សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 20, 2012

តាមបុព្វបទដើមនៃប្រវត្តិសាស្ត្រខ្មែរនៃសម័យអង្គរដ៏រុងរឿង។ ប្រទេសកម្ពុជា បានក្លាយជាប្រទេសមហាអំណាចដ៏ល្បីល្បាញ ខាងការពារប្រទេស និង ពង្រីកទឹកដី ព្រមទាំងការកសាងប្រទេសមានការរីកចម្រើនផ្នែកសំណង់ និងការបង្រួបបង្រួមជាតិដ៏រឹងមាំ គ្មានប្រទេសជិតខាង ណាហ៊ានប្រមាថមាក់ងាយដល់អធិរាជនៃរាជាណាចក្រកម្ពុជាបានឡើយ ។ ការបង្រួបបង្រួមជាតិនិងការផ្សះផ្សាជាតិ សាមគ្គីភាព ជាមធ្យោបាយឬគន្លឹះនៃមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កសាងសុខសន្តិភាពជូនប្រទេសជាតិ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ឱ្យរីកចម្រើនឱ្យដូចអារ្យប្រទេសនានានៅលើពិភពលោក ។ គ្មានសន្តិភាព គឺគ្មានអ្វីទាំងអស់ ។ ប៉ុន្តែសន្តិភាពវាកើតចេញពីសង្គ្រាម ផងដែរ ។ ប្រទេសណាក៏ដោយឱ្យតែបែកបាក់សាមគ្គីហើយសង្គ្រាមស៊ីវិលនិងកើតឡើង ពោលគឺសង្គ្រាមដណ្តើមអំណាច ។ សង្គ្រាម នេះ វាផ្តើមចេញពីការលោភលន់បុណ្យស័ក្តិនិងអំណាច ។ ក្រោយសម័យអង្គរ(១៣៥២)មេដឹកនាំខ្មែរបានជួបប្រទះនូវវិបត្តិដ៏ធ្ងន់ធ្ងរ បំផុតគឺសង្គ្រាមដណ្តើមអំណាចរវាងញាតិវង្សស្តេច។ សូមទោសនេះជារឿងប្រវត្តិសាស្ត្រពីអតីតកាល ដែលយើងគ្មានបំណងអាក្រក់ ណាមួយរិះគន់និយាយអាក្រក់ពីព្រះមហាក្សត្រខ្មែរដែរ ។ ប៉ុន្តែនេះជារឿងពិតដែលខ្មែរជំនាន់សម័យចតុមុខ លង្វែកនិងឧត្តុង្គ ចន្លោះ ឆ្នាំ១៤៣១ រហូត ១៨៦៣ ដែលជាសម័យខ្មៅងងឹត ឬសម័យខ្មែរបែកបាក់សាមគ្គីក្នុងជួរមេដឹកនាំ ធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ទទួលរងនូវផលវិបាកនិរាសព្រាត់ប្រាស់ស្លាប់អស់ច្រើនណាស់ ។ ក៏ដោយសារតែមេដឹកនាំមិនចេះសាមគ្គីគ្នា យោគយល់គ្នា បង្ក សង្គ្រាមស៊ីវិល (សង្គ្រាមដណ្តើមអំណាច) បងសម្លាប់ប្អូនៗសម្លាប់មាៗសម្លាប់ក្មួយជាបន្តបន្ទាប់ ប្រហែលជាង៨០ករណី ។ ច្បាំង គ្នាឯងមិនអស់ចិត្តទៅពឹងបរទេសដែលជាសត្រូវសួរពូជដូនតាខ្មែរឱ្យមកសម្លាប់ខ្មែរគ្នាឯងដើម្បីដណ្តើមអំណាចទៀត ។ យើងចោទ សួរថា តើការសម្លាប់ខ្មែរគ្នាឯងដើម្បីដណ្តើមអំណាច វាបានផលចំណេញអ្វីខ្លះជូនប្រទេសជាតិ មានតែអ្នកឈ្នះធ្វើធំអ្នកចាញ់ធ្វើ ចោរ។ ក្រៅពីនោះ ទឹកដីមួយចំនួនធំត្រូវប្រទេសជិតខាងទន្ទ្រានយកជាបន្តបន្ទាប់រហូតសព្វថ្ងៃ ។ ហើយឥឡូវនេះក៏មិនខុសពីមុនដែរ មានមេដឹកនាំខ្មែរខ្លះដឹកនាំប្រទេសមិនរីកចម្រើនស្របតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទេ ប៉ុន្តែចង់កាន់អំណាចអស់មួយជីវិត តកូនតចៅទោះជាប្រជាពលរដ្ឋអត់ឃ្លាន គ្មានហូប ឬសេដ្ឋកិច្ច គ្រួសារនៃប្រជារាស្ត្រក្រីក្រស្ទើរ តែរកអង្ករច្រកឆ្នាំងគ្មាន ឬរកបាយហូបគ្មាននាំគ្នាចំណាកចោលស្រុកទៅរស់នៅធ្វើខ្ញុំគេនៅប្រទេសក្រៅដូចជា ម៉ាឡេស៊ី, ថៃ ឡង់ត៍, កូរ៉េខាងត្បូង, តៃវ៉ាន់ ៘ ប្រជាពលរដ្ឋខ្មែរដែលចំណាកស្រុកទាំងនេះ គ្មានជំនាញទេ គឺលក់ពលកម្មសុទ្ធសាធ ។ ពេល ត្រឡប់មកវិញក៏គ្មានជំនាញ អ្វីដែរគឺបាតដៃទទេស្អាត ។ ហើយកម្រៃប្រាក់ខែក៏មិនខ្ពស់ដែរ គឺទាបបំផុត ប៉ុន្តែមានតម្លៃពលកម្ម ខ្ពស់ជាងស្រុកខ្មែរដប់ដង ។ ទូទាត់ទឹកភ្លើងស្បៀងអាហារនំចំណីថ្នាំពេទ្យកាត់សោហ៊ុយទៅមកសល់តិចតួច ។ ចំពោះបញ្ហាក្រីក្រនេះ សូមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជិត៣០ឆ្នាំកន្លងមកនេះពិចារាណារទៅមើល តើ បានធ្វើឱ្យសេដ្ឋកិច្ចខ្មែររីកចម្រើនត្រង់ណាខ្លះ ? ក្រៅពីខ្ចីបុលបរទេសយកមកកសាងនេះឬកសាងនោះរួចដាក់ឈ្មោះខ្លួនឯងក្នុង មួយឆ្នាំៗរាប់ពាន់លានដុល្លារ ដើម្បីលើកមោទភាពបោកប្រាស់ប្រជាពលរដ្ឋឱ្យបោះឆ្នោតជូនគណបក្សប្រជាជន សម្រាប់អំណាច អស់មួយជីវិតនោះ ។ បើតាមព័ត៌មានពីក្រៅប្រទេស ពិសេសប្រទេសអ្នកមាន ដូចជាអាមេរិក, សហគមអឺរ៉ុប, អូស្ត្រាលី, ជប៉ុន ជាដើមបាននិយាយថា ការខកខានមិនបានមករកស៊ីបើកក្រុមហ៊ុនសាងសង់រោងចក្រធំៗដូចជា ថៃឡង់ត៍, ម៉ាឡេស៊ី, កូរ៉េខាងត្បូង, តៃវ៉ាន់ កន្លងមកនេះ គឺបណ្តាលមកពីអំពើពុករលួយនៅកម្ពុជា ។ ពិសេសមេដឹកនាំខ្វះទំនាក់ទំនងល្អនិងកង្វះការយល់ដឹងខ្ពស់ផ្នែក សេដ្ឋកិច្ច និងច្បាប់ សម្រាប់គ្រប់គ្រងក្រុមហ៊ុន ទើបពួកវិនិយោគទុនធំៗមិនហ៊ានប្រថុយប្រថានយកលុយរាប់ពាន់លានដុល្លារមករកស៊ីដូច្នេះ ។ គេនិយាយបន្ថែមទៀតថា លោក ហ៊ុន សែន គ្មានជំនាញច្បាស់លាស់ទេផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យរីកចម្រើន ។ តែលោកជំនាញ ខាងបាញ់បោះក្នុងការប្រយុទ្ធនៅសមរភូមិ លោកក្លាហានណាស់ប្រគល់តួនាទីឱ្យលោកកាន់សាច់ទ័ព ដើម្បីការពារប្រទេសនោះ គ្មានប្រទេសជិតខាងណាហ៊ានប្រយុទ្ធប្រឆាំងនិងបុរសខ្លាំង ហ៊ុន សែន បានឡើយ ។ ហើយលោក ហ៊ុន សែន ក៏មិនខុសពីថាន់ស្វេ មេដឹកនាំផ្តាច់ការនៅមីយ៉ាន់ម៉ាប៉ុន្មានដែរ។ ទាំងលោក ហ៊ុន សែន ទាំងលោក ថាន់ ស្វេ សុទ្ធតែអត់ចេះធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើន ដូចគ្នា ។ ប៉ុន្តែអ្នកស្រី អ៊ុង សានស៊ូជី និង លោក សម រង្ស៊ី ព្រមទាំងលោកស្រី ជូឡុង សូមួរ៉ា ភរិយាលោក សម រង្ស៊ី អ្នកទាំងពីរ ទាំងបីខាងលើនេះសុទ្ធតែចេះភាសាបរទេសបារាំង អង់គ្លេស និងជំនាញសេដ្ឋកិច្ចខ្នាតអន្តរជាតិដូចគ្នា។ ឥឡូវនេះមេដឹកនាំផ្តាច់ការ យោធាភូមាបានចាប់ដៃជាមួយអ្នកស្រី អ៊ុង សានស៊ូជី ពោលគឺអនុញ្ញាតឱ្យអ្នកស្រីមានសិទ្ធិសេរីភាពពេញលេញ អាចអញ្ជើញចុះ ឡើងទៅប្រទេសណាក៏បានដែរ ។ រីឯលោក ថេន សេន ដែលពីមុនធ្លាប់មានអរិភាពជាមួយអ្នកស្រីដែរនោះ ។ ឥឡូវនេះបាន ប្រគល់តួនាទីឱ្យអ្នកស្រីចាកចេញទៅបរទេស ដើម្បីធ្វើការទំនាក់ទំនងពួកវិនិយោគនៅប្រទេសក្រៅឱ្យចូលមករកស៊ីបើកក្រុមហ៊ុន បង្កើតរោងចក្រ សម្រាប់ផ្តល់ការងារនិងប្រាក់ខែសមរម្យឱ្យប្រជាពលរដ្ឋភូមារាប់លាននាក់ធ្វើ ។ ឥឡូវលទ្ធផលផ្លែផ្កាបានបញ្ជាក់ ឱ្យឃើញថា មុខជំនាញពិតប្រាកដក្នុងការទាក់ទងក្រុមហ៊ុនបរទេស គឺអ្នកស្រីបានអូសទាញពួកវិនិយោគទុនល្អៗមករកស៊ីនៅប្រ ទេសភូមាបានច្រើនណាស់ ។ ហើយឥឡូវនេះក៏មិនហួសពេលដែរ ប្រទេសកម្ពុជាត្រូវការពួកវិនិយោគទុនល្អៗឱ្យមករកស៊ីនៅកម្ពុជា ដែរ។ ប៉ុន្តែលោក ហ៊ុន សែន មិនព្រមផ្លាស់ប្តូរឥរិយាបថក្រអឺតក្រទម មិនចង់នៅក្រោមនរណាសោះពោលគឺមិនអនុញ្ញាតឱ្យលោក សម រង្ស៊ី និងភរិយារបស់លោកបានចូលរួមកសាងសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាឱ្យដូចមីយ៉ាន់ម៉ាផងដែរ ។ គេសង្ឃឹមថា បើលោក ហ៊ុន សែន គិតពីផលប្រយោជន៍ជាធំដូចមេដឹកនាំ មីយ៉ាន់ម៉ា ពោលគឺរួមសហការជាមួយលោក សម រង្ស៊ី ដែលមានជំនាញខាងទំនាក់ ទំនងសេដ្ឋកិច្ចខ្នាតអន្តរជាតិស្រាប់មកធ្វើជាដៃគូឱ្យដូចប្រធានាធិបតី ថេន សេន ជាមួយ និងអ្នកស្រី អ៊ុង សានស៊ូជី ដោយបំភ្លេច​ចោល រឿងអាស្រូវអរិភាពពីអតីតកាល អស់នោះ ។ គេសង្ឃឹមថា ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាក៏មិន ចាញ់មីយ៉ាន់ម៉ា ឬយួនប៉ុន្មានដែរ ។ កុំភ្លេចថា