សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 3, 2012

ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ បារម្ភពីការចាប់ខ្លួន

ប្រជា​ពល​រដ្ឋ​នៅ​ខេត្ត​បាត់​ដំបង​ និង​ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​មាន​ជម្លោះ​ដីធ្លី​​ជា​មួយ​ក្រុម​ឧកញ៉ា​ ព្រួយ​បារម្ភ​ពី​ការ​ចាប់​ខ្លួន ​ពេល​ចូល​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ​ ពី​បទ​ប្រើ​អំពើ​ហិង្សា​ និង​បង្ខំ​ ដែល​ប្តឹង​ដោយ​ឧកញ៉ា​ ៣នាក់​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ។​
​​តំណាង​ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​បឹង២​ក្នុង​ខេត្ត​បាត់​ដំបង​ លោក ​ឈិត ម៉ៅ ​មាន​ប្រសាសន៍​នៅ​ថ្ងៃចន្ទ​នេះ​ថា ​លោក​ បាន​ដាក់​ពាក្យ​សុំ​លើក​ពេល​ចូល​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលា​ការ​ ដោយ​សារ​មេធាវី​របស់​លោក​ ជាប់​រវល់​ និង​  ​ប្រជា​ពល​រដ្ឋ​ខ្លះ​មាន​ជំងឺ ​ហើយ​ម្យ៉ាង​ទៀត​ពួក​គាត់​ព្រួយ​បារម្ភ​ខ្លាច​តុលាការ​ចាប់​ឃុំខ្លួន​៖​ ”អឺខាង​ឧកញ៉ា ​ថង ខន​ ហើយ​នឹង​ ធុន ប៊ុនធឿន​ ហៅបុង​ ហើយ​នឹង​ប៉ែន​កិ ​ចោទ​ប្រកាន់​ថា ​ខ្ញុំ​ប្រើ​អំពើ​ហិង្សា​ ហើយ​​នឹង​​បង្ខំ​យក​តាម​ដីកា​គេកោះ​ហៅ ​អឺ​ខេត្ត​បាត់​ដំប​ង​ដែល​តុលាការ​កោះហៅ​បួននាក់​ ហើយ​ខាង​បន្ទាយ​មាន​ជ័យ​​ប្រាំនាក់​”
មេភូមិ​ ប្រាសាទ​រ៉ាង​ ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ​លោក ​ឈឿន​ ឆាន់​ ដែល​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ចូល​បំភ្លឺ​ដែរ​នោះ ​ អះ​អាង​ថា ​តុលាការ​ហាក់​ដូច​ជា​អយុតិ​ធម៌​សម្រាប់​ពួក​គាត់​ ដោយ​សារ​អភិបាល​ខេត្ត​បាត់​ដំបង​ និង​បន្ទាយ​មាន​ជ័យ​ធ្លាប់​ប្រកាស​នៅ​ក្នុង​វេទិការ​សាធារណៈ​រួច​ហើយថា ​ដីទាំងនេះ ​ជាដី​របស់​រដ្ឋ​ ដោយ​ប្រជា​ពលរដ្ឋ​​​អាច​ធ្វើ​ស្រែ​បាន​។ ប៉ុន្តែ​នៅ​ឆ្នាំ២០១២​នេះ ​តុលាការ​ខេត្ត​បាត់​ដំបង​បែរ​ជា ​ចេញ​សេច​ក្តី​សម្រេច​ការពារ​ដី​ឲ្យ​ឧកញ៉ា ​ចំនួន៣នាក់​ជា​កម្ម​សិទ្ធិ​ទៅវិញ ​ ដោយ​ថែម​ទាំង​ចេញ​ដីកា​កោះ​ហៅ​ពួក​គាត់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ និង​បង្ខំ​ទៅ​វិញ។

នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ ​VOD​ ពុំ​ទាន់​អាច​សុំ​ការ​អធិប្បាយ ​​ពី​ឧក​ញ៉ា​ទាំង៣នាក់​នេះ ​​ដែល​ប្រជា​ពល​រដ្ឋ​ថា ​ជា​ដើម​បណ្តឹង​នោះ​បាន​នៅ​ឡើយ​ទេ។​

