ប្រភពព័ត៌មានពីខេត្ដឧត្ដរមាន ជ័យ បានឱ្យដឹងថា មេឈ្មួញ៤នាក់ ដែលធ្លាប់ប្រើប្រាស់កម្មករឱ្យកាប់ ឈើ និងអារឈើធ្វើអាជីវកម្មខុស ច្បាប់យ៉ាងប៉ិនប្រសប់នោះកំពុងតែប្រើឈ្មោះ និងឥទ្ធិពលប្រធានពន្ធនាគារខេត្ដឧត្ដរមានជ័យ និង ចំណារដឹកឈើ១១០ម៉ែត្រគូប សម្រាប់សាងសង់ចំណតរថយន្ដដើម្បីដឹកជញ្ជូនឈើឡើងកក្រើក ដីខេត្ដឧត្ដរមានជ័យ ។ឈ្មួញធំៗ ទាំង៤នាក់នោះ គឺជាឈ្មួញរកស៊ី ឈើដុះស្លែប្រចាំខេត្ដសៀមរាប និងខេត្ដឧត្ដរមានជ័យ ហើយកន្លង មកមិនដែលមានសមត្ថកិច្ចពាក់ ព័ន្ធ ជាពិសេសមន្ដ្រីរដ្ឋបាលព្រៃ ឈើចាត់វិធានការបង្ក្រាបទាល់ តែសោះ ។ ជាក់ស្ដែងនៅពេល ដែលលោក ប៉ិច សុខិន អភិបាល ខេត្ដឧត្ដរមានជ័យចារឱ្យប្រធាន ពន្ធនាគារខេត្ដប្រមូលទិញឈើ ១១០ម៉ែត្រគូបសម្រាប់សាងសង់ ចំណតរថយន្ដ បែរជាប្រធានពន្ធ នាគារខេត្ដយកចំណារនោះទៅ ឃុបឃិតជាមួយក្រុមឈ្មួញរកស៊ី ឈើខុសច្បាប់បង្កឱ្យមានបទល្មើស យ៉ាងពេញបន្ទុក ។
ប្រភពព័ត៌មានបានឱ្យដឹងទៀត ថា អ្វីដែលធ្វើឱ្យឈ្មួញឈីធំៗទាំង ៤នាក់នោះ មានឥទ្ធិពលលើក្រុម ឈ្មួញដទៃទៀត គឺដោយសារតែ ពួកគេមានខ្នងបង្អែកក្រាស់ៗថ្នាក់ អភិបាលខេត្ដឧត្ដរមានជ័យ អភិ បាលខេត្ដសៀមរាប និងមានមន្ដ្រី ជាន់ខ្ពស់ក្នុងក្រសួងបរិស្ថានចាំ ការពារផងដែរ ។ លើសនេះទៅ ទៀតមានមន្ដ្រីយោធាយោធភូមិ ភាគ៤ ថ្នាក់ផ្កាយ២មួយរូប និង មានមន្ដ្រីយោធាជាន់ខ្ពស់ថ្នាក់ ផ្កាយ៣មួយរូបជាអ្នកចេញមុខ កាងក្រុមឈ្មួញរកស៊ីឈើធំៗ យ៉ាងគឃ្លើន ធ្វើឱ្យសមត្ថកិច្ចមិន ហ៊ានចាត់វិធានការបង្ក្រាបក្រុម ជនល្មើស ។ ឥឡូវនេះមន្ដ្រីសមត្ថ កិច្ចពាក់ព័ន្ធ ជាពិសេសមន្ដ្រីរដ្ឋ បាលព្រៃឈើ បែរជាឃុបឃិតជា មួយក្រុមឈ្មួញរកស៊ីឈើខុស ច្បាប់ដើម្បីផលប្រយោជន៍ដោយ គ្មានសេចក្ដីអៀនខ្មាស និងមិន ខ្វល់ពីការរិះគន់អ្វីទាំងអស់ ។
ប្រភពពីមន្ដ្រីរាជការនៅខេត្ដ ឧត្ដរមានជ័យបានឱ្យដឹងថា ក្រុម ឈ្មួញរកស៊ីឈើទាំង៤នាក់នោះ មានមន្ដ្រីជាន់ខ្ពស់ និងមន្ដ្រីយោ ធាផ្កាយ២ ផ្កាយ៣នៅពីក្រោយ ខ្នង ទើបពួកគេហ៊ានបន្ដសកម្ម ភាពផ្គើននឹងបទបញ្ជារបស់នា យករដ្ឋមន្ដ្រី ហ៊ុន សែន ។ រយៈ ពេលជាង៦ខែកន្លងទៅនេះ ក្រុម ឈ្មួញទាំងនោះបានប្រើប្រាស់ ឯកសារចំណាររបស់លោក ប៉ិច សុខិន អភិបាលខេត្ដឧត្ដរមានជ័យ ដែលអនុញ្ញាតឱ្យប្រធានពន្ធនា គារខេត្ដប្រមូលទិញឈើ១១០ ម៉ែត្រគូប ដើម្បីសាងសង់ចំណត រថយន្ដទៅធ្វើអាជីវកម្មដឹកជញ្ជូន ឈើយ៉ាងក្រអឺតក្រទម ។ តាម រយៈចំណាររបស់លោក ប៉ិច សុខិន បច្ចុប្បន្នក្រុមឈ្មួញមានអំណាច បានដាក់ពង្រាយកម្លាំង និងម៉ា ស៊ីនអារឈើស្វ័យប្រវត្ដិធំៗបំ ផ្លាញព្រៃឈើនៅក្នុងស្រុកត្រញំង ប្រាសាទយ៉ាងពេញបន្ទុក សូម្បី តែព្រៃព្រះរាជក្រឹត្យ និងព្រៃហាម ឃាត់ក៏ក្រុមឈ្មួញមិនញញើតធ្វើ សកម្មភាពបំផ្លាញដែរ ។
