សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 20, 2012

គង់ គាំ ៖ ទូទាំងពិភពលោកគេមើលឃើញលោក សម រង្ស៊ី ជាអ្នកប្រជាធិបតេយ្យ និងជាអ្នកស្នេហាជាតិ ខុសពីការចោទប្រកាន់របស់លោក ហ៊ុន សែន ដែលមានយួននៅពីក្រោយខ្នង

លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ត្រូវបានមេដឹកនាំនៅលើសកលលោកចាត់​ទុកថា ជាអ្នកប្រជាធិបតេយ្យ និងជាអ្នកស្នេហាជាតិយ៉ាងពិតប្រាកដ ព្រោះរាល់សកម្មភាព​របស់លោកដែលបានធ្វើគឺដើម្បីជាប្រយោជន៏របស់ជាតិ និងប្រជាពលរដ្ឋតែមួយប៉ុណ្ណោះ ។

តែផ្ទុយទៅវិញគឺមានតែលោក ហ៊ុន សែន ដែលជាមេដឹកនាំដ៏ក្រាញអំណាចនៅកម្ពុជាតែមួយ គត់ដែលថាលោក សម រង្ស៊ីគឺជាអ្នកទោស ហើយអ្វីទាំងអស់នេះក៏ផ្តើមចេញដោយមានយួន​នៅ​ពីក្រោយខ្នងផងដែរ ព្រោះយួនមិនពេញចិត្តលោក សម រង្ស៊ី ឡើយដោយពួកគេចាត់ទុក​លោក សម រង្ស៊ី គឺជាបន្លានៅក្នុងកែវភ្នែករបស់ពួកគេ ដែលបំផ្លាញផែនការរបស់គេ​មិនឲ្យរំ​លោភ​បំពានលេបត្របាក់ទឹកដីកម្ពុជាធ្វើជាអាណាខេត្តរបស់គេបាននោះ ដោយហេតុថានេះ​គឺ​ជាមហិច្ឆតាចង់បានរបស់ពួកគេជាយូរណាស់មកហើយ ។

ជាមួយគ្នានោះដើម្បីឲ្យគណបក្សប្រជាជនបានបន្តដឹកនាំប្រទេសដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៅកម្ពុជាជាបន្តទៀត និងដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគេក្នុងការច្បាម​យកប្រទេសកម្ពុជាដែលលោក ហ៊ុន សែន និងគណបក្សប្រជាជនគឺជាកូនជឹងរបស់ពួក​គេ​នោះ ពួក​គេបានបញ្ជូនជនជាតិយួនរបស់គេជាច្រើនម៉ឺនសែននាក់​ឲ្យមករស់នៅក្នុង​ប្រទេស​កម្ពុជា ដើម្បីជួយបោះឆ្នោតឲ្យគណបក្សប្រជាជនដែលជាអាយ៉ាងរបស់ខ្លួន បានឈ្នះឆ្នោត​ជា​រៀង​រហូត និងជារបៀបលេបយកទឹកដីខ្មែរបន្តិចម្តងៗតាមរូបភាពត្រជាក់ ។


ដូច្នេះទាំងអស់នេះសបញ្ជាក់ឲ្យឃើញថា ប្រទេសកម្ពុជារបស់យើងបាននិងកំពុងតែជួបនូវ​គ្រោះ​មហន្តរាយយ៉ាងធ្ងន់ធ្ងរ ហើយប្រសិនបើគ្មានអ្នកមកសង្គ្រោះឲ្យបានទាន់ពេលវេលា​ទេ​
កម្ពុជាកណ្តាលរបស់យើងវាសនានិងដូចជាកម្ពុជាក្រោមជាក់ជាមិនខាន ។

