ប្រធានសភាជាតិកម្ពុជា លោក ហេង សំរិន (ស្តាំ) ជួបជាមួយអនុប្រធានសភាវៀតណាម
លោក វិញ ង៉ុកសីន (Vinh Ngoc Sin) នៅសភាជាតិកម្ពុជា ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១២
ប្រធានសភាជាតិកម្ពុជា លោក ហេង សំរិន និងជាប្រធានកិត្តិយស នៃគណបក្សប្រជាជនកម្ពុជា បានសំដែងការដឹងគុណ ចំពោះប្រទេសវៀតណាម ដែលបានជួយផ្ដួលរំលំរបបខ្មែរក្រហម ចេញពីអំណាច កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។
ការប្រកាសនេះ គឺនៅគ្រាដែលលោក ហេង សំរិន ជួបជាមួយអនុប្រធានសភាវៀតណាម លោក វិញ ង៉ុកសីន (Vinh Ngoc Sin) នៅសភាជាតិកម្ពុជា នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១២ នៅក្នុងពិធី ដែលសភាវៀតណាម ប្រគល់សម្ភារៈជាច្រើនមុខឲ្យសភាកម្ពុជា។ សម្ភារទាំងនោះមានដូចជា ម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនបោះពុម្ព ឧបករណ៍ទប់ភ្លើងអគ្គិសនី និងសម្ភារៈជាច្រើនទៀត។
លោក ហេង សំរិន មានប្រសាសន៍ទៅកាន់លោក វិញ ង៉ុកសីន ថា វៀតណាម បានជួយនាំមកនូវសុខសន្តិភាព ជូនប្រទេសកម្ពុជា និងជាមិត្តល្អជាមួយកម្ពុជា។
លោក ហេង សំរិន៖ «ពង្រីងទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព មានលក្ខណៈពិសេស និងប្រវត្តិសាស្ត្រ ដែលមានតាំងពីយូរយារណាស់មកហើយ រវាងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជា និង វៀតណាម។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបក្សកុម្មុយនិស្តវៀតណាម រដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានផ្ដល់ការជួយឧបត្ថម្ភដ៏ស្មោះស និងធំធេង ដល់ប្រជាជនកម្ពុជា ក្នុងបុព្វហេតុសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍ និងការធ្វើឲ្យប្រជាជាតិរស់ឡើងវិញ និងមានការអភិវឌ្ឍន៍រហូតដល់សព្វថ្ងៃនេះ»។
ការដឹងគុណនេះ គឺនៅគ្រាដែលប្រមុខរដ្ឋាភិបាលកម្ពុជា គឺលោក ហ៊ុន សែន និងលោក ហេង សំរិន ប្រារព្ធទិវា ២ ធ្នូ ឆ្នាំ ១៩៧៨ ដែលជាថ្ងៃកំណើត នៃចលនាប្រឆាំងរបបខ្មែរក្រហម គាំទ្រដោយកងទ័ពស្ម័គ្រចិត្តវៀតណាម។ ការគាំទ្រនេះ បានជួយវាយរំលំរបបខ្មែរក្រហម នៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩។
កន្លងមក គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានរិះគន់ថា ថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ កន្លងមកនោះ គឺជាថ្ងៃដែលកងទ័ពវៀតណាមចូលមកឈ្លានពាន និងត្រួតត្រាលើប្រទេសកម្ពុជា៕
No comments:
Post a Comment
yes