ប្រភពព័ត៌មានបានឱ្យដឹងទៀត ថា ក្រុមឈ្មួញរកស៊ីឈើធំៗទាំង ៤នាក់នោះបោះលុយធ្វើជាធ្នាក់ ទៅឱ្យកម្មករ និងប្រជាពលរដ្ឋ ក៏ ដូចជាមន្ដ្រីអាជ្ញាធរមូលដ្ឋានឱ្យ ជួយបិទបាំងសកម្មភាពបំផ្លាញ ព្រៃឈើរបស់ពួកគេនៅក្នុងភូមិ សាស្ដ្រស្រុកត្រញំងប្រាសាទ ។ មិនតែប៉ុណ្ណោះពួកគេបានជំរុញ ឱ្យឈ្មួញកណ្ដាល និងកម្មករដើរ ប្រមូលទិញឈើយកមកលក់ឱ្យ ពួកគេរហូតគ្រប់តាមការកំណត់ ទើបពួកគេដឹកទៅលក់នៅព្រំដែន សៀម ខេត្ដបន្ទាយមានជ័យ ខេត្ដ បាត់ដំបង និងតាមដេប៉ូជាច្រើន កន្លែងក្នុងខេត្ដឧត្ដរមានជ័យ។ ប្រភេទឈើដែលក្រុមឈ្មួញទុច្ច រិតកំពុងប្រមូលទិញសម្រាប់ដឹក ទៅចែកចាយតាមដេប៉ូក្នុងខេត្ដ ឧត្ដរមានជ័យ និងខេត្ដមួយចំនួន ទៀតមានដូចជា គគីរ ស្រឡៅ ត្រសេក បេង នាងនួន ដែលជា ប្រភេទឈើកម្រ ។ ឈើទាំងនោះ មួយផ្នែកត្រូវបានក្រុមឈ្មួញដឹក យកទៅស្ដុកទុកក្នុងតំបន់កូនដំរី ខ្លាងាប់ ម៉ាឡៃ រង់ចាំពេលយប់ ដឹកឆ្លងដែនទៅលក់ឱ្យឈ្មួញ សៀមដោយមានការឃុបឃិត ជាមួយសមត្ថកិច្ចពីគ្រប់ស្ថាប័ន និងមានការបែងចែកផលប្រ-យោជន៍គ្នាតាមលំដាប់លំដោយ ខ្ពស់ទាបយ៉ាងប៉ិនប្រសប់ ។
ប្រភពបានឱ្យដឹងទៀតថា បច្ចុ ប្បន្ននេះដោយសារតែចំណារ របស់លោក ប៉ិច សុខិន អភិបាល ខេត្ដឧត្ដរមានជ័យអនុញ្ញាតឱ្យ ប្រធានពន្ធនាគារប្រមូលទិញឈើ ១១០ម៉ែត្រគូបសម្រាប់សាងសង់ ចំណតរថយន្ដ គឺព្រៃឈើក្នុងខេត្ដ ឧត្ដរមានជ័យកំពុងប្រឈមនឹង សេចក្ដីវិនាសសាបសូន្យ ហើយ កំពុងរាលដាលទៅដល់ខេត្ដព្រះ វិហារ ។ ក្រុមឈ្មួញទាំង៤នាក់ ដែលល្បីល្បាញខាងរកស៊ីឈើ នៅខេត្ដឧត្ដរមានជ័យនោះ ទី១- ឈ្មោះ ប៊ុន ជិន ជាយោធា ហើយ ជាឈ្មួញធំក្នុងយោធភូមិភាគ៤, ទី២-ឈ្មោះ មោគ, ទី៣-ឈ្មោះ យ៉ា ជាមេឈ្មួញឈើធំ និងទី៤- ឈ្មោះ ធឿន ដែលជាឈ្មួញរក ស៊ីឈើគ្រញូងយ៉ាងជំនាញ មិន ចាញ់ឈ្មោះ យ៉ា និងឈ្មោះ ជិន នោះឡើយ ។ ក្រុមឈ្មួញទាំង នោះគឺជាឈ្មួញរកស៊ីឈើល្បី ល្បាញនៅក្នុងខេត្ដឧត្ដរមានជ័យ ព្រោះពួកគេបានបែងចែកផល ប្រយោជន៍ឱ្យមន្ដ្រីយោធាជាន់ ខ្ពស់នៅយោធភូមិភាគ៤ ដើម្បី ឱ្យការពារមុខរបរខុសច្បាប់របស់ ពួកគេ ហើយសមត្ថកិច្ចពាក់ព័ន្ធ មិនហ៊ានបង្ក្រាបឡើយ គឺបាន ត្រឹមតែនាំគ្នារង់ចាំទទួលផលប្រ យោជន៍បន្ដិចបន្ដួចពីក្រុមឈ្មួញ ខិលខូចប៉ុណ្ណោះ ៕
No comments:
Post a Comment
yes