សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 3, 2012

ពលរដ្ឋ​ជាង ២០​គ្រួសារ នៅ​ស្វាយ​ប៉ាក បារម្ភ​បាត់​បង់​លំនៅ​ដ្ឋាន ដោយ​សារ​ការ​បូម​ខ្សាច់​


ពលរដ្ឋ​ជាង ២០​គ្រួសារ​ក្នុង​សង្កាត់​ស្វាយ​ប៉ាក ខណ្ឌ​ឫស្សី​កែវ បារម្ភ​ពី​ការ​បាត់​បង់​លំនៅ​ដ្ឋាន ដោយ​សារ​ការ​បូម​ខ្សាច់​របស់​ក្រុម​ហ៊ុន​វៀត​ណាម​មួយ ក្រោម​ការ​អនុញ្ញាត​ពី​អាជ្ញាធរ។
ប្រជា​ពលរដ្ឋ រស់​នៅ​លើ​ច្រាំង​ខ្សាច់​ក្នុង​សង្កាត់​ស្វាយ​ប៉ាក ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១២​នេះ​ថា ពួក​គេ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​លំនៅ​ដ្ឋាន ដោយ​ក្រុម​ហ៊ុន​បូម​ខ្សាច់​វៀត​ណាម​មួយ។ ពួក​គាត់​ថា ក្រុម​ហ៊ុន​នេះ បាន​ធ្វើ​សកម្ម​ភាព​បូម​ខ្សាច់ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ដោយ​មាន​ការ​អនុ​ញ្ញាត​ពី​អាជ្ញាធរ ប៉ុន្តែ​ត្រូវ​បាន​បញ្ឈប់​សកម្ម​ភាព​វិញ នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា បន្ទាប់​ពី​មាន​ការ​តវ៉ា​ពី​ពលរដ្ឋ​រស់​ក្នុង​តំបន់​នោះ។
ពលរដ្ឋ​ឲ្យ​ដឹង​ដែរ​ថា ពលរដ្ឋ​ប្រមាណ​ជាង ២៥​គ្រួសារ ដែល​តាំង​លំនៅ​លើ​ទឹក បាន​យល់​ព្រម​ចាក​ចេញ ដោយ​ទទួល​បាន​សំណង ៥០០​ដុល្លារ​ពី​ក្រុម​ហ៊ុន សម្រាប់​មួយ​គ្រួ​សារ។ ដោយ​ឡែក សម្រាប់​ពលរដ្ឋ​រ​ស់​នៅ​លើ​ច្រាំង​ខ្សាច់ បាន​ស្នើ​ឲ្យ​មាន​ការ​ដោះ​​​ស្រាយ និង​ផ្តល់​ប្រាក់​សំណង​សមរម្យ​ចំពោះ​ពួក​គេ សម្រាប់​ផ្លាស់​ទី​លំនៅ និង​ចិញ្ចឹម​ជីវិត ព្រោះ​ពួក​គេ​រស់​នៅ​ក្នុង​តំបន់​នេះ​យូរ​មក​ហើយ ៖ "គ្នា​ក្រៗ​​ហើយ​អត់​មាន​កន្លែង​ណា​ទៅ ហើយ​គាត់​ឲ្យ​៥០០​(ដុល្លារ) ជួល​ផ្ទះ​អី​អស់​បាត់​ហើយ ហើយ​គ្នា​បាន​អី​ញ៉ាំ បាន​អី​ជួល​ផ្ទះ​អី​ទៀត។ បើ​អ្នក​ណា​រស់​នៅ​បាន រស់​នៅ​ទៅ បើ​រស់​នៅ​មិន​បាន គេ​ឲ្យ​មួយ​គ្រួសារ ៥០០​(ដុល្លារ) ខ្ញុំ​គ្រាន់​តែ​ចង់​ថា គាត់​ឲ្យ​សំណង​ហ្នឹង​វា​អត់​បាន ខ្ញុំ​ចង់​បាន​សំណង​សមរម្យ។ ការ​គំរាម​របស់​គេ ធ្វើ​ឲ្យ​ប្រជា​ជន​មួយ​ចំនួន គាត់​ភ័យ​ខ្លាច គាត់​ចាក​ចេញ​អស់​មួយ​ចំនួន​ទៅ។ ដល់​ហើយ​សុំ​ឲ្យ​គាត់​ដោះ​ស្រាយ គាត់​អត់​ដោះ​ឲ្យ​ទេ និយាយ​តែ​មួយ​ម៉ាត់ ឲ្យ​ប្រជុំ​ខាង​ណា សំខាន់​ខាង​ក្រុម​ហ៊ុន​គេ​ម៉ង"។

អ្នកយកព័ត៌មាន មិន​ទាន់អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​ក្រុម​ហ៊ុន​វៀត​ណាម ដែល​បូម​ខ្សាច់​នោះ បាន​នៅ​ឡើយ​ទេ។
ដោយ​ឡែក មេភូមិ​ស្វាយ​ប៉ាក លោក យឹម យ៉ាន បាន​បដិសេធ​ឆ្លើយ​តប ដោយ​ថា លោក​មិន​បាន​ដឹង​ពី​បញ្ហា​នេះ​ទេ ហើយ​បង្វែរ​សំណួរ​ទៅ​ចៅ​សង្កាត់​ស្វា​យ​ប៉ាក​វិញ ៖ "​អត់មានដឹង​អីផង តេទៅ​លោក​ចៅ​សង្កាត់​ទៅ"។
ប៉ុន្តែ ចៅ​សង្កាត់​ស្វាយ​ប៉ាក លោក ហ៊ួ សាម៉ន បដិសេធ​ឆ្លើយ​តប​តាម​ប្រព័ន្ធ​ទូរ​ស័ព្ទ ៖ "​អូនឯងមានអីមកជួបម៉ងទៅ"។
ប្រធាន​អង្គ​ការ​សិទ្ធិ​លំនៅ​ដ្ឋាន លោក សៀ ភារម្យ មាន​ប្រសាសន៍​ថា ការ​បូម​ខ្សាច់​នេះ បង្ក​ជា​កង្វល់​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​នោះ​ ដូច​ជា ការ​បាក់​ច្រាំង​ទន្លេ ការ​បាក់​របង​សំណង់​សង្កត់​លើ​ផ្ទះ​ពួក​គេ និង​ការ​បាត់​បង់​របរ​ចិញ្ចឹម​ជីវិត៕

No comments:

Post a Comment

yes