២៩-វិច្ឆិកា-២០១២៖ ក្រុមពលរដ្ឋដែលអះអាងថារងការបាញ់រះដោយទាហាន
វៀតណាម ប្រមូលផ្តុំគ្នានៅចំណុចកើតហេតុ ស្ថិតនៅភូមិត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាម
មន្ត្រីជំនាញគ្រោងចុះពិនិត្យទីតាំងដែលមានជម្លោះស្ថិតនៅព្រំដែនកម្ពុជា-វៀតណាម នាខេត្តកំពង់ចាម បន្ទាប់ពីពលរដ្ឋដែលមានដីចម្ការនៅទីនោះអះអាងថា ពួកគេត្រូវបានបាញ់រះជាច្រើនគ្រាប់ដោយទាហានវៀតណាម។
ពលរដ្ឋដែលមានដីចម្ការនៅលើទីតាំងកំពុងមានជម្លោះត្រង់ចំណុចត្រពាំងត្រឡោក និង ត្រពាំងធ្លក ដែលមានចម្ងាយពីបង្គោលព្រំដែនកម្ពុជា-វៀតណាម លេខ ១១៤ ក្នុងចំណុចភូមិសាស្ត្រភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាម បង្ហាញការព្រួយបារម្ភពីសន្តិសុខ និងសុវត្ថិភាព បន្ទាប់ពីទទួលបានព័ត៌មានថា អាជ្ញាធរថ្នាក់ខេត្តចុះទៅកាន់តំបន់នោះ និងកោះហៅអ្នកដែលពាក់ព័ន្ធក្នុងវិវាទដីធ្លីមកសាកសួរក្នុង។
គម្រោងការចុះពិនិត្យរបស់មន្ត្រីថ្នាក់ខេត្តនេះ ធ្វើឡើងរយៈពេល ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីពលរដ្ឋដែលមានដីចម្ការនៅទីនោះអះអាងថា ពួកគេត្រូវរងការបាញ់រះជាច្រើនគ្រាប់ដោយទាហានវៀតណាម ដែលធ្វើឡើងក្នុងទឹកដីកម្ពុជា ខណៈពួកគេព្យាយាមពង្រីកដីកសិកម្មបន្ថែមទៀត ដែលមានចម្ងាយពីបង្គោលព្រំដែនលេខ ១១៤ ប្រមាណ ៦០០ម៉ែត្រ កាលពីថ្ងៃទី២៨ និង ២៩ ខែវិច្ឆិកា ឆ្នាំ២០១២។
No comments:
Post a Comment
yes