សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, December 1, 2012

អំពើពុករលួយ​ច្បាប់​ទន់ខ្សោយ​និង​អំពើ​រំលោភ​សិទ្ធិមនុស្ស​ជា​មូល​ហេតុដែល​អ្នកវិនិយោគ​អាមេរិក​មិន​ចូលមក​ដាក់ទុន​រកស៊ី​នៅ​កម្ពុជា​


 ​បើទោះបី​ប្រទេស​កម្ពុជា បើក ចំហ​ជើងមេឃ​សេដ្ឋកិច្ច ហើយ​រដ្ឋាភិ​បាល​ប្រកាស​ស្វាគមន៍​អ្នកវិនិយោគទុន​ពី​គ្រប់​បណ្ដា​ប្រទេស​នានា​យ៉ាងណាក៏ដោយក៏​អ្នកវិនិយោគ​អា​មេរិ​ក​ដែលមាន​ដើមទុន​រាប់លាន​ដុល្លារមិនសូវ​ចាប់អារម្មណ៍​បោះទុន​ចូលមក​រកស៊ី​ក្នុងប្រទេស​កម្ពុជា​ឡើយ​។ អ្នកជំនាញ​សេដ្ឋកិច្ច​ពី​អង្គការ​ក្រៅរដ្ឋាភិបាល​មួយចំនួន​បានកត់សម្គាល់ឃើញថា អ្នកវិនិយោគ​អាមេរិក ជាច្រើន​មិន​ចាប់អារម្មណ៍​ក្នុងការ មករក​ស៊ី​នៅ​ប្រទេស​កម្ពុជា​ទេ បើ ទោះបី​រដ្ឋាភិបាល​លោក ហ៊ុន សែន ខំ​អំពាវនាវ​យ៉ាងណាក៏ដោយ ។ ក្នុងនោះ​អំពើពុករលួយ និង​មូល ហេតុ​ជាច្រើន​ទៀត​ជា​ឧបសគ្គ​ដែល អ្នកវិនិយោគទុន​អាមេរិក​មិន​ហ៊ាន ចូលមក​រកស៊ី​ក្នុងប្រទេស​កម្ពុជា ហើយ​មានតែ​អ្នកវិនិយោគ​ចិន និង​យួន​ប៉ុណ្ណោះ​ដែល​ចូលមក​វិ​និ យោគ​យ៉ាងច្រើន ដូចជា​ការ​អភិ វ​ឌ្ឍ​តំបន់​បឹងកក់​ដ៏​ចម្រូងចម្រាស ជាដើម ។​

        ​អ្នកជំនាញ​សេដ្ឋកិច្ច​ពី​អង្គការ ក្រៅ​រដ្ឋាភិបាល​បានលើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​នា យក​រដ្ឋមន្ដ្រី ហ៊ុន សែន ត្រូវ​ធ្វើការ កែទម្រង់​លើ​វិស័យ​ជាច្រើន​បន្ថែម ទៀត ដើម្បី​ទាក់ទាញ​កញ្ចប់​លុយ ពី​អាមេរិក​យកមក​បង្កើត​ទីផ្សារ ការងារ​សម្រាប់​ពលរ​ដ្ឋ និង​ឈាន ទៅរក​វឌ្ឍនភាព​សង្គម ។ ក្នុងនោះ ការពង្រឹង​ប្រព័ន្ធ​ច្បាប់ ការ​លុប​បំ បាត់​អំពើពុករលួយ​ក្នុង​ស្ថាប័នរដ្ឋ សំខាន់ៗ ដូចជា​ទីស្ដីការ​គណៈរ​ដ្ឋ មន្ដ្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ វត្ថុ ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា និង​អគ្គនាយកដ្ឋាន គយ និង​រដ្ឋាករ​ជាដើម គឺជា​ប្រ ការចាំបាច់​បំផុត ។ រដ្ឋាភិបាល​មិន អាច​ពឹង​ផ្អែកលើ​ក្រុមហ៊ុន​ចិន​បាន ទេ ព្រោះ​ក្រុមហ៊ុន​ចិន​ភាគច្រើន ដែល​ចូលមក​វិនិយោគ​កំពុង​បំផ្លាញ ធនធានធម្មជាតិ​រប​ស់​កម្ពុជា​យ៉ាង មហន្ដរាយ ជាក់ស្ដែង​ក្រុមហ៊ុន​ចិន ដែលជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ស៊ូ​កា គូ​អ៊ី​ន​របស់​មេ​ឈ្មួញ ឡាវ ម៉េង ឃី​ន កំពុងតែ​ធ្វើឱ្យ​ប្រជាពលរដ្ឋ តំបន់​បឹងកក់​រាជធានី​ភ្នំពេញ​រង​ទុក្ខ វេទនា​គ្មាន​ទីបញ្ចប់ ។​