ការបែកបាក់សាមគ្គីគ្នាឬច្បាំងគ្នាដើម្បីអំណាច ភាគីទាំងសងខាងគឺនិយាយពីផលអវិជ្ជមានឬអាក្រក់បកអាក្រាតគ្នាទៅ​វិញទៅមកដូចសព្វថ្ងៃបានផលចំណេញតែប្រ-ទេសជិតខាងប៉ុណ្ណោះ ។ មិនខុសពីប្តីប្រពន្ធឈ្លោះគ្នារួចលះលែងគ្នា ទីបំផុតនិយាយ​ដើមគ្នាអាក្រក់ទៅវិញទៅមកយ៉ាងដូច្នោះដែរ ។ មានន័យថា អាក្រក់ទាំងសងខាង គ្មាននរណាល្អជាងនរណាទេ ៕

121220_04
នេះជា​ឧទ្ធម្ភាគចក្រ Z-9 ដែល​នឹង​ត្រូវនាំមក​ដល់កម្ពុជានាពេល​ខាង​មុខ​

ភ្នំពេញៈ កងទ័ព​អាកាស​កម្ពុជា​នឹង​ត្រូវ​បំពាក់ ឧទ្ធម្ភាគ​ចក្រ​ចំនួន ១២​គ្រឿង​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០១៣​ខាង​មុខ សម្រាប់​បម្រើ​ការ​ក្នុង​វិស័យ​ការពារ​ដែន​អាកាស។ នេះ​បើ​តាម​លោក​នាយ​ឧត្តម​សេនីយ៍​ប៉ុល សារឿន អគ្គ​មេ​បញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ ដែល​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ​២០១២ និង​ទិសដៅ​អនុវត្តន៍ ឆ្នាំ​២០១៣ នៅ​អគ្គបញ្ជា​ការដ្ឋាន​នៃ​កង​យោធពល​ខេមរភូមិន្ទ​កាល​ពី​ថ្ងៃ​អង្គារ​ដើម សប្ដាហ៍​នេះ។
លោកប៉ុល សារឿន បាន​ថ្លែង​ថា៖​«ដើម្បី​ពង្រឹង​ដល់​វិស័យ​កង​ទ័ព​អាកាស​របស់​យើង ក្នុង​កិច្ច​ការពារ​បូរណ​ភាព​ទឹកដី នៅ​ឆ្នាំ​២០១៣​ខាង​មុខ យើង​នឹង​បំពាក់​យន្ដហោះ​ថ្មីៗ​ចំនួន​១២​គ្រឿង​បន្ថែម​ទៀត»។

នៅក្នុងឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍​ឯក ស៊ឹង សំណាង មេ​បញ្ជាការ​កងទ័ព​ជើង​អាកាស​នៃ​កង​យោធពល​ខេមរភូមិន្ទ​បាន​ថ្លែង​ថា ឧទ្ធម្ភាគ​ចក្រ​ទាំង​១២ គ្រឿង​ដែល​នឹង​ត្រូវ​បំពាក់​ឲ្យ​ដល់​កងទ័ព​អាកាស នៅ​អំឡុង​ខែ មេសា និង ខែ សីហា ឆ្នាំ​២០១៣ ជា​ប្រភេទ​ឧទ្ធម្ភាគ​ចក្រ​ធុន Z-9 ផលិត​នៅ​ប្រទេស​ចិន ដែល​បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេក​វិទ្យា ឧបករណ៍​ទំនើបៗ និង​ទាន់​សម័យ។
ដោយមិនបាន​ប្រាប់​អំពី​តម្លៃ​សរុប​នៃ​ឧទ្ធម្ភាគចក្រ​ទាំង​១២ គ្រឿង ដែល​នឹង​នាំ​មក​ដល់​ប្រទេស​កម្ពុជា​នា​ពេល​ខាង​មុខ​នេះ លោក ស៊ឹង សំណាង បាន​បន្ថែម​ថា ក្នុង​ចំណោម​ឧទ្ធម្ភាគ​ចក្រ​ទាំង​នោះ មាន​ពីរ​គ្រឿង​ត្រូវ​បាន​គេ​រៀបចំ​ជាលក្ខណៈ VIP សម្រាប់​ដឹក​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​របស់​កងទ័ព បួន​គ្រឿង​សម្រាប់​បម្រើ​ឲ្យដល់​ការ​ប្រយុទ្ធ និង​ប្រាំមួយ​គ្រឿង​ទៀត​សម្រាប់​បម្រើ​ដល់​ការ​ដឹក​ជញ្ជូន​សម្ភារ​កង​ទ័ព។
