សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, December 23, 2012

លោកអូបាម៉ាតែង​តាំងលោក ចនឃើរីជា​រដ្ឋ​មន្រ្តី​ការ​បរទេស​

USA_B

ក្រុង​វ៉ាស៊ីន​តោនៈ ​ប្រធានា​ធិបតី​អាមេរិក ​លោក បារ៉ាក់ អូបាម៉ា កាល​ពី​ថ្ងៃ​សៅរ៍ បាន​តែង​តាំង​លោក ចន ឃើរី ឲ្យ​ជំនួស​លោក​ស្រី ហ៊ីឡារី គ្លីន​តុន ជា​រដ្ឋ​មន្រ្តី​ការ​​បរទេស​ ដោយ​ហៅ​ព្រឹទ្ធ​សមា​ជិក​​អាមេរិក​ជើង​ចាស់​រូប​នេះ «​ថា​ជា​​ជម្រើស​ឥត​ខ្ចោះ​»​សម្រាប់​​​តំ ណែង​អ្នក​ការ​ទូត​កំពូល​របស់​អាមរិក​​នេះ ខណៈ​ដែល​​លោក បាន​ចាប់​​ផ្តើម​រៀប​ចំជា​ថ្មី​ នូវ​ក្រុម​សន្តិ​សុខ​ជាតិ​របស់​លោក​សម្រាប់​អាណត្តិ​ទី​ពីរ​។
លោក អូបាម៉ា បាន​ជ្រើស​​យក​លោក ឃើរី ប្រធាន​គណៈ​កម្មា​ធិការ​​ទំនាក់​ទំនង​បរទេស​របស់​ព្រឹទ្ធ​សភា និង​ជា​​បេក្ខ​ជន​ប្រធានា​ធិបតី​​​នៃបក្ស​ប្រជា​ធិបតេយ្យ​ឆ្នាំ​២០១៤ បន្ទាប់​ពី​​បេក្ខ​នារី​នាំ​មុខនិង​ជា​ឯក​អគ្គ​រដ្ឋ​ទូត​​ប្រចាំ​អ.ស.ប.​​លោក​ស្រី ស៊ូសាន រ៉ៃ ​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ពិចារណា ​កាល​ពី​សប្តាហ៍​មុន​។

លោក អូបាម៉ា បាន​ថ្លែងថា​៖ «ដោយ ​​យើងបើក​ទំព័រ​សង្គ្រាម​១០​ឆ្នាំ លោក​យល់​​ថា យើង ត្រូវ​តែ​​បង្កើន​គ្រប់​អង្គ​អំណាច​អាមេរិក​ និង​ធានា​ថា ពួក​គេកំពុងធ្វើ​ការ​ជា​មួយ​គ្នា​​។ លោក ចន ទទួល​បាន​ការ​​គោរព និង​ទំនុក​ចិត្ត​ពី​​ក្រុម​មេ​ដឹកនាំ​​ជុំ​វិញ​ពិភព​លោក​។ លោក​នឹង​មិន​ចាំ​បាច់​មាន​ការ​ហ្វឹក​ហ្វឺន​​ការ​ងារ​នេះ​ច្រើននោះទេ​»​។

No comments:

Post a Comment

yes