        ​អ្នកវិភាគ​សេដ្ឋកិច្ច​មួយចំនួន​បាន ពន្យល់ថា អ្នកវិនិយោគ​អាមេរិក ច្រើនតែ​រកស៊ី​មុខរបរ​ធំៗ ហើយ​ត្រូវ ការចាំបាច់​នូវ​កត្ដា​មួយចំនួន ដូចជា ធនធានមនុស្ស ការផ្គត់ផ្គង់​សម្ភារៈ បច្ចេកទេស និង​បរិយាកាស​វិ​និ យោគ ប៉ុន្ដែ​កន្លងមក​កម្ពុជា​ខ្វះ ខាត​នូវ​ចំណុច​ទាំងអស់នេះ ទើប មានឱកាស​តិចតួច​ក្នុងការ​ទាក់ ទាញ​អ្នកវិនិយោគ​ល្អ​ឱ្យចូល​មករក ស៊ី​នៅក្នុង​ប្រទេស​របស់ខ្លួន ។ អ្នក វិនិយោគទុន​អាមេរិក​ត្រូវគោរព ច្បាប់ ហើយ​ប្រឆាំង​ដាច់ខាត​រាល់ ការ​ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ​នៅ​គ្រប់ ទីកន្លែង ប្រសិនបើ​គេ​ដឹងថា ប្រ ទេស​ណាមួយ​មាន​ស្ថាន​ភាពមិន ល្អ​ជុំវិញ​បញ្ហា​ពុករលួយ គេ​នឹងមិន បោះទុន​វិនិយោគ​ឡើយ ។ ក្រុម អ្នកវិភាគ​សេដ្ឋកិច្ច​បានលើកឡើង ថា ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ អាមេរិក​ឱ្យចូល​មករក​ស៊ី កម្ពុជា ចាំបាច់​ត្រូវបង្កើត​ធនធាន​ឱ្យបាន គ្រប់គ្រាន់ ទាំង​ធនធានមនុស្ស សម្ភារៈ ការគោរព​ច្បាប់ និង​លុប បំបាត់​អំពើពុករលួយ​ឱ្យខាងតែបាន​។​
        ​ទាក់ទង​ទៅនឹង​បញ្ហា​ខាងលើ នេះដែរ អ្នកសង្កេតការណ៍​ឯករាជ្យ មួយចំនួន​បាន​រិះគន់ថា អ្នកវិនិយោគ ភាគច្រើន​នៅក្នុង​ប្រទេស​កម្ពុជា បច្ចុប្បន្ន​មកពី​ប្រទេស​យួន និង​ប្រ ទេស​ចិន ហើយ​មាន​និន្នាការ​រកស៊ី កេងចំណេញ​គ្រប់​វិធី និង​មិនសូវ គិតគូរ​ពី​បញ្ហា​គោរព​សិទ្ធិមនុស្ស ប៉ុន្មាន​ឡើយ ។ នៅ​កម្ពុជា​មិនសូវ សំបូរ​អ្នករកស៊ី​មកពី​បណ្ដា​ប្រទេស ប្រជាធិបតេយ្យ​ក្នុង​តំបន់​អឺរ៉ុប និង សហរដ្ឋអាមេរិក​ទេ ដោយសារ រដ្ឋាភិបាល​ដឹកនាំ​ដោយ​នាយក​រដ្ឋ មន្ដ្រី ហ៊ុន សែន មានកេរ្ដិ៍ឈ្មោះ មិនសូវ​ល្អ​លើ​ឆាក​អន្ដរជាតិ​ផ្នែក គោរព​សិទ្ធិមនុស្ស និង​អំពើ​ពុក រលួយ ។ ហេតុនេះ​ដើម្បី​ទាក់ទាញ អ្នកវិនិយោគ​មកពី​បណ្ដា​ប្រទេស ប្រជាធិបតេយ្យ​នៅក្នុង​តំបន់​អឺរ៉ុប និង​សហរដ្ឋអាមេរិក គឺ​កម្ពុជា​គួរ អនុវត្ដ​ន៍​គោលការណ៍​មួយចំនួន ដែល​បណ្ដា​ប្រទេស​សេរី​ចង់បាន ដូចជា​ការគោរព​សិទ្ធិមនុស្ស និង តម្លាភាព​ក្នុង​ការធ្វើការងារ​រប​ស់ មន្ដ្រី​រដ្ឋាភិបាល ។​
