ក្រុមប្រជាពលរដ្ឋបឹងកក់ រង់ចាំតំណាង ចូលជួបតំណាងធនាគារពិភពលោក
កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២
ភ្នំពេញ: ក្រុមប្រជាពលរដ្ឋបឹងកក់ ប្រមាណ ៥០ នាក់ ដែលស្ទើរតែទាំងអស់ជាស្ត្រី បានប្រមូលផ្តុំ ជួបជុំ លើកបដា នៅមុខទីស្នាក់ការកណ្តាល ធនាគារពិភពលោក ខាងជើងវិមានឯករាជ្យ ជិតផ្ទះរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២។ ក្រុមប្រជាពលរដ្ឋ បានដាក់ញត្តិស្នាមមេដៃ និងជួបតំណាងធនាគារពិភពលោក ដែលជាម្ចាស់ជំនួយដ៏ធំរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីស្នើសុំអន្តរាគមន៍ក្នុងជម្លោះដីធ្លី នៅបឹងកក់ និងស្នើសុំដោះលែងស្ត្រីបឹងកក់ អ្នកស្រី យ៉ោម បុប្ផា និងស្ត្រីបុរីកីឡា អ្នកស្រី ទឹម សាក់មុនី ដែលរងការចោទប្រកាន់។
ក្រុមអ្នកភូមិ ក៏បានទទូចស្នើសុំដល់ធនាគារពិភពលោក ឲ្យពិចារណាឡើងវិញ និងបន្តបង្កកជំនួយ ឬក៏ប្រាក់កម្ចី ដល់រដ្ឋាភិបាលកម្ពុជា បើសិនជាជម្លោះដីធ្លីរបស់ពួកគេ មិនត្រូវបានរដ្ឋាភិបាល ដោះស្រាយទេនោះ។
ញត្តិរបស់អ្នកភូមិបឹងកក់ ដែលភ្ជាប់ស្នាមមេដៃចំនួន ៣១ នាក់ ដាក់ជូនលោកស្រីនាយិកា នៃធនាគារពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជា មានកម្មវត្ថុ ស្នើសុំអន្តរាគមន៍ពីធនាគារពិភពលោក និងការបញ្ជាក់ពីជំហររបស់អ្នកភូមិបឹងកក់ ទាំង ៧ ភូមិ។
ក្នុងញត្តិបង្ហាញថា ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បឹងកក់ ទាំង ៧ ភូមិ សូមជំរាបលោកស្រី នាយិកាធនាគារពិភពលោក មេត្តាជ្រាបថាប្រជាពលរដ្ឋរស់នៅក្នុងតំបន់បឹងកក់ភាគច្រើន បានទទួលប្លង់កម្មសិទ្ធិដីធ្លីរួចរាល់ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ លេខ ១៨៣ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១ កាត់ដីទំហំ ១២,៤៤ ហិកតា ជូនប្រជាពលរដ្ឋ ដែលនៅសេសសល់ ដោយសាលារាជធានីភ្នំពេញ ទទួលបន្ទុកចាត់ចែង និងដោះស្រាយជូនប្រជាពលរដ្ឋផ្ទាល់។
ញ្ញត្តិដដែល បានបង្ហាញថា ដោយឡែកចំពោះភូមិ ២២ ភូមិ ២៤ និងភូមិ ៦ ដែលកន្លងមក បានទទួលការវាស់វែងពីក្រសួងសុរិយោដីយ៉ាងត្រឹមត្រូវនោះ នៅមិនទាន់ទទួលបានប្លង់កម្មសិទ្ធិឡើយ។ ម្យ៉ាងវិញទៀត យើងខ្ញុំសូមឲ្យលោកស្រី នាយិកា ជួយអន្តរាគមន៍ទៅរដ្ឋាភិបាល ក្នុងការដាក់បញ្ចូលភូមិ១ ដែលត្រូវបានសាលារាជធានីភ្នំពេញ កាត់ឲ្យចូលក្នុងក្រុមហ៊ុនរថភ្លើង TOLL នោះ ចូលក្នុងដីទំហំ ១២,៤៤ ហិកតា ព្រមទាំងធ្វើការដោះលែងសកម្មជនដីធ្លី អ្នកស្រី យ៉ោម បុប្ផា ព្រមទាំងធ្វើការបោះព្រំដី ឲ្យបានច្បាស់លាស់ ជៀសវាងជំលោះទៅថ្ងៃក្រោយទៀត។
ញត្តិរបស់អ្នកភូមិបឹងកក់ បានកត់សម្គាល់ថា "ថ្មីៗនេះ យើងខ្ញុំបានទទួលព័ត៌មានថាមានការចុះផ្សាយក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ដែលបានលើកឡើងថា ធនាគារពិភពលោក នឹងពិចារណាដល់ការបន្តផ្តល់ប្រាក់កម្ចីជូនរាជរដ្ឋាភិបាលបន្តទៀត ដោយបានសង្កត់ថា អ្នកភូមិបឹងកក់ ផ្តោតការយកចិត្តទុកដាក់លើសំណងលុយកាក់ ជាជាងការទាមទារប្លង់កម្មសិទ្ធិរស់នៅ"។
ក៏ប៉ុន្តែក្រុមអ្នកភូមិបឹងកក់ បានគូសបញ្ជាក់ ក្នុងញត្តិ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ ដែលមានស្នាមមេដៃប្រជាពលរដ្ឋរងគ្រោះ ថា "ក្រោយទទួលបានដំណឹងនេះ យើងខ្ញុំប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់ ទាំង ៧ ភូមិ ជាពិសេសប្រជាពលរដ្ឋ ក្នុងភូមិ ២២ ភូមិ ២៤ និងភូមិ ៦ ដែលត្រូវបានក្រសួងសុរិយោដី វាស់វែងហើយ សូមធ្វើការបដិសេធជាដាច់ខាត នូវការលើកឡើងបែបនេះ បើសិនជាមានការលើកឡើងបែបនោះមែន។ យើងខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀតថា មកទល់ពេលនេះ គឺអស់រយៈពេលជាង ៥ ឆ្នាំហើយ ដែលយើងខ្ញុំបានតស៊ូយ៉ាងសស្រាក់សស្រាំឥតនឿយហត់ ក្នុងការតស៊ូមតិ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឲ្យសំឡេងពួកយើងខ្ញុំ បានឮសុះសាយ ក្នុងគោលបំណងទទួលបានការគាំទ្រនិងយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ក្នុងនោះ គឺចង់បាននូវការគាំទ្រជាពិសេស គឺធនាគារពិភពលោកតែម្តង"។
ក្រុមអ្នកភូមិបឹងកក់ ក៏បានគូសបញ្ជាក់ថា "បើគ្មានការគាំទ្រពីអង្គការជាតិ-អន្តរជាតិ បណ្តាអង្គទូតនានា ក៏ដូចជាបណ្តាសហគមន៍អឺរ៉ុប ព្រមទាំងធនាគារពិភពលោកទេនោះ ម្លេះមកទល់ពេលនេះ ពួកយើងខ្ញុំត្រូវបានឈ្មួញទុច្ចរិតដីធ្លី និងអាជ្ញាធរមួយចំនួន ដែលឃុបឃិត សមគំនិតជាមួយក្រុមហ៊ុន ជាន់ឈ្លិ ធ្វើបាប និងបណ្តេញចេញពីផ្ទះ និងដីធ្លីរបស់ខ្លួន ដោយបង្ខំយូរណាស់មកហើយ"។
ក្រុមអ្នកភូមិបឹងកក់ ក៏បានគូសបញ្ជាក់ក្នុងញត្តិ ថា "យើងខ្ញុំប្រជាពលរដ្ឋទាំង ៧ ភូមិ សូមស្នើសុំលោកស្រី នាយិកា នៃធនាគារពិភពលោក មេត្តាបន្តកិច្ចអន្តរាគមន៍ដ៏ថ្លៃថ្លានេះ ដល់ប្រជាពលរដ្ឋបឹងកក់ បន្តទៀត រហូតដល់ពួកយើងខ្ញុំ ដែលនៅសេសសល់ ដូចបានជំរាបជូនខាងលើ ទទួលបានប្លង់កម្មសិទ្ធិទាំងស្រុង ជាមុនសិន"។
បន្ទាប់ពីការប្រមូលផ្តុំ តំណាងធនាគារពិភពលោក បានអនុញ្ញាតឲ្យតំណាងអ្នកភូមិបឹងកក់ ៩ នាក់ ចូលជួប ដោយប្រើពេលជាង ២ ម៉ោង។
