សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 20, 2012

បរិយាយ​ថ្ងៃនេះ​ ៖ មេ​ដឹក​នាំ​ខ្មែរ​ប្រកាន់​ជំហរ​ចង្អៀត​ចង្អល់​ជ្រុល និយម​ដែល​ផ្ទុយ​ស្រឡះ​ពី​មេ​ដឹក​នាំ​មីយ៉ាន់ម៉ា

តាមបុព្វបទដើមនៃប្រវត្តិសាស្ត្រខ្មែរនៃសម័យអង្គរដ៏រុងរឿង។ ប្រទេសកម្ពុជា បានក្លាយ ជាប្រទេស មហាអំណាចដ៏ល្បីល្បាញ ខាងការពារប្រទេស និង ពង្រីកទឹកដី ព្រមទាំងការកសាង ប្រទេសមាន ការរីកចម្រើនផ្នែកសំណង់ និងការបង្រួបបង្រួមជាតិដ៏រឹងមាំ គ្មានប្រទេសជិតខាង ណាហ៊ាន ប្រមាថ មាក់ងាយដល់អធិរាជនៃរាជាណាចក្រកម្ពុជាបានឡើយ ។ ការបង្រួបបង្រួមជាតិនិងការផ្សះផ្សាជាតិ សាមគ្គីភាព ជាមធ្យោបាយឬគន្លឹះនៃមូលដ្ឋានគ្រឹះ ដ៏រឹងមាំសម្រាប់កសាង សុខសន្តិភាព ជូនប្រ ទេសជាតិ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ឱ្យរីកចម្រើនឱ្យដូចអារ្យប្រទេស នានានៅ លើ ពិភពលោក ។ គ្មានសន្តិភាព គឺគ្មានអ្វីទាំងអស់ ។ ប៉ុន្តែសន្តិភាពវាកើតចេញពីសង្គ្រាម ផងដែរ ។ ប្រ ទេសណាក៏ដោយឱ្យតែបែកបាក់សាមគ្គីហើយសង្គ្រាមស៊ីវិលនិងកើតឡើង ពោលគឺ សង្គ្រាម ដណ្តើម អំណាច ។ សង្គ្រាម នេះ វាផ្តើមចេញពីការលោភលន់បុណ្យស័ក្តិនិងអំណាច ។ ក្រោយ សម័យអង្គរ(១៣៥២)មេដឹកនាំខ្មែរបានជួបប្រទះនូវវិបត្តិដ៏ធ្ងន់ធ្ងរ បំផុតគឺ សង្គ្រាម ដណ្តើម អំណាច រវាងញាតិវង្សស្តេច។ សូមទោសនេះជារឿងប្រវត្តិសាស្ត្រពីអតីតកាល ដែលយើងគ្មាន បំណងអា ក្រក់ ណាមួយរិះគន់និយាយអាក្រក់ពីព្រះមហាក្សត្រខ្មែរដែរ ។
ប៉ុន្តែនេះជារឿងពិតដែលខ្មែរជំនាន់សម័យចតុមុខ លង្វែកនិងឧត្តុង្គ ចន្លោះ ឆ្នាំ១៤៣១ រហូត ១៨៦៣ ដែលជាសម័យខ្មៅងងឹត ឬសម័យខ្មែរបែកបាក់សាមគ្គីក្នុងជួរមេដឹកនាំ ធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ទទួលរងនូវផលវិបាកនិរាសព្រាត់ប្រាស់ស្លាប់អស់ច្រើនណាស់ ។ ក៏ដោយសារតែមេដឹកនាំមិនចេះសាមគ្គីគ្នា យោគយល់គ្នា បង្ក សង្គ្រាមស៊ីវិល (សង្គ្រាមដណ្តើមអំណាច) បងសម្លាប់ប្អូនៗសម្លាប់មាៗសម្លាប់ក្មួយជាបន្តបន្ទាប់ ប្រហែលជាង៨០ករណី ។ ច្បាំង គ្នាឯងមិនអស់ចិត្តទៅពឹងបរទេសដែលជាសត្រូវសួរពូជដូនតាខ្មែរឱ្យមកសម្លាប់ខ្មែរគ្នាឯងដើម្បីដណ្តើមអំណាចទៀត ។ យើងចោទ សួរថា តើការសម្លាប់ខ្មែរគ្នាឯងដើម្បីដណ្តើមអំណាច វាបានផលចំណេញអ្វីខ្លះជូនប្រទេសជាតិ មានតែអ្នកឈ្នះធ្វើធំអ្នកចាញ់ធ្វើ ចោរ។ ក្រៅពីនោះ ទឹកដីមួយចំនួនធំត្រូវប្រទេសជិតខាងទន្ទ្រានយកជាបន្តបន្ទាប់រហូតសព្វថ្ងៃ ។