        ​ទោះជា​យ៉ាងណា​គេ​សង្កេត ឃើញថា នៅ​កម្ពុ​ជាមាន​ក្រុមហ៊ុន អាមេរិក​ល្បីឈ្មោះ​មួយ គឺ​ក្រុម ហ៊ុន​ឆេវ​រ៉ុ​ន ដែល​រកស៊ី​ផ្នែក​អាជីវ កម្ម​ប្រេងកាត ប៉ុន្ដែ​មិនទាន់​ឃើញ ចេញ​ជា​លទ្ធផល​អ្វី​គួរឱ្យកត់សម្គាល់ នៅឡើយ​ទេ ។ កន្លង​មកនាយក រដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់​អំពាវនាវ ឱ្យ​អ្នកវិនិយោគទុន​អាមេរិក​ចូលមក រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា ដោយ នាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន ថ្លែងប្រាប់​ឧបការី​រង​រដ្ឋមន្ដ្រីក្រសួង ការបរទេស​អាមេរិក​លោក ឃឺ​ត ខាំ​ប៊ែ​ល ថា​កម្ពុជា​ស្វាគមន៍​អ្នក​វិ​និ យោគ​អាមេរិក​ចូលមក​វិនិយោគ និង​ចង់ឱ្យ​អាមេរិក​ដើរតួ​ឱ្យ​កាន់តែ ស៊ីជម្រៅ​ថែមទៀត​នៅក្នុង​តំបន់​។ ប៉ុន្ដែ​ការ​ថ្លែង​របស់​នាយករដ្ឋមន្ដ្រី ហ៊ុន សែន បែបនេះ​ហាក់ដូចជា មិនសូវមាន​សង្ឃឹមថា អាមេរិក នឹង​មក​វិនិយោគ​នៅ​កម្ពុជា​នោះទេ ព្រោះ​ការគ្រប់គ្រង​របស់​រដ្ឋា​ភិ​បាល កម្ពុជា​នៅតែ​ត្រូវគេ​រិះគន់ថា រំលោភ សិទ្ធិមនុស្ស និង​មិនមាន​នីតិរដ្ឋ ។ ជាមួយគ្នានេះ​អំពើពុករលួយ អំពើ រំលោភសិទ្ធិ​មនុស្ស និង​ប្រព័ន្ធ​ច្បាប់ ទន់ជ្រាយ គឺជា​ឧបសគ្គ​ដ៏​ធំ​បំផុត សម្រាប់​អ្នកវិនិយោគទុន​បរទេស ល្អ​ដែល​ចង់​មក​ដាក់ទុន​រកស៊ី​នៅ ក្នុងប្រទេស​កម្ពុជា ។​
        ​លោក វីល្លៀម ថត ឯកអគ្គ​រដ្ឋ ទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​លើកឡើងថា អ្នកវិនិយោគ អាមេរិក និង​អ្នកវិនិយោគ​បរទេស ដទៃទៀត មើលឃើញ​ឱកាស​នៅ កម្ពុជា ហើយ​ការវិនិយោគ​របស់ គេ​អាចធ្វើឱ្យ​សេដ្ឋកិច្ច​រីកចំរើន​តាម រយៈ​ការបង្កើត​ការងារ​ធ្វើឱ្យបាន ច្រើន កំណើន​ពាណិជ្ជកម្ម និង កម្រិតជីវភាព​រស់នៅ​ខ្ពស់ ។ លោក បន្ដទៀតថា អ្នកវិនិយោគទុន​មាន ការប្រុងប្រយ័ត្ន​ចំពោះ​អំពើ​ពុក