រហូតដល់ម៉ោងជិត ២ រសៀល ទើបកិច្ចប្រជុំរវាងតំណាងធនាគារពិភពលោក និងតំណាងអ្នកភូមិបឹងកក់ បានបញ្ចប់។
អ្នកស្រី ហេង មុំ ជាអ្នកភូមិបឹងកក់ ដែលបានចូលជួបតំណាងធនាគារពិភពលោក ជាមួយនឹងអ្នកភូមិបឹងកក់ ៨ នាក់ផ្សេងទៀត បានថ្លែងទៅកាន់ក្រុមអ្នកកាសែត អំពីលទ្ធផលនៃកិច្ចប្រជុំដោយបិទទ្វារនោះថា "តំណាងប្រជាពលរដ្ឋបឹងកក់ បានរៀបរាប់លម្អិតប្រាប់តំណាងធនាគារពិភពលោក ចំពោះដំណឹងដែលមានគេរាយការណ៍ថា ពួកខ្ញុំ ដែលជាត្រូវគេកាត់ចេញនឹង ( ចេញពីដីទំហំ ១២,៤៤ ហិកតា ) ត្រូវបានទទួលប្រាក់សំណង់អស់ហើយ។ តែខ្ញុំបានលម្អិតទៅកាន់ពួកគាត់វិញថា ពួកខ្ញុំដែលត្រូវគេកាត់ចេញនេះ មិនទាន់មានប្រាក់សំណង សូម្បីតែមួយរៀលណាទេ ហើយគោលជំហររបស់ពួកខ្ញុំ គឺសូមប្លង់កម្មសិទ្ធិ រស់នៅលើដីទំហំជាង ១២ ហិកតា ដែលសម្តេច ហ៊ុន សែន បានកាត់ឲ្យពួកខ្ញុំ"។
អ្នកស្រី ហេង មុំ បានបន្ថែមថា "ខាងធនាគារពិភពលោក បានសួរលម្អិតលើក្រុមប្រជាពលរដ្ឋតំណាងអ្នកភូមិបឹងកក់ច្រើន ហាក់ដូចជា ពួកគាត់យកចិត្តទុកដាក់លើពួកខ្ញុំមែនទែន។ គាត់បានសន្យាថា នឹងធ្វើការលើរឿងរ៉ាវទាំងអស់នេះ បន្តទៅទៀត។ គាត់មិនបោះបង់ចោលពួកខ្ញុំទេ"។
ជាមួយគ្នានោះ អ្នកស្រី ហេង មុំ ក៏បានគូសបញ្ជាក់ជាថ្មីអំពីកម្មវត្ថុរបស់ក្រុមអ្នកភូមិបឹងកក់ ដាក់ជូនតំណាងធនាគារពិភពលោក ដែលរួមមាន៖ ទី១-ស្នើសុំប្លង់កម្មសិទ្ធិ ដីធ្លី ដល់ប្រជាពលរដ្ឋ ៥៧ គ្រួសារ ដែលត្រូវអាជ្ញាធរ កាត់ចេញពីដី ១២,៤៤ ហិកតា។ ទី២-សុំឲ្យរដ្ឋាភិបាលអាជ្ញាធរ បោះព្រំប្រទល់ដី ១២,៤៤ ហិកតា ដែលម្តេច ហ៊ុន សែន កាត់ឲ្យប្រជាពលរដ្ឋ ជៀសវាងជម្លោះទៅថ្ងៃក្រោយ រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន។ ទី៣-សុំឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា និងអ្នកស្រី ទឹម សាក់មុនី ដែលពួកគាត់ ជាសកម្មជនការពារដីធ្លី ដែលគ្មានកំហុស។ ទី៤-សុំឲ្យតុលាការ ទម្លាក់ចោលនូវការចោទប្រកាន់ពួកខ្ញុំទាំង ១៣ នាក់ ដែលជាប់ពន្ធនាគារព្រៃស កាលពីខែមុន"។
តំណាងអ្នកភូមិបឹងកក់ ក៏បានបន្ថែមថា ការប្រមូលផ្តុំមកកាន់ទីស្នាក់ការកណ្តាល របស់ធនាគារពិភពលោក នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ ក៏ក្រោយពីអ្នកភូមិ ទទួលដំណឹងថា ធនាគារពិភពលោក នឹងទម្លាក់ប្រាក់កម្ចីមកឲ្យរដ្ឋាភិបាល ដោយសារតែក្រុមអ្នកភូមិបឹងកក់ ទទួលបានសំណងរួចរាល់ហើយ។ តែចំណុចនេះ ត្រូវបានអ្នកស្រី ហេង មុំ លើកឡើងថា "ពួកខ្ញុំមិនជំទាស់នឹងប្រាក់កម្ចីរបស់រដ្ឋាភិបាល ដែលខ្ចីធនាគារពិភពលោកនោះទេ។ ក៏ប៉ុន្តែខ្ញុំគ្រាន់តែចង់ថា