លោកស្រី Pamela Cox អនុប្រធានធនាគារពិភពលោកពេលផ្ដល់បទសម្ភាស
ដល់ភ្នំពេញ ប៉ុស្ដិ៍
ភ្នំពេញៈ ការពិភាក្សាស្តីពីការចាប់ផ្តើមឡើងវិញនូវកម្ចីរបស់ធនាគារពិភពលោកនឹងមិនចាប់ផ្តើមនោះទេរហូតណាទាល់តែបន្ទាប់ពីការបោះឆ្នោត ឆ្នាំ២០១៣។ នេះបើយោងតាមអនុប្រធានធនាគារនេះដែលបានថ្លែងប្រាប់កាសែត ភ្នំពេញ ប៉ុស្ដិ៍ កាលពីថ្ងៃព្រហស្បតិ៍។
បន្ទាប់ពីការផ្អាកជា ប្រវត្តិសាស្រ្តស្តីពីប្រាក់កម្ចី ដែលបានប្រកាសកាលពីខែធ្នូ ឆ្នាំ២០១០ ជាការឆ្លើយតបនឹងការបណ្តេញចេញទាំងបង្ខំដោយរដ្ឋាភិបាលទៅ លើប្រជាជនតំបន់បឹងកក់ដើម្បីឲ្យមានការអភិវឌ្ឍដោយក្រុមហ៊ុន Shukaku ការជជែកអំពីការបន្តកម្ចីអាចកើតមានឡើងបានបន្ទាប់ពីការ បោះឆ្នោតឆ្នាំក្រោយ។ នេះបើតាម លោកស្រី Pamela Cox អនុប្រធានធនាគារពិភពលោក។
លោកស្រី Cox បានថ្លែងថា៖ « រដ្ឋាភិបាលមានការបោះឆ្នោតនាពេលខាងមុខ ហើយរដ្ឋាភិបាលថ្មីនឹងចូលមកដូច្នេះអ្វីដែលយើងធ្វើគឺយើង ព្យាយាមរៀបចំពេលវេលាយុទ្ធសាស្រ្តរបស់យើងនៅពេលរដ្ឋាភិបាលថ្មី ចូលមក។ [រដ្ឋាភិបាល]នឹងរង់ចាំរហូតដល់បន្ទាប់ពីការបោះឆ្នោត នៅពេលរដ្ឋាភិបាលថ្មីនឹងត្រូវចូលមក»ដើម្បីពិភាក្សា បញ្ហាកម្ចីឡើងវិញ។
នៅពេលសួរថាតើមានសូចនាករជាក់ លាក់ណាមួយឬអត់ដែលធនាគារចាំបាច់ត្រូវមើលពីរដ្ឋាភិបាលជាប់ ឆ្នោតថ្មីដើម្បីផ្តល់ឡើងវិញនូវកម្ចី លោកស្រី Cox បានថ្លែងថា ធនាគារមិនមានលក្ខខណ្ឌដូច្នោះទេលើការផ្តល់កម្ចីរបស់ធនាគារ។
លោកស្រីអនុប្រធាន បានបន្តទៀតថា៖ «សារនេះ គឺជាពេលវេលាដែលត្រូវផ្តោតទៅលើបញ្ហាប្រឈមមួយចំនួនចំពោះ ការអភិវឌ្ឍ ហើយយើងមិនដាក់លក្ខខណ្ឌទៅលើកម្ចីទេ»។
លោកស្រី Cox បានថ្លែងថា កំណត់សម្គាល់យុទ្ធសាស្រ្តអន្តរកាលមួយ ដែលនឹងជាស្ពានក្នុងការបន្តកម្ចីឡើងវិញ នឹងត្រូវពិភាក្សាជាមួយរដ្ឋាភិបាលថ្មី។
លោកស្រី Cox ដែលធ្លាប់ធ្វើការងារជាច្រើនក្នុងអាជីពរបស់លោកស្រីនៅ អាមេរិកឡាទីន បានថ្លែងទៀតថា៖ «នៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសមួយបានបាត់បង់អ្នកអប់រំ និងទទួលការបណ្តុះបណ្តាលក្នុងអំឡុងសង្គ្រាម ហើយដែលពិតជាត្រូវការការកសាងឡើងវិញ... ក្រុមមនុស្សថ្មីនឹងចូលមក ហើយព្យាយាមអភិវឌ្ឍរដ្ឋាភិបាលថ្មី»។
វាអាចត្រូវការរយៈពេល ២០ឆ្នាំ ឬច្រើនជាងនេះដើម្បីឲ្យមានការផ្លាស់ប្តូរ និងធ្វើឲ្យស្ថាប័នមានប្រសិទ្ធភាព»។
លោកស្រី បន្តទៀតថា៖ «អ្វីដែលខ្ញុំបានឃើញនៅអាមេរិកឡាទីនគឺថា កម្លាំងដែលជំរុញឲ្យលឿនដើម្បីឲ្យមានអភិបាលកិច្ចប្រសើរឡើង និងមានរដ្ឋាភិបាលតម្លាភាពជាងមុន គឺពិតជាត្រូវកើតចេញពីប្រជាជន»។