បញ្ហានេះហើយរឹតរឹងតែដុតកំឡោច ដួងចិត្ត បេះដូងនិង វិញ្ញាណ របស់អ្នកស្នេហាជាតិ​មិន​ឲ្យ​នៅស្ងៀមបានគឺធ្វើឲ្យអ្នកស្នេហាជាតិគិតឃើញនិងសម្រេចរួមគ្នាជាកម្លាំងតែមួយដើម្បី​សង្គ្រោះប្រទេសជាតិរបស់យើង ព្រោះប្រសិនបើអ្នកប្រជាធិបតេយ្យមិនរួមគ្នាជា​សម្លេង​តែ​មួយ​ទេ គឺមិនងាយនិងសង្គ្រោះប្រទេសជាតិរបស់យើងពីកណ្តាប់ដៃនៃការគ្រប់គ្រងរបស់​គណ​បក្សប្រជាជន ដែលមានយួននៅពីក្រោយខ្នងនេះបានឡើយ ។ ហេតុដូចនេះ​ហើយ​បាន​ជា​គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស សម្រេចរួមបញ្ចូលគ្នាជាសម្លេងតែមួយ​ដោយ​បង្កើតបានគណបក្សថ្មីមួយទៀតដែលមានឈ្មោះថា គណបក្ស សង្គ្រោះជាតិ ដើម្បី​ចូល​រួម​ក្នុងការបោះឆ្នោតប្រគួតប្រជែងនៅឆ្នាំ២០១៣ខាងមុខជាមួយនិងគណបក្សប្រជាជន​របស់​លោក ហ៊ុន សែន ដែលមានយួនជាឆ្មបក្នុងការបង្កើតគណបក្សមួយនេះឲ្យមានរូបរាងរហូត​មកដល់សព្វថ្ងៃ ។

លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី នៅក្នុងពីធីផ្ទេរតំណែងប្រធានខេត្តបន្ទាយមានជ័យ​កាលពីពេលកន្លងទៅថ្មីៗនេះលោកបានមានប្រសាសន៏ឲ្យដឹងថា នៅពេលនេះគណបក្ស សង្គ្រោះ​​ជាតិ គឺមានគំរោងយ៉ាងច្បាស់លាស់ហើយ ថានិងរៀបចំធ្វើសមាជលើក​ដំបូងរបស់​ខ្លួន​​នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៣ខាងមុខ ហើយនៅមុនការសមាជរបស់គណបក្ស សង្គ្រោះជាតិ ចូលមកដល់គឺគណបក្សបានធ្វើការរៀបចំរចនាសម្ព័ន្ធរបស់ខ្លូន​ជាបន្តើរៗ​ហើយ​ផង​ដែរ ដូចជានៅពេលនេះគឺយើងបានធ្វើការផ្តេរតំណែងប្រធានក្រុមប្រឹក្សា​ខេត្តបន្ទាយ​មាន​ជ័យ ដែលកាលពីមុនគឺមានលោក យន្ត ថារូ ជាប្រធាន តែនៅពេលនេះគឺបានជំនួសមកវិញ​នូវ​វត្តមានរបស់​លោក ឡុង រី ដែលជាអតីតប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ដែលទើបតែធ្វើការ​ផ្ទេរតំណែង​កាលពីពេលថ្មីៗនេះផងដែរ ហើយលោក យន្ត ថារូ ត្រូវទៅធ្វើជាអនុប្រធានក្រុម​ប្រឹក្សាខេត្តកំពង់ធំវិញ ដែលមានលោក ម៉ែន សុថាវរិន្រ្ត ជាប្រធាន ។

លោក គង់ គាំ បន្តថា ក្នុងនោះនៅពេលបោះឆ្នោតខាងមុខគឺមានប៉ូលនយោបាយតែពីរ​
ប៉ុណ្ណោះសម្រាប់ការប្រគួតប្រជែងគ្នាគឺគណបក្ស សង្គ្រោះជាតិ និងគណបក្សកាន់អំណាច ដែលគណបក្ស សង្គ្រោះជាតិ​ គឺមានរូបសញ្ញាព្រះអាទិត្យរះជាសម្គាល់ ហើយក្នុងនោះផងដែរ គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស គឺមិនចូលរួមក្នុងការបោះឆ្នោតទេ សូមបងប្អូន កុំច្រឡុំឲ្យសោះ ហើយក៏រឹតតែកុំបោះឆ្នោតឲ្យគណបក្សទាំងពីរនេះអី គឺបោះឆ្នោតឲ្យគណបក្ស សង្គ្រោះជាតិតែមួយគត់បានហើយ ។

