សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 20, 2012

ចាប់ម៉ែយ៉ែមបីនាក់ ពីបទ នាំក្មេងស្រីពីភ្នំពេញ មកលក់ព្រហ្មចារីនៅសៀមរាប

ចាប់ម៉ែយ៉ែមបីនាក់ ពីបទ នាំក្មេងស្រីពីភ្នំពេញ មកលក់ព្រហ្មចារីនៅសៀមរាប
ស្ត្រី​ជា​ម៉ែ​យ៉ែម ពេល​ប៉ូលិស​ចាប់ខ្លួន​

សៀមរាប: ស្ត្រី​ជា​អ្នករកស៊ី​យក​កម្រៃជើងសារ (​គួ​ក​ជេរ​) ព្រហ្មចារី បីនាក់​ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្តសៀមរាប ចាប់ខ្លួន ខណៈ​ពួកគេ​បាន​នាំ​ក្មេងស្រី​ពី​ភ្នំពេញ មក​លក់​ព្រហ្មចារី តម្លៃ​១.៥០០​ដុល្លារ​នៅ​ខេត្តសៀមរាប​។ ក្រៅពីនោះ​ប៉ូលិស​បាន​ជួយ​រំដោះ​ស្ត្រី​រងគ្រោះ​ទាន់ពេល និង​ជួយ​រំដោះ​ស្ត្រី​រកស៊ី​ផ្លូវភេទ បីនាក់​ផ្សេងទៀត​។​
​    ​
​ការចាប់ខ្លួន​ម៉ែ​យ៉ែម​ខាងលើ បានធ្វើ​ឡើង​នៅ​ម៉ោង​១៩​យប់ ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១២ នៅផ្ទះ​សំណាក់ យីហោរ​៩៩​សែន​សុខ ដែលមាន​ទីតាំង​ក្នុងភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​
​    ​
​ស្ត្រី​ដែល​ចាប់ខ្លួន​ទី​១ ឈ្មោះ​សេង លាប អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​១៥ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ​។ ទី​២ ឈ្មោះ​នី ម៉ា​លីន អាយុ​២៣​ឆ្នាំ និង​ទី​៣ ឈ្មោះ​សុខ សារឹម អាយុ​២០​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​។​

​    ​
​លោក​វរសេនីយ៍ត្រី ជា ហេង នាយរង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ស្ត្រី​ជា​ម៉ែ​យ៉ែម​ឈ្មោះ​សេង លាប ជា​មុខសញ្ញា​ដែល​សមត្ថកិច្ច​តាម​ប្រ​ម៉ាញ់​យូរ​មកហើយ​។ ចំពោះ​ករណីនេះ​ខាង លោក​ក៏បាន​តាម​ប្រ​ម៉ាញ់ ពីថ្ងៃ​រួចមកហើយ​ដែរ​។ លោក​បន្តថា បន្ទាប់ពី​សាកសួរ ឈ្មោះ​សេង លាប បាន​ឆ្លើយថា រូបគេ​ពិតជា​បាន​នាំ​ក្មេងស្រី ពី​ភ្នំពេញ មក​លក់​ព្រហ្មចារី​នៅ​ខេត្តសៀមរាប​មែន​។ ដោយ​មុនដំបូង​ឈ្មោះ​នី ម៉ា​លីន បាន​ទាក់ទង​ឲ្យ​រូបគេ​រក ក្មេង​នៅ​ព្រហ្មចារី​មក​លក់​ឲ្យ​ភ្ញៀវ​នៅ​ខេត្តសៀមរាប​ក្នុងតម្លៃ​១.៥០០​ដុល្លារ​។ ភ្លាមនោះ​រូប​គេ៏​បាន​ទៅ​ទំនាក់ទំនង​ជាមួយ​ក្មេងស្រី​អាយុ​១៩​ឆ្នាំ នៅ​ភ្នំពេញ​ដូចគ្នា ហើយ​នាង​ក៏​យល់ព្រម​។​
​    ​
​លោក​ជា ហេង ឲ្យ​ដឹង​ទៀតថា នៅពេល​សួរ​បន្តទៀត ស្ត្រី​នោះ​ឆ្លើយថា ពេល​ក្មេងស្រី​ខាងលើ មកដល់​សៀមរាប ឈ្មោះ​នី ម៉ា​លីន បាន​នាំ​នាង​ទៅពិនិត្យ​ព្រហ្មចារី និង​ពិនិត្យ​ឈាម​។ លុះ​ឃើញថា ពិតជា​នៅ​បរិសុទ្ធ ក៏បាន​នាំយកទៅ​លក់​ឲ្យ​ភ្ញៀវ នៅផ្ទះ​សំណាក់ ៩៩​សែន​សុខ ក្នុងតម្លៃ ១.៥០០​ដុល្លារ ក៏ប៉ុន្តែ​ក្មេងរងគ្រោះ មិនទាន់​ធ្លាក់​ចូលក្នុង​ចង្កូម​មច្ចុរាជ​ទេ ត្រូវ​ប៉ូលិស​ចូលទៅ​បង្ក្រាប ហើយ​រំដោះ​បាន​ទាន់ពេល​។ ជាមួយគ្នា​នោះ ប៉ូលិស​ក៏បាន​រំដោះ​ស្ត្រី​រកស៊ី​ផ្លូវភេទ បីនាក់​ទៀត​នៅក្នុង​បន្ទប់​ផ្ទះសំណាក់ ខាងលើ​នេះដែរ​។ ចំណែក​ឈ្មោះ​សុខ សារឹម ក្រោយ​សាកសួរ​គេ​ជា​អ្នក​រួមចំណែក​ក្នុងករណី​នេះដែរ​។​
​    ​
​លោក​ជា ហេង បញ្ជាក់ថា ជនសង្ស័យ​ទាំងបី​នាក់​ខាងលើ ត្រូវ​បញ្ជូនទៅ​តុលាការ ដោយ​ចោទ ពីបទ ករណី​លក់ដូរ​មនុស្ស​ដោយមាន​គោលដៅ និង​អំពើ​សញ្ចារកម្ម​៕

No comments:

Post a Comment

yes