លោកស្រី បានមានប្រសាសន៍ថា៖ «អ្នកកាសែត [អង្គការសង្គមស៊ីវិល] និងការបោះឆ្នោតដោយប្រជាពលរដ្ឋ។ សម្ពាធពីសាធារណៈកាន់តែមានច្រើនឡើងៗ ដែលត្រូវតែដោះស្រាយបញ្ហាទាំងនេះ»។
លោកស្រី បន្តទៀតថា៖ «ខ្ញុំគិតថា បដិវត្តផ្កាម្លិះបានបង្ហាញយ៉ាងច្បាស់ថា ប្រជាជនអាចធ្វើការផ្លាស់ប្តូររដ្ឋាភិបាលបានយ៉ាងងាយស្រួល »។ ខ្ញុំគិតថា រដ្ឋាភិបាលនៅជុំវិញពិភពលោកកំពុងតែយកចិត្តទុកដាក់ជាងមុន ចំពោះបញ្ហានោះ»។
ចំពោះគម្រោងបឹងកក់ ដែលធ្វើឲ្យធនាគារផ្អាកកម្ចីរយៈពេល២ឆ្នាំ លោកស្រី Cox បានថ្លែងថា មាន «ភាពរីកចម្រើន»។
លោកស្រី បន្តថា៖ «គ្រួសារជាង ៦៣៥ គ្រួសារបានទទួលប័ណ្ណកម្មសិទ្ធិ។ រដ្ឋាភិបាលនៅកំពុងស្ថិតក្នុងការចរចានៅឡើយជាមួយគ្រួសារចំនួន ៦៤អំពីសំណងរបស់ពួកគេ»។
គេហទំព័ររបស់ធនាគារពិភពលោកប្រចាំកម្ពុជា បានឲ្យដឹងថា ៖ «ធនាគារពិភពលោកមិនរំពឹងផ្តល់ប្រាក់កម្ចីថ្មីដល់កម្ពុជា ទេរហូតមានការឈានដល់កិច្ចព្រមព្រៀងមួយរវាងរដ្ឋាភិបាល និងប្រជាជនតំបន់បឹងកក់»។
«យើងពិតជានៅមានក្តីបារម្ភយ៉ាង ខ្លាំងអំពីបញ្ហាដីធ្លីមិនថាតែក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែតាមពិតទៅនៅក្នុងតំបន់ទាំងមូល ហើយទាំងអស់នេះ គឺជាបញ្ហាអភិវឌ្ឍន៍ដែលតែងកើតមានឡើង»។
ខណៈលោកស្រី Cox ថ្លែងថា លោកស្រីមិនអាចនិយាយជាក់លាក់អំពីការផ្លាស់ប្តូរមួយចំនួនដែលបានធ្វើទៅលើធនាគារពិភពលោកបន្ទាប់ពីមានការរាយការណ៍ថា ខ្វះការចូលរួមឲ្យបានគ្រប់គ្រាន់ពាក់ព័ន្ធនឹងបញ្ហា ផ្តល់កម្មសិទ្ធិដីធ្លីនៅក្នុងតំបន់បឹងកក់ លោកស្រីបានសង្កត់ធ្ងន់ថា ការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីតែមួយ មិនមែនជាដំណោះស្រាយទេ។
លោកស្រីបន្ត៖ «យើងពិតជាត្រូវការមើលឲ្យបានទូលំទូលាយជាងនេះអំពីរបៀប ដើម្បីធានាថា ប្រជាជនអាចប្រើដីនោះបានប្រកបដោយប្រសិទ្ធភាព និងផ្លែផ្កា ជាពិសេសនៅតាមតំបន់ជនបទ ហើយនៅពេលដែលប្រជាជននាំគ្នាធ្វើការប្តឹងតវ៉ា គឺមានន័យថាប្រជាជនចង់ឲ្យមានការកែតម្រូវ»។
លោកស្រី Cox បានថ្លែងទៀតថា កម្ពុជា គឺជាប្រទេសមួយក្រោយជម្លោះ ហើយបានធ្វើឲ្យមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់នៅតំបន់ មួយចំនួន។
លោកស្រី បន្តទៀតថា៖ «បើប្រៀបធៀបនៅជុំវិញពិភពលោកវិញ ការពិតដែលថាកម្ពុជាមានក្មេងជាច្រើនបានទៅសាលារៀន បើទោះបីជាកាលពី២០ឆ្នាំមុន គ្រូបង្រៀនជាង៨០ភាគរយត្រូវបានសម្លាប់ គឺជាលក្ខណៈវិសេសណាស់ចំពោះខ្ញុំ»។
លោកស្រី Cox បានបន្ថែមទៀតថា៖ «សាររបស់យើងស្តីពីកម្ពុជា គឺថាពួកគេបានមកដល់ចម្ងាយឆ្ងាយមួយពីកន្លែងដែលពួកគេ ធ្លាប់នៅកាលពីពេលមុន ពួកគេនៅមានបញ្ហាប្រឈម ហើយយើងនៅទីនេះដើម្បីជួយពួកគេ និងដោះស្រាយ បញ្ហាប្រឈមទាំងនោះ»៕
No comments:
Post a Comment
yes