រលួយ និង​ការ​អនុវត្ដ​ច្បាប់​ឱ្យបាន ត្រឹមត្រូវ ការពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា នឹង​ផ្ដល់​ផល​វិជ្ជមាន​ក្នុងការ​ទាក់ ទាញ​អ្នកវិនិយោគ​អាមេរិក​ឱ្យមក វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ។ ជាមួយគ្នានេះ​អ្នកជំនាញ​សេដ្ឋកិច្ច មួយចំនួន​បានលើកឡើង​ថា អ្នក វិនិយោគទុន​អាមេរិក​មានការ​លើក ទឹក​ចិ​ត្ដ​ដោយ​មូល​ហេតុថា យ៉ាង ហោចណាស់​ការនាំចេញ​ប្រមាណ ៨៣​ភាគរយ​របស់​កម្ពុជា គឺ​នាំទៅ អាមេរិក​ដែល​ធ្វើឱ្យ​សហរដ្ឋ​អា​មេ រិ​ក​ក្លាយជា​ទីផ្សារ​ដ៏​ធំ​សម្រាប់​ប្រ ទេស​កម្ពុជា ។​
​ទាក់ទង​នឹង​អំពើពុករលួយ​នៅ ក្នុងប្រទេស​កម្ពុជា​មន្ដ្រី​សេត​វិមាន សហរដ្ឋអាមេរិក បានឱ្យដឹងថា ក្នុងជំនួប​រវាង​ប្រធានាធិបតី​អា​មេ រិ​ក បា​រ៉ា​ក់ អូ​បា​ម៉ា ជាមួយ​នាយក រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ព្រលប់ ថ្ងៃទី​១៩ ខែវិច្ឆិកា គឺ​លោក អូ​បា​ម៉ា បានលើកឡើង​ពី​បញ្ហា​ប្រឆាំង​អំពើ ពុករលួយ​ទៅកាន់​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ផងដែរ ។ នេះ​ជាការ អះអាង​របស់​ទីប្រឹក្សា និង​ជំនួយ ការ​ប្រធានាធិបតី​អាមេរិក​ទទួល បន្ទុក​កិច្ចការ​អន្ដររដ្ឋាភិបាល និង ទំនាក់ទំនង​សាធារណៈ លោកស្រី វ៉ា​ឡឺ​រី ចា​រ៉េត និង​ជំនួយការ​ពិសេស ប្រធានាធិបតី​ទទួលបន្ទុក​សិទ្ធិមនុស្ស លោកស្រី សាម៉ុន​ថា ផា​វ័រ ដែល បាន​សរសេរ​នៅលើ​គេហទំព័រ​របស់ សេត​វិមាន ។ មន្ដ្រី​ទាំងពីរ​រូប​បាន បញ្ជាក់ថា ក្នុងជំនួប​ទ្វេភាគី​ជា មួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក អូ​បា​ម៉ា បាន​លើកឡើងថា ប្រសិន បើ​រដ្ឋាភិបាល​កម្ពុ​ជាប​ង្កើ​ត​ជាអាទិ ភាព​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ការពង្រឹង​នីតិរដ្ឋ និង​ការពារ​សិទ្ធិ ប្រជាពលរដ្ឋ ជាពិសេស​អ្នក​ដែល ងាយ​រងគ្រោះ គឺ​ប្រទេស​កម្ពុជា នឹង​ក្លាយទៅជា​ដៃគូ​ឆន្ទៈ​មួយ​សម្រាប់ សហរដ្ឋអាមេរិក ។​