សូមឲ្យធនាគារពិភពលោក ដែលទម្លាក់ប្រាក់កម្ចីទាំងឡាយមកឲ្យរដ្ឋាភិបាលកម្ពុជា សូមឲ្យគាត់ពិចារណា និងធ្វើការតាមដានរាល់ជំនួយរបស់គាត់ តើបានដល់ដៃប្រជាពលរដ្ឋដែរ ឬអត់? ហើយខ្ញុំចង់បញ្ជាក់ប្រាប់ធនាគារពិភពលោកថា ប្រជាពលរដ្ឋទាំងអស់នៅតំបន់បឹងកក់នឹង មិនទាន់បានជោគជ័យ គ្រប់គ្រួសារនៅឡើយទេ។ ដូច្នេះខ្ញុំថា មិនឲ្យគាត់ផ្តាច់ជំនួយទេ តែសូមឲ្យគាត់ ( ធនាគារពិភពលោក ) ជួយដល់ប្រជាពលរដ្ឋពួកខ្ញុំ ដោយជំរុញទៅរដ្ឋាភិបាល ឲ្យធ្វើយ៉ាងណាផ្តល់ប្លង់កម្មសិទ្ធិដល់ពួកខ្ញុំ។ រាល់ការជួយរបស់ធានាគារពិភពលោក កន្លងមកនេះ វាបានជោគជ័យជាងពាក់កណ្តាលហើយ គឺនៅសល់តែបន្តិចទៀតទេ ដូច្នេះខ្ញុំសូមឲ្យគាត់ ជួយពួកខ្ញុំបន្តទៅទៀត។ នៅពេលណា ពួកខ្ញុំបានទទួលប្លង់កម្មសិទ្ធិ ហើយមានការដោះលែងអ្នកស្រី យ៉ោម បុប្ផា និងបោះព្រំប្រទល់ដីរួចហើយ គឺធនាគារពិភពលោក ទម្លាក់ជំនួយមករដ្ឋាភិបាល គឺជារឿងរបស់គាត់ ជាមួយរដ្ឋាភិបាល។ តែក្នុងពេលនេះ រាល់ការទម្លាក់ជំនួយនឹង សូមឲ្យធនាគារពិភពលោក តាមដានសាជាថ្មីឡើងវិញ ព្រោះអី ប្រជាពលរដ្ឋ ពួកខ្ញុំ មិនទាន់មានដំណោះស្រាយនៅឡើយទេ"។
សូមរម្លឹកថា ក្នុងពេលកន្លងមក ធនាគារពិភពលោក បានបង្កកជំនួយដល់រដ្ឋាភិបាលកម្ពុជា ដោយសារតែជម្លោះដីធ្លីនៅបឹងកក់។
ដីតំបន់បឹងកក់ទំហំ ១៣០ ហិកតា ត្រូវបានរដ្ឋាភិបាល កាត់ប្រគល់ឲ្យក្រុមហ៊ុន ស៊ូកាគូ អ៊ិន អភិវឌ្ឍន៍ជាទីក្រុងរណប កាលពីឆ្នាំ២០០៧។ ចាប់តាំងពីពេលនោះ មកមានប្រជាពលរដ្ឋជាង ៤.០០០ គ្រួសារ ត្រូវប្រឈមនឹងការរុះរើលំនៅដ្ឋាន ដោយទទួលបានសំណងត្រឹមតែ ៨.៥០០ ដុល្លារប៉ុណ្ណោះ ក្នុងមួយគ្រួសារ។
ចុងក្រោយនេះ មានប្រជាពលរដ្ឋជិត ១.០០០ គ្រួសារ បានក្រាលននេល តវ៉ាមិនព្រមទទួលសំណងនោះ និងទាមទារឲ្យមានការអភិវឌ្ឍន៍នៅនឹងកន្លែង។ ទីបំផុតទៅ សម្តេច ហ៊ុន សែន បានយល់ព្រមកាត់ដីទំហំ ១២,៤៤ ហិកតា ចេញពីទំហំ ១៣០ ហិកតា សម្រាប់ឲ្យប្រជាពលរដ្ឋ រស់នៅផ្ទះដដែល ដោយគ្មានការរុះរើ។
ប៉ុន្តែជម្លោះមិនបានបញ្ចប់ទេ។ មូលហេតុ មកពីប្រជាពលរដ្ឋ ចង់ឲ្យមានការបោះបង្គោល កំណត់ព្រំដីទំហំ ១២,៤៤ ហិកតា សម្រាប់ប្រជាពលរដ្ឋ ឲ្យបានច្បាស់លាស់ និងកុំឲ្យមានការកាត់ឈ្មោះប្រជាពលរដ្ឋ ប្រមាណ ៥៧ គ្រួសារ ចេញពីដីទំហំ ១២,៤៤ ហិកតា ដែលសម្តេចហ៊ុនសែន ផ្តល់ឲ្យប្រជាពលរដ្ឋ។
ក៏ប៉ុន្តែទោះជាមានការដើរហែក្បួនតវ៉ាយ៉ាងណាក៏ដោយ ក៏អាជ្ញាធរ និងរដ្ឋាភិបាល មិនព្រមដោះស្រាយបញ្ចប់ជម្លោះ លើបញ្ហាដីធ្លីដ៏រ៉ាំរ៉ៃ នៅតំបន់បឹងកក់នោះឡើយ៕

No comments:
Post a Comment
yes