ប្រធានគណបក្ស សម រង្ស៊ី បានមានប្រសាសន៏បន្តថា ចាប់តាំងតែពីយើងបានធ្វើចលនាប្រ​ជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូចជាការបង្កើតគណបក្ស សង្គ្រោះជាតិ ទទួលបានជោគជ័យមក គឺយើងបានធ្វើសកម្មភាពយ៉ាងសកម្មជារៀងរាល់ថ្ងៃគឺថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិបានចុះទៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេស ដើម្បធ្វើការផ្សព្វផ្សាយីគោលន យោបាយរបស់គណបក្ស សង្គ្រោះជាតិ ក្នុងការចូលរួមការបោះឆ្នោតខាងមុខ ជាមួយគ្នានេះ​ផង​ដែរ គណបក្ស​សង្គ្រោះជាតិគឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាព​ល​រដ្ឋ​ដែលជាអ្នកស្នេហាជាតិ ស្រលាញ់លទ្ធិប្រជាធិបតេយ្យ ។ លោក គង់ គាំ បានបន្ថែម​បន្ត​ទៀតថា ក្នុងនោះផងដែរសូមឲ្យយើងទាំងអស់គ្នាត្រូវតែមានជំនឿ និងប្រាកដ់នៅក្នុងចិត្តថា​នៅ​ឆ្នាំ២០១៣ យើងត្រូវតែធ្វើការផ្លាស់ប្តូរឲ្យទាល់តែបាន ព្រោះតាមការអង្កេតរបស់លោក បាន​បញ្ជាក់ឲ្យឃើញថា នៅឆ្នាំ២០១៣នេះគឺស្ថានការណ៏ក៏ដូចគ្នាទៅនិងឆ្នាំ១៩៩៣ ព្រោះក្នុង នោះ​សូម្បីតែអ្នកប្រជាធិបតេយ្យ អង្គការសហប្រជាជាតិ និងអន្តរជាតិក៏នៅជាមួយយើងជា ថ្មី​ម្តងទៀតផងដែរ ។

ជាមួយគ្នានេះលោក គង់ គាំ ក៏បានធ្វើការរំលឹករឿងអតីតកាលខ្លះៗថា កាលពីមុនមកគណ​បក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្ស នរោត្តម រណប្ញទិ្ធ រួមកម្លាំងគ្នាជាមួយគណបក្សប្រជាជន​ លុប​ចោលថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ចេញពីប្រតិទិនថៃឈប់​សំរាករបស់ជាតិ ។ លោក គង់ គាំ ថ្លែងទៀតថា ក៏ប៉ុន្តែឥឡូវនេះមិនដឹងជាមូលហេតុអ្វីនោះទេ តែលោកគិតថា ជាមហិទ្ធិរិទ្ធ ជាបារមី វត្ថុសាកសិទ្ធិនៃទឹកដីប្រទេសកម្ពុជា នៃប្រជាពលរដ្ឋខ្មែរ តេជោសែន បានកំណត់យកថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ា​រីស ជាថ្ងៃរបស់ជាតិវិញហើយ ។ លោកថាឥឡូវថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៣ បានវិលត្រឡប់​មកវិញនៅឆ្នាំ២០១៣នេះ ព្រមជាមួយអង្គការសហប្រជាជាតិលោក ស៊ូប៊ែឌី ព្រមជាមួយ​គ្នា​លោក​ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ព្រមជាមួយគ្នាអ្នកតំណាងរាស្រ្ត​សហ​រដ្ឋ​អាមេរិក ព្រមជាមួយគ្នាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ព្រមជាមួយគ្នាសភា​សហគម​ន៏​អ៊ឺរ៉ុបដែលមានចំនួន២៧ប្រទេស ព្រមជាមួយគ្នាសមាជិកព្រឹទ្ធសភាហ្វីលីពីន និងព្រមជាមួយ​គ្នា​សមាជិកព្រឹទ្ធសភាអូស្រ្តាលី បានគាំទ្រឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិ​ធម៌ នៅកម្ពុជានៅឆ្នាំ២០១៣នេះ ។

ប្រធានគណបក្ស សម រង្ស៊ី លោក គង់ គាំ បានមានប្រសាសន៏បន្តទៀតថា ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅកម្ពុជាដាច់ខាតគឺត្រូវតែធ្វើការផ្លាស់ប្តូរ គជប ហើយក៏ត្រូវ តែមានការបើកផ្លូវឲ្យលោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ វិលមកចូលរួមការបោះ​ឆ្នោតដោយគ្មានលក្ខ័ណ្ណ ហើយបញ្ហានេះលោកសូមធ្វើការបញ្ជាក់ជូនជនរួមជាតិ ប្រជាពលរដ្ឋ ខ្មែរទាំងអស់ឲ្យបានជ្រាបថា គេបានមើលឃើញថាលោក សម រង្ស៊ី ជាអ្នកប្រជាធិបតេយ្យ យ៉ាង​ពិតប្រាកដនៅកម្ពុជា និងជាអ្នកស្នេហាជាតិ ហើយក្នុងនោះគឺមានតែតេជោសែនទេ ដែល​នៅអល់ឯករឹងទទឹងថាលោក សម រង្ស៊ី មិនមែនជាអ្នកទោសនយោបាយ ហើយជា​អ្នក​នយោបាយមានទោសទៅវិញ ។