        ​មន្ដ្រី​អង្គការក្រៅរដ្ឋាភិបាល ដែល​ឃ្លាំមើល​អំពើពុករលួយ​ក្នុង ប្រទេស​កម្ពុជា បាន​លើកឡើងថា បញ្ហា​អំពើពុករលួយ​កំពុង​ចាក់ស្រេះ ក្នុងសង្គម​ខ្មែរ ដែល​រដ្ឋាភិបាល​មិន ចង់​និយាយ​ទៅកាន់​សាធារណជន​។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រ ធានា​ធិបតី​សហរដ្ឋអាមេរិក នៅ ប្រទេស​ភូមា​មុនពេល​មកដល់​កម្ពុជា លោក អូ​បា​ម៉ា ក៏បាន​លើកឡើង ពី​ការលុបបំបាត់​អំពើពុករលួយ​នៅ ក្នុងប្រទេស​ភូមា​ដែរ មានន័យថា កម្ពុជា និង​ភូមា​មាន​អំពើពុករលួយ ធ្ងន់ធ្ងរ​ដូចគ្នា ។ ថ្មីៗ​កន្លងទៅនេះ អង្គការ​តម្លាភាព​អន្ដរជាតិ​ដែល មាន​មូលដ្ឋាន​នៅ​ប្រទេស​អាល្លឺម៉ង់ បានដាក់​អំពើពុករលួយ​នៅក្នុង​ប្រ ទេស​កម្ពុជា​លំដាប់ថ្នាក់​លេខ​១៥៨ នៃ​ប្រទេស​សរុប​១៨០​លើស​កល លោក ដែល​អង្គការ​នេះ​បាន​ស្រាវ ជ្រាវ ។ ដូច្នេះ​ដើម្បី​ទាក់ទាញ​អ្នក វិនិយោគទុន​បរទេស​ល្អៗ​ឱ្យចូល មករក​ស៊ីក្នុង​ប្រទេស​កម្ពុជា គឺ​ត្រូវ មានការ​កែទម្រង់​លើ​វិស័យ​ជាច្រើន រួមមាន​ការបង្កើត​តុលាការ​រដ្ឋបាល និង​តុលាការ​ការងារ​ផងដែរ ។​
        ​អ្នកសង្កេតការណ៍​ឯករាជ្យ​បាន លើកឡើងថា ដោយសារតែ​ប្រ ទេស​កម្ពុជា​ញាំញី​ដោយ​អំពើ​ពុក រលួយ ទើប​សំបូរ​តែ​អ្នកវិនិយោគ ពី​ប្រទេស​យួន និង​ពី​ប្រទេស​ចិន ដែលមាន​ទំហំ​ទឹកប្រាក់​រាប់ពាន់ លាន​ដុល្លារ ។ ក្នុងនោះ​ក្រុមហ៊ុន ចិន​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន របស់​មេ​ឈ្មួញ ឡាវ ម៉េង​ឃី​ន វិ​និ យោគ​អភិវឌ្ឍន៍​តំបន់​បឹងកក់​បានធ្វើ ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្រក់​ទឹកភ្នែក ជា​រៀងរាល់ថ្ងៃ រីឯ​ក្រុមហ៊ុន​យួន វិនិយោគ​នៅ​ខេត្ដ​ក្រចេះ​បានធ្វើឱ្យ មានការ​ចាប់​ប្រជាពលរដ្ឋ​ដាក់គុក យ៉ាង​អ​យុត្ដិធម៌ ។ ការវិនិយោគ របស់​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​យួន ពុំបាន​ផ្ដល់​ផលប្រយោជន៍​អ្វី​ដល់​ប្រ ជា​ពលរដ្ឋ​ខ្មែរ​នោះទេ ហើយ​ក្រុម ហ៊ុន​ទាំងនោះ​បានធ្វើ​សកម្មភាព បំផ្លាញ​ធនធានធម្មជាតិ​កម្ពុជា និង​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ ទន់ខ្សោយ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី ទាំងអស់ ព្រោះ​មាន​មន្ដ្រី​ពុករលួយ ចាំ​ការពារ​គ្រប់ពេលវេលា​៕

No comments:

Post a Comment

yes