សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 3, 2012

ពលរដ្ឋ​ចោទ​សមត្ថកិច្ច​ចំរុះ​ខេត្ត​ស្ទឹងត្រែង​ថា បង្កើត​ប៉ុស្តិ៍​ដើម្បី​ជំរិត​ទារ​ប្រាក់

តម្រួត​ព្រំដែន​ខេត្ត​ចំប៉ាសាក់ ប្រទេស ឡាវ ជា​រឿយៗ បាន​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ ពី​បទ​លួច​ឆ្លង​ដែន​ខុស​ច្បាប់ ចូល​ទៅ​ទឹក​ដី​ឡាវ ដើម្បី​កាប់​ឈើ​ប្រណិត​នាំ​ចូល​មក​ខេត្ត​ស្ទឹងត្រែង។ ប៉ុន្តែ ចំពោះ​ឆ្មាំ​ព្រំដែន​ខ្មែរ​វិញ មិន​បាន​ហាម​ប្រជា​ពលរដ្ឋ​មិន​ឲ្យ​ឆ្លង​ដែន​ខុស​ច្បាប់​ទេ តែ​បែរ​ជា​ចាំ​គាប​សង្កត់​ប្រជា​ពលរដ្ឋ​ខ្មែរ​បន្ថែម​ទៅ​វិញ។
ប្រជា​ពលរដ្ឋ​ឆ្លង​ដែន​ចូល​ដី​ឡាវ បាន​ចោទ​ថា ក្រុម​សមត្ថកិច្ច​ចម្រុះ ដែល​មាន​ប៉ូលិស ទាហាន​ការពារ​ព្រំដែន នៅ​តំបន់​កំភោគ ឃុំ​ព្រែក​មាស ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង បាន​បង្កើត​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ខុស​ច្បាប់ នៅ​តាម​ច្រក​របៀង​ព្រំដែន ដើម្បី​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ​ឆ្លង​ដែន​ចូល​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ដី​ឡាវ។

No comments:

Post a Comment

yes