សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, December 2, 2012

ព្រៃឈើ​នៅ​ក្នុង​ស្រុក​សណ្តាន់​ទទួល​រង​នូវ​ការ​កាប់​ទន្ទ្រាន​យកដី​ធ្វើជា​កម្មសិទ្ធិ​និង​យក​ឈើ​លក់​យ៉ាង​អនា​ធិប​តេយ្យ

បច្ចុប្បន្ននេះនៅក្នុងទឹកដីស្រុកសណ្តាន់ មានបទល្មើសកាប់បំផ្លាញព្រៃឈើ ហាមឃាត់របស់រដ្ឋនោះ កំពុងតែកាប់គាស់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ ដើម្បីទុកលក់ឱ្យ ឈ្មួញដែលមានប្រាក់មកពីបណ្តាខេត្តនានាមកទិញយ៉ាង គគ្រឹកគគ្រេង ។  ចំណែកឯដើមឈើធំៗមានអាយុរាប់រយឆ្នាំដែលនៅក្នុង  ព្រៃហាមឃាត់របស់រដ្ឋនោះផងដែរ ក៏កំពុងត្រូវបានពួកឈ្មួញកាប់ផ្តួលរំលំ អារជ្រៀក ដឹកជញ្ជូនមកលក់ឱ្យឈ្មួញនានានៅក្នុងឃុំទំរីង ស្រុកសណ្តាន់  យ៉ាងរំភើយ ដោយគ្មានការបង្ក្រាបពីសមត្ថកិច្ចផ្នែករដ្ឋបាល ព្រៃឈើស្រុក សណ្តាន់និងសង្កាត់រដ្ឋបាលព្រៃឈើទំរីងដែលប្រចាំការនៅទីនោះឡើយ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅក្នុងឃុំសុចិត្រ ស្រុកសណ្តាន់ បានសម្តែងនៅការខកចិត្តនិងរិះគន់ទៅលើលោក ប្រាក់ មិន មេឃុំសុចិត្រថាកំពុងតែប្រព្រឹត្តបទល្មើសកាប់អារ ជ្រៀកយកឈើទៅលក់ដោយគ្មានការខ្វល់ខ្វាយ ឬអើពើពីសំណាក់មេព្រៃប្រចាំការនៅក្នុងស្រុកសណ្តាន់ឡើយ ។



ប្រភពខាងលើបន្តថា  លោក ប្រាក់ មិន មេឃុំសុចិត្រ ស្រុកសណ្តាន់មានម៉ាស៊ីនត្រង់ ស៊ីន័រ ៥ គ្រឿង តូច ២ ធំ ៣ ម៉ាស៊ីនត្រង់ស៊ីន័រ ៣គ្រឿងធំៗ  គឺសម្រាប់អារជ្រៀកឈើធំៗយកទៅលក់ហើយអារជ្រៀកឈើនៅចំណុចត្រពាំងប្រិយ៍  (ឃុំសុចិត្រ) ដែលមានព្រៃឈើ រាប់សិបហិកតា ។ រីឯលោក សាវ សាយ នៅក្នុងភូមិទំរីង ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ជាឈ្មួញដែលមានខ្នងបង្អែកក្រាស់ ឃ្មឹកដែលមានលោកមេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តកំពង់ធំ ដ៏មានឥទ្ធិពលជាបងថ្លៃកំពុងអារជ្រៀកឈើដោយម៉ាស៊ីនត្រង់ ស៊ីន័រចំនួន ៧ គ្រឿង នៅចំណុចអូរតាជើល (ឃុំសុចិត្រ ស្រុកសណ្តាន់) ។ ហើយឈើដែលអាររួចត្រូវបានលោក សាវ សាយ លក់នៅក្នុងព្រៃឱ្យទៅឈ្មួញឧក្រិដ្ឋកម្មព្រៃឈើនៅ ក្នុងឃុំទំរីង ស្រុកសណ្តាន់  ខេត្តកំពង់ធំ ជាអ្នកទទួលទិញ ។ ចំពោះករណីលោក ញ៉ែម  សុផេន (ហៅ ប៊ូ តាន់) ជាទាហានយោធភូមិភាគទី ៤ ក៏មិនធម្មតាដែរមានម៉ាស៊ីនត្រង់ស៊ីន័រ ៥ ទៅ ១០ គ្រឿង អារជ្រៀក ឈើនៅចំណុចស្នងអន ( ឃុំសុចិត្រ ស្រុកសណ្តាន់)រួចយករទេះក្របីពី ១០ ទៅ ២០ គ្រឿង ដឹក ជញ្ជូនឈើដែលអាររួចហើយ នៅក្នុងព្រៃទៅលក់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ព្រោះលោក ញ៉ែម សុផេន  (ហៅ ប៊ូ តាន់) ជាអ្នកជូន រទេះដឹកឈើដោយ ខ្លួនឯងផង។

បទល្មើសព្រៃឈើប្រចាំឃុំទំរីង នៅមានស្ត្រីៗជើងខ្លាំងមួយចំនួនទៀតដូចជាយាយរ៉ុងនិងយាយរ៉ន សុទ្ធតែជាថៅកែរកស៊ីបទល្មើស ព្រៃឈើប្រចាំឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំផងដែរ។ សកម្មភាពប្រព្រឹត្តបទល្មើសព្រៃឈើនៅស្រុកសណ្តាន់បានកើតឡើង យ៉ាងគឃ្លើនប្រឆាំងទៅនឹងបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលដាក់បទបញ្ជាឱ្យមន្ត្រីអាជ្ញាធរពាក់ព័ន្ធធ្វើការបង្ក្រាបបទ ល្មើសការកាប់បំផ្លាញព្រៃឈើ ជាពិសេសមន្ត្រីជំនាញរដ្ឋបាលព្រៃឈើតែម្តង ត្រូវអនុវត្តឱ្យបានតឹងរ៉ឹងបំផុតពីសំណាក់ក្រុមឈ្មួញ ធ្វើការកាប់បំផ្លាញ ព្រៃឈើ ។

ប្រភពព័ត៌មានបន្តទៀតថាក្រុមឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើប្រចាំឃុំទំរីង ពួកគេបានបង់ប្រាក់ប្រចាំខែជូនជំនាញពាក់ព័ន្ធរួចអស់ ហើយពុំបញ្ហាអ្វីកើតឡើង សម្រាប់ពួកនោះទេ ព្រោះនៅឃុំទំរីងមានសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើដូចជាសង្កាត់រដ្ឋបាលព្រៃ ឈើទំរីង,ផ្នែករដ្ឋបាលព្រៃឈើសណ្តាន់គឺនៅឃុំទំរីងនេះតែម្តង ដែលសំបូរទៅដោយបទល្មើសព្រៃឈើ ។

នេះជាសក្ខីភាពមួយទៀត ដែលមន្ត្រីក្រោមឱវាទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រព្រឹត្តផ្គើននឹងបទបញ្ជាយ៉ាងចំហដូច្នេះ ។ មានន័យថា សេះក៏បាត់ ក្រោលក៏បាត់អស់ទៅហើយ ៕

No comments:

Post a Comment

yes