លោក ស៊ឹង សំណាង បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា ប្រភេទ​ឧទ្ធម្ភាគ​ចក្រ ដែល​កង​ទ័ព​អាកាស​កម្ពុជា បាន​និង​កំពុង​ប្រើ​ប្រាស់​នា​ពេល​បច្ចុប្បន្ន​នេះ មាន​ឧទ្ធម្ភាគ​ចក្រ​ធុន MI-8 និង MI-17 ដែល​ជា​ប្រភេទ​ឧទ្ធម្ភាគ​ចក្រ ផលិត​នៅ​ប្រទេស​រុស្ស៊ី និង​យន្តហោះ​ស្លាប ធុន MA-60 ដែល​ជា​ប្រភេទ​ឧទ្ធម្ភាគចក្រ​ទំនើប ផលិត​នៅ​ក្នុង​ប្រទេស​ចិន។ លោក​បាន​បញ្ជាក់​ទៀត​ថា៖​«នា​ពេល​អនាគត​កង​ទ័ព​ជើង​អាកាស​នឹង​មាន​យន្ត​ហោះ សម្រាប់​បម្រើ​សេចក្តី​ត្រូវ​ការ​ក្នុង​ភារកិច្ច​ការពារ​បូរណ​ភាព​ដែន​អាកាស ដែន​គោក និង​ដែន​សមុទ្រ​របស់​ខ្លួន»។
លោក​ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ មិន​អាច​ទាក់​ទង​សុំការ​អធិប្បាយ​បន្ថែម​ជុំវិញ​ព័ត៌មាន​នេះ​បានទេ កាល​ពី​ម្សិល​មិញ។ ទោះ​ជា​បែប​ណាក្ដី​ លោក ប្រាក់ សុខា អ្នក​នាំ​ពាក្យ​កងទ័ព​អាកាស​កម្ពុជា បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា បច្ចុប្បន្ន អាកាស​យានិក​នៃ​ទ័ព​អាកាស​កម្ពុជា ចំនួន​២៥ នាក់ ដែល​រួម​មាន​អ្នក​បើក​យន្តហោះ និង​អ្នក​បច្ចេក​ទេស កំពុង​ទទួល​ការ​ហ្វឹក​ហ្វឺន​មុខ​ជំនាញ​បច្ចេក​ទេស​បន្ថែម​នៅ​ប្រទេស​ចិន។
លោក ​បាន​ថ្លែង​ថា៖«នៅ​ដើម​ខែ​មេសា​ឆ្នាំ​ក្រោយ​នេះ ពួក​គេ​មួយ​ចំនួន​នឹង​បញ្ចប់​វគ្គ​រៀន​បច្ចេក​ទេស ហើយ​នឹង​ត្រឡប់​មក​កម្ពុជា​វិញ ជា​មួយ​នឹង​ឧទ្ធម្ភាគ​ចក្រ​ចំនួន​ពីរ​គ្រឿង»។ លោក​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ឧទ្ធម្ភាគ​ចក្រ​ទាំង​នោះ​ នឹង​ត្រូវ​នាំ​មក​កម្ពុជា​ ជា​បន្ត​បន្ទាប់​ ចាប់ពី​ខែ​មេសា ដល់​ ខែ​សីហា​ឆ្នាំ​ក្រោយ​នេះ។
ទាក់​ទង​ទៅ​នឹង​តម្លៃ​ឧទ្ធម្ភាគ​ចក្រ​យោធា​ទាំង ១២ គ្រឿង​នេះ លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​មិន​បាន​ដឹង​ស៊ី​ជម្រៅ​ចំពោះ​ព័ត៌មាន​នេះ​ទេ ហើយ​ខ្ញុំ​ក៏មិន​ដឹង​ច្បាស់​ដែរ​ថា​ រដ្ឋាភិបាល​កម្ពុជា​យើង​ទិញ ឬ​រដ្ឋាភិបាល​ចិន​ផ្ដល់​ជា​ជំនួយ​ដល់​យើង​នោះ​ដែរ»។