អ្នក​នាំ​​ពាក្យ​ខេត្ត​បន្ទាយ​មាន​ជ័យ​ លោក អ៊ុក​ កែវរតនៈ ​មាន​ប្រសាសន៍​ថា ​ខេត្ត​មិន​បាន​ដឹង​ពី​ការ​កោះ​ហៅនេះ​ទេ ​ព្រោះ​តុលាការ​ អនុវត្ត​ការ​ងារ​នេះ​ដោយ​មិន​បាន​ផ្តល់​ដំណឹង​ឲ្យ​ខេត្ត​នោះទេ។​ ចំណែក​ ប្រធាន​តុលាកាខេត្ត​បន្ទាយ​មានជ័យ​ លោក អាំង មាលតី​ បដិសេធ​អធិប្បាយ​ដោយលោក​ថា ​កំពុង​ជាប់​រវល់។​ ប្រធាន​តុលាការ​ខេត្ត​បាត់​ដំបង ​លោក ​នៅ ​យ៉ារ័ត្ន ​មាន​ប្រសាសន៍​ថា ​លោក​មិន​បាន​ដឹង​ពី​ករណីនេះ​ទេ ​ដោយ​បង្វែ​សំនួរ​នេះ ​ទៅ​ចៅ​ក្រម​ដែល​ចេញ​ដីកា​កោះហៅ​វិញ​។
ដោយឡែក ​ចៅក្រម​ លោក អ៊ុក​ សុវណ្ណារិទ្ធ​ ដែល​ប្រជា​ពល​រដ្ឋ​អះអាង​ថា ​ជា​អ្នក​ចេញ​ដី​កា​កោះ​ហៅនេះ​VOD​មិន​អាច​សុំការ​អធិប្បាយ​បានទេ​​ ដោយ​ទូរស័ព្ទ​ហៅ​ចូល​មិន​មាន​អ្នក​ទទួល​។
មន្រ្តី​សម្រប​សម្រួល​សមាគ​អាដហុក​ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ ​លោក ស៊ុំ ចា​ន់គារ​ មាន​ប្រសាសន៍​ថា ​ដីនេះ​ខេត្ត​បាន​ដក​ហូត​ជា​សម្បត្តិ​រដ្ឋ​រួចរាល់​ហើយ​ ​ តុលាការ​មិន​គួរ​ចេញ​ដីកា​ការពារ​ដី ​និង​កោះ​ហៅ​ប្រជា​ពល​រដ្ឋ​ទៀត​នោះទេ​។ លោកថា​ ម្យ៉ាង​ទៀត​ការ​កោះហៅ​ប្រជា​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ គឺ​ហួស​ដែន​សមត្ថ​កិច្ច​របស់​តុលាការ​ខេត្ត​បាត់​ដំបង៖​ “ខាង​ឧកញ៉ា​ហ្នឹង បាន​បីលក្ខណៈ​ទិញ​លក់​ប៉ុណ្ណា​ក៏ដោយ​ ក៏ខុស​ច្បាប់​ដែរ ​ព្រោះ​ដី​សាធារណៈ​របស់​រដ្ឋ ​ចឹង​ខេត្តបាន​ចេញ​ដីកា​ដក​ហូត​អស់​ហើយ​ ហើយ​ចឹង​ហើយ ​មិន​គួរណា​ យើងឃើញ​ថា ​មានករណី​អីដូច​ការ​សម្រេច​រក្សាការពារ​ទៅ​លើដី​ហ្នឹង ​ទៅលើ​អីចឹង”​
បើ​តាម​សង្គម​ស៊ីវិល​ និង​ប្រជា​ពលរ​ដ្ឋ​បាន​ឲ្យដឹ​ង​ថា ​ប្រជាព​លរ​ដ្ឋចំ​នួន៣៧៣គ្រួសារ ​នៅភូ​មិចំ​នួន៣ ​ក្នុងខេ​​ត្តបាត់ដំ​បង ​និងខេ​ត្តបន្ទា​យមា​នជ័យ​ មានទំនា​ស់ដីធ្លី​ជាមួ​យឧក​ញ៉ា ៣​នាក់  ​លើ​ដី​ទំហំ​៦១២​ហិកតា​ជិត១០ឆ្នាំ​មក​ហើយ​។ នៅ​ឆ្នាំ២០១២​នេះ ​អាជ្ញា​ធរ​ខេត្ត​បាន​សម្រេច​ដក​ហូត​ដី​ទាំង​នេះ​​ជា​សម្បត្តិ​រដ្ឋ​៕

No comments:

Post a Comment

yes