ហើយឥឡូវនេះក៏មិនខុសពីមុនដែរ មានមេដឹកនាំខ្មែរខ្លះដឹកនាំប្រទេសមិនរីកចម្រើនស្របតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទេ ប៉ុន្តែចង់កាន់អំណាចអស់មួយជីវិត តកូនតចៅទោះជាប្រជាពលរដ្ឋអត់ឃ្លាន គ្មានហូប ឬសេដ្ឋកិច្ច គ្រួសារនៃប្រជារាស្ត្រក្រីក្រស្ទើរ តែរកអង្ករច្រកឆ្នាំងគ្មាន ឬរកបាយហូបគ្មាននាំគ្នាចំណាកចោលស្រុកទៅរស់នៅធ្វើខ្ញុំគេនៅប្រទេសក្រៅដូចជា ម៉ាឡេស៊ី, ថៃ ឡង់ត៍, កូរ៉េខាងត្បូង, តៃវ៉ាន់ ៘ ប្រជាពលរដ្ឋខ្មែរដែលចំណាកស្រុកទាំងនេះ គ្មានជំនាញទេ គឺលក់ពលកម្មសុទ្ធសាធ ។ ពេល ត្រឡប់មកវិញក៏គ្មានជំនាញ អ្វីដែរគឺបាតដៃទទេស្អាត ។ ហើយកម្រៃប្រាក់ខែក៏មិនខ្ពស់ដែរ គឺទាបបំផុត ប៉ុន្តែមានតម្លៃពលកម្ម ខ្ពស់ជាងស្រុកខ្មែរដប់ដង ។ ទូទាត់ទឹកភ្លើងស្បៀងអាហារនំចំណីថ្នាំពេទ្យកាត់សោហ៊ុយទៅមកសល់តិចតួច ។

ចំពោះបញ្ហាក្រីក្រនេះ សូមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជិត៣០ឆ្នាំកន្លងមកនេះពិចារាណារទៅមើល តើ បានធ្វើឱ្យសេដ្ឋកិច្ចខ្មែររីកចម្រើនត្រង់ណាខ្លះ ? ក្រៅពីខ្ចីបុលបរទេសយកមកកសាងនេះឬកសាងនោះរួចដាក់ឈ្មោះខ្លួនឯងក្នុង មួយឆ្នាំៗរាប់ពាន់លានដុល្លារ ដើម្បីលើកមោទភាពបោកប្រាស់ប្រជាពលរដ្ឋឱ្យបោះឆ្នោតជូនគណបក្សប្រជាជន សម្រាប់អំណាច អស់មួយជីវិតនោះ ។ 

បើតាមព័ត៌មានពីក្រៅប្រទេស ពិសេសប្រទេសអ្នកមាន ដូចជាអាមេរិក, សហគមអឺរ៉ុប, អូស្ត្រាលី, ជប៉ុន ជាដើមបាននិយាយថា ការខកខានមិនបានមករកស៊ីបើកក្រុមហ៊ុនសាងសង់រោងចក្រធំៗដូចជា ថៃឡង់ត៍, ម៉ាឡេស៊ី, កូរ៉េខាងត្បូង, តៃវ៉ាន់ កន្លងមកនេះ គឺបណ្តាលមកពីអំពើពុករលួយនៅកម្ពុជា ។ ពិសេសមេដឹកនាំខ្វះទំនាក់ទំនងល្អនិងកង្វះការយល់ដឹងខ្ពស់ផ្នែក សេដ្ឋកិច្ច និងច្បាប់ សម្រាប់គ្រប់គ្រងក្រុមហ៊ុន ទើបពួកវិនិយោគទុនធំៗមិនហ៊ានប្រថុយប្រថានយកលុយរាប់ពាន់លានដុល្លារមករកស៊ីដូច្នេះ ។ 