លោក​ សុន ឆ័យ តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សម រង្ស៊ី បាន​ប្រាប់​ឲ្យដឹង​ថា នៅក្នុង​ឆ្នាំ​២០១៣ ខាង​មុខ​នេះ កញ្ចប់​ថវិកា​ជាតិ សម្រាប់​បម្រើ​ឲ្យ​វិស័យ​ការពារ​ជាតិ មាន​ចំនួន​ប្រមាណ​ពី​២៥ ភាគ​រយ ទៅ២៨ភាគ​រយ នៃ​ចំនួន​ថវិកាជាតិ​សរុប​ ដែល​រដ្ឋសភា​ទើប​តែ​អនុម័ត​ក្នុង​ពេល​ថ្មីៗ​នេះ។ លោក​​ថ្លែងថា៖«ជា​ការ​ពិត​ វិស័យ​ការពារ​ជាតិ​ចាំបាច់​ត្រូវ​តែ​មាន​ការ​បំពាក់​នូវ​គ្រឿង សម្ភារ​ទំនើបៗ សម្រាប់​បម្រើ​ការងារ​ការពារ​បូរណភាព​ទឹក​ដី និង​សុវត្ថិភាព​សន្តិសុខ​ជូន​ប្រជាជន។ ប៉ុន្តែ​យើង​ត្រូវ​តែ​ពិនិត្យ​អំពី​គុណ​ភាព និង​ប្រសិទ្ធភាព ព្រម​ទាំង​តម្លៃ​របស់​វាឲ្យ​បាន​ត្រឹមត្រូវ​ចៀសវាង​ការ​ទិញ​យក​មក​ទុក​ចោល ឥត​ប្រយោជន៍»។
លោក​បន្ថែម​ថា វិស័យ​ការ​ពារ​ជាតិ​នេះ ​ចាំបាច់​ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់​ថែម​ទៀត ព្រោះ​បច្ចុប្បន្ន មាន​គេ​រាយការណ៍​ថា​ មាន​ទ័ព​ខ្មោច​ច្រើន​ស្ទើរ​តែ​ពាក់​កណ្ដាល នៃ​ចំនួន​កង​ទ័ព​សរុប។ លោក​ថ្លែង​ថា៖ «ឧទ្ធម្ភា​គចក្រ​យោធា ទាំង​១២ គ្រឿង​ ដែល​គ្រោង​នឹង​នាំ​មក​ពី​ប្រទេស​ចិន​នេះ គឺយើង​កំពុង​តែ​សង្ស័យ​ថា ជា​ការ​ទិញ​ដោយ​ប្រើ​ប្រាក់​កម្ចី​បាន​មក​ពី​បរទេស ពិសេស​ប្រាក់​កម្ចី​ពី​ចិន​ផ្ទាល់​តែ​ម្ដង»។
កាលពីឆ្នាំ​ទៅ រដ្ឋាភិបាល​ចិន បាន​ឯកភាព​ផ្ដល់​ប្រាក់​កម្ចី​ចំនួន​១៩០​លាន​ដុល្លារ​អាមេរិក ​ដល់​ប្រទេស​កម្ពុជា ដែល​ប្រាក់​កម្ចីនោះ សម្រាប់​ទិញ​ឧទ្ធម្ភាគ​ចក្រ​យោធាពី​ប្រទេស​ចិន​ទាំង​១២​គ្រឿងនេះ។ នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌មាន Reuters ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​មុន។
កាលពីឆ្នាំ២០១០​រដ្ឋា​ភិបាលចិន បាន​ផ្ដល់​ជំនួយ​ជា​រថយន្ត​យោធា​ប្រមាណ​ជាង​២៥០ គ្រឿង ដែល​ក្នុង​នោះ​រួមមាន​ប្រភេទ Jeeps សង្គ្រោះ​បន្ទាន់ និង​ដឹក​សម្ភារ​សឹក ដល់​កងទ័ព​កម្ពុជា​បន្ទាប់​ពី​រដ្ឋាភិបាល​អាមេរិក​លុប​ចោល​គម្រោង ផ្ដល់​រថយន្ត​ចំនួន​២០០​គ្រឿង​ដល់​កម្ពុជា ក្រោយ​ពី​កម្ពុជា​បាន​សម្រេច​បញ្ជូន​ជនជាតិ​ភាគតិច​អ៊ុយ​ហ្គឺរ Uighur ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ៕

No comments:

Post a Comment

yes