វប្បធម៌បបួលគ្នាស្រលាញ់បបួលគ្នាស្អប់ គឺជាវប្បធម៌ហុចដងអោយសត្រូវ ព្រោះមាន ពេលខ្លះ សត្រូវមិនចាំបាច់ ចំណាយទុនដើម្បីវាយបំបែកខ្មែរទេ គ្រាន់តែដេករង់ចាំដល់ ពេលវេលា ដែលខ្មែរ ខឹងគ្នា យកការអាក់អន់ចិត្តគ្នា និងយកការប្រកាន់វ័យ ឬក៏ប្រកាន់ត្រកូលគ្នា មកប្រកែកគ្នា ហើយ ឈ្លោះនោះ គឺសត្រូវបានផលរួចជាស្រេច ។
ព្រះពុទ្ធលោកប្រៀនប្រដៅ អោយលាចាកនូវអគតិទាំង ០៤ ដែលរួមមាន លំអៀងដោយ ការស្រ លាញ់លំអៀង ដោយការស្អប់លំអៀងដោយការខ្លាច និងលំអៀងដោយការអាណិត ។ អគតិទាំង ០៤ នេះជាគោលមាគ៌ាដ៏ល្អ របស់ព្រះពុទ្ធជាព្រះបរមគ្រូនៃយើងដែល អាចជាប្រទី បបំភ្លឺផ្លូវ យើង គ្រប់គ្នាអោយរៀនគិតរៀនពិចារណា ប្រកប ដោយហេតុនិងផលច្បាស់ លាស់កុំអោយ មាន ការ លំអៀង ។
ព្រះពុទ្ធលោកប្រៀនប្រដៅ អោយលាចាកនូវអគតិទាំង ០៤ ដែលរួមមាន លំអៀងដោយ ការស្រ លាញ់លំអៀង ដោយការស្អប់លំអៀងដោយការខ្លាច និងលំអៀងដោយការអាណិត ។ អគតិទាំង ០៤ នេះជាគោលមាគ៌ាដ៏ល្អ របស់ព្រះពុទ្ធជាព្រះបរមគ្រូនៃយើងដែល អាចជាប្រទី បបំភ្លឺផ្លូវ យើង គ្រប់គ្នាអោយរៀនគិតរៀនពិចារណា ប្រកប ដោយហេតុនិងផលច្បាស់ លាស់កុំអោយ មាន ការ លំអៀង ។
ប៉ុន្តែក្នុងផ្នត់គំនិតរបស់ពលរដ្ឋខ្មែរភាគច្រើន ដែលជាអ្នកកាន់ព្រះពុទ្ធសាសនានោះ នៅមិនទាន់យល់ច្បាស់អំពីខ្លឹមសារមេរៀននិង ការណែនាំរបស់អង្គព្រះសម្មាសម្ពុទ្ធនៅឡើយទេ ។ ដោយសារហេតុនេះហើយបានជាសត្រូវ របស់ខ្មែរគេងាយស្រួលក្នុងការចាក់ បំបែកគ្នាអោយបែកគ្នា ព្រោះខ្មែរយើងនៅប្រកាន់ប្រកបដោយការលំអៀង ក្នុងអគតិធម៌ទាំង ០៤ ខាងលើនេះ ។
បើស្រលាញ់ហើយគឺស្រលាញ់ផ្កាប់មុខ គេប៉ះមិនបាន គេនិយាយមិនបាន គេអែបជិតមិនបាននិងគេជួយផងក៏មិនបាន ។ ស្រាលធ្ងន់ លំបាកស្រួល គឺសុខចិត្តហត់តែម្នាក់ឯងដើម្បីគុណសម្បត្តិតែម្នាក់ឯង ដើម្បីបានអួតគេរាល់គ្នាថាមានតែខ្លួនទេ ដែលខំជាងគេដើម្បី ផ្គាប់ផ្គុនអ្នកដែលខ្លួនស្រលាញ់ ។ តែបើបានជាស្អប់វិញ កាលពីពេលស្រលាញ់លះបង់ប៉ុណ្ណាដល់ពេលស្អប់ក៏និយាយដើមជេរដៀល គាស់រំលឹករំលើកហុយដីដែរ ដោយអំណាចនៃ ចិត្តខឹង ដែលបង្កជាភ្លើងស្អប់ ។