គេនិយាយបន្ថែមទៀតថា លោក ហ៊ុន សែន គ្មានជំនាញច្បាស់លាស់ទេផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យរីកចម្រើន ។ តែលោកជំនាញ ខាងបាញ់បោះក្នុងការប្រយុទ្ធនៅសមរភូមិ លោកក្លាហានណាស់ប្រគល់តួនាទីឱ្យលោកកាន់សាច់ទ័ព ដើម្បីការពារប្រទេសនោះ គ្មានប្រទេសជិតខាងណាហ៊ានប្រយុទ្ធប្រឆាំងនិងបុរសខ្លាំង ហ៊ុន សែន បានឡើយ ។ ហើយលោក ហ៊ុន សែន ក៏មិនខុសពីថាន់ស្វេ មេដឹកនាំផ្តាច់ការនៅមីយ៉ាន់ម៉ាប៉ុន្មានដែរ។ ទាំងលោក ហ៊ុន សែន ទាំងលោក ថាន់ ស្វេ សុទ្ធតែអត់ចេះធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើន ដូចគ្នា ។ ប៉ុន្តែអ្នកស្រី អ៊ុង សានស៊ូជី និង លោក សម រង្ស៊ី ព្រមទាំងលោកស្រី ជូឡុង សូមួរ៉ា ភរិយាលោក សម រង្ស៊ី អ្នកទាំងពីរ ទាំងបីខាងលើនេះសុទ្ធតែចេះភាសាបរទេសបារាំង អង់គ្លេស និងជំនាញសេដ្ឋកិច្ចខ្នាតអន្តរជាតិដូចគ្នា។ ឥឡូវនេះមេដឹកនាំផ្តាច់ការ យោធាភូមាបានចាប់ដៃជាមួយអ្នកស្រី អ៊ុង សានស៊ូជី ពោលគឺអនុញ្ញាតឱ្យអ្នកស្រីមានសិទ្ធិសេរីភាពពេញលេញ អាចអញ្ជើញចុះ ឡើងទៅប្រទេសណាក៏បានដែរ ។ រីឯលោក ថេន សេន ដែលពីមុនធ្លាប់មានអរិភាពជាមួយអ្នកស្រីដែរនោះ ។ ឥឡូវនេះបាន ប្រគល់តួនាទីឱ្យអ្នកស្រីចាកចេញទៅបរទេស ដើម្បីធ្វើការទំនាក់ទំនងពួកវិនិយោគនៅប្រទេសក្រៅឱ្យចូលមករកស៊ីបើកក្រុមហ៊ុន បង្កើតរោងចក្រ សម្រាប់ផ្តល់ការងារនិងប្រាក់ខែសមរម្យឱ្យប្រជាពលរដ្ឋភូមារាប់លាននាក់ធ្វើ ។ ឥឡូវលទ្ធផលផ្លែផ្កាបានបញ្ជាក់ ឱ្យឃើញថា មុខជំនាញពិតប្រាកដក្នុងការទាក់ទងក្រុមហ៊ុនបរទេស គឺអ្នកស្រីបានអូសទាញពួកវិនិយោគទុនល្អៗមករកស៊ីនៅប្រ ទេសភូមាបានច្រើនណាស់ ។ ហើយឥឡូវនេះក៏មិនហួសពេលដែរ ប្រទេសកម្ពុជាត្រូវការពួកវិនិយោគទុនល្អៗឱ្យមករកស៊ីនៅកម្ពុជា ដែរ។  ប៉ុន្តែលោក ហ៊ុន សែន មិនព្រមផ្លាស់ប្តូរឥរិយាបថក្រអឺតក្រទម មិនចង់នៅក្រោមនរណាសោះពោលគឺមិនអនុញ្ញាតឱ្យលោក សម រង្ស៊ី និងភរិយារបស់លោកបានចូលរួមកសាងសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាឱ្យដូចមីយ៉ាន់ម៉ាផងដែរ ។ គេសង្ឃឹមថា បើលោក ហ៊ុន សែន គិតពីផលប្រយោជន៍ជាធំដូចមេដឹកនាំ មីយ៉ាន់ម៉ា ពោលគឺរួមសហការជាមួយលោក សម រង្ស៊ី ដែលមានជំនាញខាងទំនាក់ ទំនងសេដ្ឋកិច្ចខ្នាតអន្តរជាតិស្រាប់មកធ្វើជាដៃគូឱ្យដូចប្រធានាធិបតី ថេន សេន ជាមួយ និងអ្នកស្រី អ៊ុង សានស៊ូជី ដោយបំភ្លេច​ចោល រឿងអាស្រូវអរិភាពពីអតីតកាល អស់នោះ ។ គេសង្ឃឹមថា ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាក៏មិន ចាញ់មីយ៉ាន់ម៉ា ឬយួនប៉ុន្មានដែរ ។ 

កុំភ្លេចថា ការបែកបាក់សាមគ្គីគ្នាឬច្បាំងគ្នាដើម្បីអំណាច ភាគីទាំងសងខាងគឺនិយាយពីផលអវិជ្ជមានឬអាក្រក់បកអាក្រាតគ្នាទៅ​វិញទៅមកដូចសព្វថ្ងៃបានផលចំណេញតែប្រ-ទេសជិតខាងប៉ុណ្ណោះ ។ មិនខុសពីប្តីប្រពន្ធឈ្លោះគ្នារួចលះលែងគ្នា ទីបំផុតនិយាយ​ដើមគ្នាអាក្រក់ទៅវិញទៅមកយ៉ាងដូច្នោះដែរ ។ មានន័យថា អាក្រក់ទាំងសងខាង គ្មាននរណាល្អជាងនរណាទេ ៕

No comments:

Post a Comment

yes