សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, December 2, 2012

សម្តេចតេជោ​ នឹងប្ដឹងបកប្រធាន ចលនាយុវជន គណបក្សប្រឆាំង ប្រសិនបើ តុលាការរក មិនឃើញ កំហុសសម្តេច

www.dap-news.com

ខាងក្រោមនេះគឺការការប្រតិកម្មរបស់លោក ហ៊ុន សែន តបតទៅប្រធាន ចលនាយុវជន សម រង្ស៊ី ដែលបានដាក់ពាក្យប្តឹងលោក ហ៊ុន សែន ទាំក់ទងទៅនិងការស្លាប់ពលរដ្ឋរាប់សិបនាក់នៅលើ ស្ពានកោះពេជ្រ កាលពីឆ្នាំ២០១០ ។

ការដាក់ពាក្យប្តឹងនេះគឺជារឿងត្រឹមត្រូវ ព្រោះរដ្ឋាភិបាលហាក់បានបំភ្លេចចំពោះបញ្ហាខាងលើនេះ យើងជាប្រជាជាតិខ្មែរមិនត្រូវឲ្យពលរដ្ឋខ្មែរស្លាប់ទាំងអយុត្តិធម៌បែបនេះឡើយ ។

E-mailPrintPDF
ភ្នំពេញ៖ ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធដីធ្លី ជូនប្រជាពលរដ្ឋ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១២ នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នឹងប្ដឹងបកទៅកាន់ប្រធាន ចលនាយុវជន គណបក្សសមរង្ស៊ី វិញ ប្រសិនបើតុលាការរកមិន ឃើញកំហុសរបស់សម្តេច ពីការចោទ ប្រកាន់សម្តេច ជាប់ទាក់ទិនទៅនឹងការស្លាប់មនុស្ស នៅស្ពានកោះពេជ្រ កាលពីថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០១០នោះ។
ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ក្នុងនាមសម្តេចជាពលរដ្ឋម្នាក់ ប្រសិនបើតុលាការ រកមិនឃើញកំហុស ដូចការចោទប្រកាន់ ពីសំណាក់លោក សួង សុភ័ណ្ឌ ប្រធានចលនាយុវជន គណបក្ស ប្រឆាំង មែននោះ សម្តេច នឹងប្ដឹងបកត្រឡប់ទៅវិញ ដែលនេះជាការចាំបាច់ ដើម្បីរក្សាកិត្តិយស និងសេចក្ដីថ្លៃថ្នូ របស់សម្តេចផង និងរបស់រាជរដ្ឋាភិបាលផងដែរ ។
សម្តេចបន្ត ថា ”ប៉ុន្តែខ្ញុំគ្រាន់តែបញ្ជាក់ថា ខ្ញុំជាពលរដ្ឋម្នាក់ ក្នុងករណីដែលមិនអាច រកឃើញនូវកំហុសរបស់ខ្ញុំ ខ្ញុំមានសិទ្ធិប្ដឹងបក នេះជាការចាំបាច់ ដើម្បីការពារកិត្តិយស សេចក្ដីថ្លៃថ្នូ របស់ខ្លួនខ្ញុំផ្ទាល់ផង និងកិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់រាជរដ្ឋាភិបាលផង ហើយពេលនោះកុំ និយាយថា គាបសង្កត់ខាងផ្លូវនយោបាយ កុំយកបញ្ហានយោបាយមកឡុកឡំ”។
សម្តេចតេជោ បានឲ្យដឹងថា “បច្ចុប្បន្នបញ្ហានយោបាយក្នុងប្រទេសកម្ពុជា មិនមានការគាបសង្កត់អ្វីទាំងអស់ សូម្បីតែយុវជន អាយុជាង២០ឆ្នាំម្នាក់ គ្រាន់តែជាប្រធានចលនាយុវជន គណបក្សនយោបាយមួយ ប្ដឹងនាយក រដ្ឋមន្រ្ដី របស់ប្រទេសបាន ដោយសម្តេចបានចោទជាសំណួរ ថា តើសិទ្ធិប៉ុណ្ណាទៀត បើយុវជនយើងច្រើន ណាស់ ហើយ? ប៉ុន្តែសិទ្ធិរបស់អ្នកក៏ត្រូវ ទៅទល់និងសិទ្ធិរបស់អ្នកដទៃ”។
យ៉ាងណាក៏ដោយ សម្តេចមិនចង់មានប្រសាសន៍ច្រើននោះទេ ពាក់ព័ន្ធនឹងបញ្ហានេះ គឺទុកឲ្យតុលាការដោះ ស្រាយវិញ តែការប្ដឹងនាយករដ្ឋមន្រ្ដី មិនមែនជាប់តែនាយករដ្ឋមន្រ្ដី ម្នាក់នោះទេ មន្រ្ដីរាជរដ្ឋាភិបាល ទាំងអស់ក៏ ជាប់ដូចគ្នាដែរ ប៉ុន្តែសម្តេចសុំសិទ្ធិ និងរក្សាសិទ្ធិ ក្នុងឋានៈជាពលរដ្ឋម្នាក់ បើសិនជាតុលាការមិនអាចរកឃើញ កំហុសសម្តេចនោះ សម្តេចសុំសិទ្ធិប្ដឹងបក ដែលនេះជាសិទ្ធិស្របច្បាប់របស់ពលរដ្ឋ ហើយកុំថានេះជាការ គំរាមកំហែងខាងផ្លូវនយោបាយ។
សម្តេចបានឲ្យដឹងបន្ថែមថា សិទ្ធិនយោបាយត្រូវបានបង្ហាញច្បាស់នៅពេលនេះ គឺពលរដ្ឋកម្ពុជា មានសិទ្ធិប្ដឹង នាយករដ្ឋមន្រ្ដីបាន ដូច្នេះអ្នកដែលធ្លាប់រិះគន់ ពីបញ្ហារំលោភសិទិ្ធនយោបាយនៅកម្ពុជា ទាំងក្នុង និងក្រៅ ប្រទេសអាចពិនិត្យ មើលនៅពេលនេះបាន។
គួររំលឹកថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២កន្លងទៅនេះ ប្រធានចលនាយុវជន គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ បានដាក់ពាក្យបណ្តឹង ទៅសាលាដំបូង រាជធានីភ្នំពេញ ដោយចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ពីបទមនុស្សឃាត គិតទុកជាមុន ហើយប្រធានចលនាយុវជន គណបក្សប្រឆាំង រូបនេះបាននិយាយថា សម្តេចត្រូវទទួលខុសត្រូវ ក្នុងឧបទ្ទវហេតុរត់ជាន់គ្នាស្លាប់ នៅលើស្ពានកោះពេជ្រ ដែលមានរហូតទៅដល់ ៣៥៣នាក់ និងអ្នករងរបួសជាង ៤០០នាក់ ក្នុងពិធីបុណ្យអុំទូក កាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ នាពេលកន្លងមកនេះ។
ជាមួយគ្នានេះដែរ ប្រធានចលនាយុវជនគណបក្ស សម រង្ស៊ីរូបនេះ ក៏នឹងដាក់ពាក្យបណ្តឹង ទៅតុលាការយុត្តិធម៌ អន្តរជាតិ ទីក្រុងឡាអេ ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១២ខាងមុខនេះទៀតផង៕

No comments:

Post a Comment

yes