សូមបងប្អូនធ្វើការពិចារណាថាលោក សម រង្ស៊ី បានដើរជុំវិញពិភពលោក គឺគ្មានអ្នកណាគេ​ចាត់ទុកថាលោកជាអ្នកមានទោសឡើយ​ ជាក់ស្តែងកាលពីពេលកន្លងទៅថ្មីៗនេះ​លោក សម រង្ស៊ី បានធ្វើតំណើរមកកាន់ប្រទេសថៃ គឺមិនមានអ្នកណាថាលោក សម រង្ស៊ី ជាទណ្ឌិតទេ ហើយ​ប្រសិនបើលោក សម រង្ស៊ី ជាអ្នកទោស នោះនាយករដ្ឋមន្រ្តី​ថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលជាប្អូនបង្កើតរបស់លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តីថៃ ដែលក្នុង​នោះ​លោក ថាក់ស៊ីន គឺជាសម្លាញរបស់លោក ហ៊ុន សែន ផងដែរ គេនិងចាប់លោក សម រង្ស៊ី បញ្ជូន​មកឲ្យលោក ហ៊ុន សែន បាត់ទៅហើយ ក៏ប៉ុន្តែគេមិនបានគិតថាលោក សម រង្ស៊ី ជាអ្នក​ទោសដូចលោក ហ៊ុន សែនទេ ដោយលោក គង់ គាំ បានសង្កត់ធ្ងន់ថា ​មែនទែនទៅចំពោះ​បញ្ហា​នេះ​គឺមិនមែនមានតែលោក ហ៊ុន សែន តែម្នាក់ឡើយ គឺមានយួន នៅពីក្រោយខ្នង ហើយ​យួនក៏ជាអ្នកបញ្ជាមករដ្ឋាភិបាលរបស់លោក ហ៊ុន សែន ឲ្យចាត់ការលោក សម រង្ស៊ី ព្រោះមូល​ហេតុធំចំបងគឺលោក សម រង្ស៊ី បានការពារដីខ្មែរមិនឲ្យយួនរំលោភបំពានយកបាន ។
ដូច្នេះអ្វីទាំងអស់នេះអាចធ្វើឲ្យយើងសន្មត់បានកាន់តែច្បាស់ថា មេដឹកនាំកាន់អំណាចសព្វថ្ងៃ ៧មករានេះ គឺជារណប និងជាកញ្ជះយួន ព្រោះគេបានបំរើយួនយ៉ាងដាច់ថ្លៃ ដូចអ្វីដែលយើង​បានឃើញនូវទង្វើរបស់គេដែលបានធ្វើ ។

 ដូច្នេះយើងមិនត្រូវឲ្យមេដឹកនាំដែលក្បត់ឧត្តមគតិ​ជាតិ និងក្បត់ផលប្រយោជន៏ជាតិ ប្រជាពលរដ្ឋ ឲ្យនៅបន្តអំណាចគ្រប់គ្រងប្រទេសកម្ពុជា​បន្ត​ទៀតឡើង ដាច់ខាតនៅឆ្នាំ២០១៣ត្រូវតែប្តូរមេដឹកនាំសព្វថ្ងៃនេះឲ្យទាល់តែ​បាន ហើយស្វា​គមន៏​​នូវវត្តមានរបស់មេដឹកនាំថ្មីដែលជាអ្នកស្នេហាជាតិ និងគិតផលប្រយោ​ជន៏​ជាតិ ព្រមទាំង​ពលរដ្ឋជាធំមកដឹកនាំប្រទេសជាតិរបស់យើងវិញម្តង នោះគឺរដ្ឋាភិបាល​ដែលកើតចេញ​ពី​គណ​បក្ស សង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជានាយករដ្ឋមន្រ្តី ៕ 

No comments:

Post a Comment

yes