សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, December 23, 2012

សាលាក្តី​ខ្មែរ​ក្រហម​កំពុង​ប្រឈម​ខ្លាំង​ចំពោះ​កង្វះ​ថវិកា


អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​សាលាក្តី​ខ្មែរ​ក្រហម បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ខ្លួន​កំពុង​ជួប​បញ្ហា​កង្វះ​សាច់​ប្រាក់​ដ៏​ធ្ងន់ធ្ងរ​មួយ ពោល​គឺ​កង្វះ​សាច់​ប្រាក់​សម្រាប់​បើក​ប្រាក់​ខែ​ដល់​បុគ្គលិក​ជាតិ​ចាប់​ពី​អ្នក​បើកបរ រហូត​ដល់​ព្រះរាជ​អាជ្ញា ចៅក្រម គិត​ចាប់​ពី​ខែ​ធ្នូ ឆ្នាំ​២០១២​នេះ​តទៅ។
សវនាការរបស់តុលាការខ្មែរក្រហមកន្លងមក
លោក ក្រាញ់ តូនី ប្រធាន​ការិយាល័យ​រដ្ឋបាល​ស្តីទី នៃ​សាលាក្តី​ខ្មែរ​ក្រហម បាន​ធ្វើ​ការ​បញ្ជាក់​នៅ​ក្នុង​កិច្ច​ប្រជុំ​​មួយ​​នា​ថ្ងៃទី២១ ខែ​ធ្នូ ឆ្នាំ​២០១២​នេះ​ថា ភាគី​ជាតិ​អាច​នឹង​ជួប​ប្រទះ​​បញ្ហា​សាច់​ប្រាក់​ដើម្បី​បើក​ប្រាក់​ខែ​​ដល់​បុគ្គលិក​សម្រាប់​ខែ​ធ្នូ​នេះ ព្រោះ​ផ្នែក​ថវិកា និង​ហិរញ្ញវត្ថុ​កំពុង​ធ្វើ​ការងារ​ជាមួយ​ម្ចាស់​ជំនួយ និង​អ្នក​គ្រប់​គ្រង​ថវិកា ដើម្បី​ទទួល​បាន​ថវិកា​ដែល​នៅ​សល់​ប្រមាណ​៣សែន​ដុល្លារ​អាមេរិក​​ដែល​ស្ថិត​នៅ​ក្នុង​គម្រោង​គាំទ្រ​ដោយ​សហភាព​អឺរ៉ុប។
ដោយ​ឡែក​ចំពោះ​គម្រោង​ថវិកា​ឆ្នាំ​២០១៣ លោក ក្រាញ់ តូនី បាន​ឲ្យ​ដឹង​ថា ភាគី​ជាតិ​ត្រូវ​ការ​ថវិកា​ចំនួន ៩,៥លាន​ដុល្លារ​អាមេរិក។ ប៉ុន្តែ​ខុស​ប្លែក​ពី​ឆ្នាំ​មុនៗ រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ការ​សន្យា​ជាក់​លាក់​ណាមួយ​ពី​ប្រទេស​ម្ចាស់​ជំនួយ​ដល់​ភាគី​ជាតិ នៃ​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ឡើយ​ទេ លើក​លែង​តែ​ការ​សន្យា​ដែល​មាន​រួច​ហើយ​ចំនួន​២,៥លាន​ដុល្លារ ដែល​ក្នុង​នោះ​រដ្ឋាភិបាល​កម្ពុជា​១,៨លាន​ដុល្លារ និង​រដ្ឋាភិបាល​អាឡឺម៉ង់​៧សែន​ដុល្លារ។

បើ​តាម​លោក ក្រាញ់ តូនី សម្រាប់​ឆ្នាំ​២០១៣​ខាង​មុខ បុគ្គលិក​​ទាំង​អស់​របស់​សាលាក្តី​ខ្មែរ​ក្រហម​អាច​ប្រឈម​នឹង​ការ​មិន​ទទួល​បាន​ប្រាក់​ខែ​ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៣​តទៅ រហូត​ដល់​មាន​ការ​ផ្តល់​វិភាគ​ទាន​ថ្មី​នា​ពេល​ខាង​មុខ។
គួរ​បញ្ជាក់​ថា ប្រភព​ថវិកា​សំខាន់​សម្រាប់​សាលាក្តី​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម គឺ​បាន​មក​ពី​ថវិកា​បដិភាគ​របស់​រដ្ឋាភិបាល​កម្ពុជា និង​ថវិកា​ស្ម័គ្រ​ចិត្ត​ពី​ប្រទេស​ជា​មិត្ត ដែល​មាន​ដូច​ជា ជប៉ុន សហភាព​អឺរ៉ុប អូស្រ្តាលី អាឡឺម៉ង់ និង​ប្រទេស​អង់គ្លេស​ជា​ដើម៕

No comments:

Post a Comment

yes