ដូចគ្នាដែរបើខ្លាចបុគ្គលណាហើយសុខចិត្តព្រមគោរពដោយការខ្លាច មិនព្រមធ្វើការតវ៉ាអ្វីទាំងអស់ ហើយតាំងនិយាយពាក្យថា ធ្វើ អ្វីគេកើត បើគេមានអំណាច? នេះជាគឺជាគំនិតនិងទស្សនៈស្លាប់ទាំងរស់ ។ រស់ដើម្បីអោយគេជាន់គេជិះគឺមានន័យថា រស់នៅលើ ផែនដីជាមនុស្សតែទុកខ្លួនជាខ្មោចដែលដេកស្លាប់នៅក្នុងផ្នូររួចទៅហើយ ទើបមិនព្រមតវ៉ាប្រឆាំងអ្វីទាំងអស់ ។ ហើយបើអាណិត វិញក៏អាណិតស្លាប់ចិត្តឥតគិតពិចារណា អាណិតយកទឹកនេត្រាមកលុបលើដំណោះស្រាយអាណិតឥតសាកសួរ ឥតហារស្តី ហើយ សុខចិត្តទុកបញ្ហាអោយក្លាយទៅជាដំបៅមហារីក ស៊ីកំទេចនគរកាយរបស់ខ្លួនឯង ។ អាណិតនឹងសំឡេងរំអួយយំស្រែក យកបេះ ដូងនិងយក មនោសញ្ចេតនា មកដោះស្រាយបញ្ហាជំនួសខួរក្បាលទៅវិញ ។
ទាក់ទិននឹងចំណុចទាំងប៉ន្មាននេះត្រូវបានលោក សួន សេរីរដ្ឋា សង្កត់ធ្ងន់ថា សកម្មភាពដែលកើតចេញពីការលំអៀងដែល ខ្ញុំលើក ឡើងខាងលើនេះ គឺកំពុងកើតមាន និងដក់មានជាប់នៅក្នុង ផ្នត់គំនិតរបស់ពលរដ្ឋខ្មែរភាគច្រើននៅឡើយ ។ ចំណុចនេះឯងដែលខ្ញុំ តែងលើកនិងតែងបរិយាយថា ប្រទេសខ្មែរ ត្រូវធ្វើបដិវត្តន៍ ៣ ក្នុងពេលតែមួយ ។
អ្នកនយោបាយនិងអ្នកដឹកនាំខ្មែរ កន្លងមកមិនដែលបានធ្វើបដិវត្តន៍រំដោះខ្លូនឯង អោយបានរួចផុតពីអាណានិគមនៃកំហឹងគុំគួន, អាណានិគមនៃអំពើលោភលន់ និងអាណានិគមនៃការបញ្ជោរបញ្ចុកបន្ស៊ីនោះទេ ។ ដោយសារ តែអ្នកនយោបាយនិងអ្នកដឹកនាំ ខ្មែរទាំងនោះ មិនព្រមធ្វើបដិវត្តន៍រំដោះខ្លួនអោយបានជ្រះស្រឡះបែបនេះហើយបានជាធ្វើនយោបាយ និងដឹកនាំប្រទេសមិនបាន ដំកល់ជាតិនៅពីលើក្បាល ហើយទុកប្រទេសជាតិជាឧបករណ៍ សម្រាប់ការដោះដូរអំណាចផ្ទាល់ខ្លួនទៅវិញ ។
ដូច្នេះ ពលរដ្ឋខ្មែរដែលរងទុក្ខទោសរងគ្រោះដោយសារបបនយោបាយរបស់អ្នកនយោបាយ និងអ្នកដឹកនាំជាច្រើនជំនាន់មកហើយ នោះ ពេលនេះដល់ពេលវេលាហើយដែលត្រូវធ្វើបដិវត្តន៍ផ្លាស់ប្តូរមួយ ដើម្បីរំដោះខ្លួនឲ្យរួចផុតពីនឹមដែករបស់អ្នកនយោបាយនិង អ្នកដឹកនាំអំណាចនិយម ។ ពពួកអ្នកនយោបាយ និងអ្នកដឹកនាំអំណាចនិយមនេះ គេមិនមែនធ្វើនយោបាយដើម្បីប្រយោជន៍ជាតិ (National Interest) និងប្រយោជន៍រួម (Common Interest) របស់ពលរដ្ឋខ្មែរទេ តែផ្ទុយទៅវិញ គេធ្វើនយោបាយដើម្បីគ្រាន់តែ ទុកបន្សល់នូវមរតក នយោបាយអោយកូន ប្រពន្ធរបស់គេ និងពូជសណ្តាន ក្រុមគ្រួសាររបស់ពួកគេតែប៉ុណ្ណោះ ៕
No comments:
Post a Comment
yes