតដោយចោទសួរជាសំណួរថា តើលោក ឡៅ ម៉ុងហៃ ពិតជាមានចេតនាចង់អោយខ្មែរបំភ្លេចកោះត្រល់និងដែនដីកម្ពុជា ក្រោមមែនឬក៏ជាជាការសាកល្បងមួយក្នុងគោលបំណង ដើម្បីធ្វើការវាស់ស្ទង់ចិត្តពលរដ្ឋខ្មែរបច្ចុប្បន្ននេះ អំពីគំនិតជាតិនិយម ដែលទាក់ទងទៅនឹងការបាត់បង់ទឹកដីកេរដំណែលដូនតា?
លោក សួន សេរីរដ្ឋា បានបន្តថា តាមការចេះដឹងរបស់លោក ឡៅ ម៉ុងហៃ មិនគួរណាគាត់ប្រើចំណេះដឹងទៅនិយាយរឿងបែបនេះ ទេព្រោះប្រទេសជាតិមួយ ដែលកំពុងតែលិចលង់ និងដែលបរទេសកំពុងតែឈ្លានពាន មើលងាយ គេមិនត្រូវនិយាយវាយបំបាក់ ស្មារតី និងគំនិតជាតិនិយមទេនោះ បើទោះបីជា លោក ឡៅ ម៉ុងហៃ មិនមែនជាអ្នកនយោបាយក៏ដោយ តែលោកក៏ជាពលរដ្ឋ ខ្មែរម្នាក់ដែលមានកាតព្វកិច្ចត្រូវជួយការពារជាតិ និងជាពិសេសគឺជាជាបញ្ញាវ័ន្តផងនោះ ត្រូវប្រើចំណេះរបស់ខ្លួនជួយបំផុសស្មារតី ជាតិអោយងើបផុស ផុលឡើងដើម្បីរំដោះ និងការពារ មាតុភូមិ ។
លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា ប្រសិនការលើកឡើងរបស់លោក ឡៅ ម៉ុងហៃ នេះគឺគ្រាន់តែចង់សាកល្បងវាស់ស្ទង់គំនិត ជាតិនិយមរបស់ពលរដ្ឋខ្មែរ ដែលនៅស្រលាញ់ជាតិ និងទឹកដីទេនោះ ពេលនេះក៏គួរទទួលបាននូវលទ្ធផលជាទីគាប់ចិត្តហើយ ។ ដូចបានលើកឡើងខាងលើគឺពលរដ្ឋខ្មែរពិត ទោះទៅរស់នៅដល់ទៅណាក៏មិនភ្លេចជាតិដែរ ។ មានមុខរបរថ្មី មានដី តាំងទីលំនៅ ថ្មីនិងមានរបស់របរប្រើប្រាស់ថ្មី ក៏នៅតែគិតពីជាតិ និងទឹកដី ជាពិសេសសុខទុក្ខរបស់បងប្អូន ជនរួមឈាម និងរួមទុក្ខ ដែលរស់នៅ ក្រោមនឹមយួនឈ្លានពាន ។ ព្រោះរាប់ទសវត្សចុងក្រោយនេះ ទាំងអ្នកនយោបាយ ទាំងអ្នកធ្វើការងារសង្គមគឺតែងតែទទួលបាន នូវការជួយគាំទ្រពីសំណាក់ពលរដ្ឋខ្មែរនៅក្រៅស្រុកជាធនធាន ប្រាក់កាស និងស្មារតី គ្រប់សព្វបែបយ៉ាងឲ្យតែអ្នកនោះនិយាយពីជាតិហើយចង់បម្រើជាតិដើម្បី រំដោះជាតិអោយរួចផុតពីការដឹកនាំរបស់ពួកកុម្មុយនិស្តផ្តាច់ការ ។
ប៉ុន្តែសុបិន្តរបស់ពលរដ្ឋខ្មែរមិនដែលបានសម្រេចដល់ទីបញ្ចប់ទេ ។ សុបិន្តនេះតែងតែ កាត់ផ្តាច់នៅពាក់កណ្តាល ទីបន្ទាប់ពីពួកអ្នកនយោបាយ និងអ្នកធ្វើកិច្ចការទាំងអស់នោះបានទទួលលាភបុណ្យសក្តិពីពួកអ្នកកាន់អំណាចនៅភ្នំពេញ ៕
No comments:
Post a Comment
yes