លោក កឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិទៅថ្ងៃអនាគត
គណបក្ស សង្គ្រោះជាតិ គឺជាគណបក្សមួយដែលស្អាតស្អំ
និងកើតឡើងដោយសារខ្មែរអ្នកស្នេហាជាតិរួមកម្លាំងគ្នាបង្កើត ដែលរហូតមកទល់និងពេលនេះទទួលបានការគាំទ្រពីសំ
ណាក់ប្រជាពលរដ្ឋយ៉ាងច្រើន បានធ្វើឲ្យគណបក្សកាន់អំណាចព្រួយបារម្ភជាខ្លាំងចំពោះការ
ចាញ់ឆ្នោតរបស់ពួកគេនៅឆ្នាំ២០១៣នេះ ។
គណបក្ស សង្គ្រោះជាតិ ដែលកើតឡើងដោយសារខ្មែរអ្នកស្នេហាជាតិ
នៅពេលទទួលបាន សម្លេងឆ្នោតដឹកនាំប្រទេសហើយនោះ និងធ្វើការរៀបចំប្រទេសជាតិឡើងវិញ
ដោយធ្វើការ ដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ ផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋជាធំ
ហើយធ្វើអ្វី គ្រប់បែបយ៉ាងគឺដើម្បីជាតិ និងប្រជាពលរដ្ឋទាំងអស់ មិនដូចជាគណបក្សកាន់អំណាចសព្វ
ថ្ងៃដែលមានយួនហូជីម៉ិញជាអ្នកបង្កើតនោះឡើយ ។
ជាមួយគ្នានេះផងដែរលោក កឹម សុខាអនុប្រធានគណបក្ស
សង្គ្រោះជាតិ ទៅថ្ងៃអនាគតដ៏ខ្លី ខាងមុខនេះ បានមានប្រសាសន៏ឲ្យដឹងថា
គណបក្សកាន់អំណាចសព្វថ្ងៃនេះគឺកើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដែលបានបែកចេញមកពីបក្សកុម្មុយនីសអណ្ឌូចិនរបស់យួនហូជីម៉ិញ
។ លោកបន្តថា សូមបងប្អូនកុំឆ្ងល់ឲ្យសោះថា ហេតុដូចម្តេចបានជារដ្ឋាភិ ផ្តល់ដីសម្បទានឲ្យទៅយួនអស់រាប់សែន
រាប់លានហិតាដូច្នេះ ហើយបើកដៃឲ្យយួនទាំងនោះកាប់បំផ្លាញព្រៃឈើយ៉ាងរង្គ្រៀល
និងជនអន្តោប្រវេសន៏យួនចូលមករស់នៅកម្ពុជារាប់សែននាក់
ហេតុអីបានជារដ្ឋាភិបាលមិនព្រមចាប់បញ្ជូនទៅវិញ ព្រោះដោយហេតុថាយួនជាអ្នកមានគុណរបស់ពួកគេ
ដូច្នេះពួកគេមិនហ៊ានចាត់វិធានចំពោះអ្នកមានគុណរបស់ខ្លួនឡើយ ។
អនុប្រធានគណបក្ស សង្គ្រោះជាតិ
ទៅថ្ងៃអនាគតបានមានប្រសាសន៏បន្តទៀតថា ដូច្នេះប្រ
សិនបើបងប្អូនចង់ឲ្យគណបក្សនយោបាយមួយ
និងរដ្ឋាភិបាលមួយធ្វើដើម្បីខ្មែរគឺទាល់តែរដ្ឋា ភិបាលនោះកើតឡើងដោយគណបក្សដែលកើតពីខ្មែរ
។ លោក កឹម សុខាបន្តថា ឥឡូវនេះ គណបក្ស សង្គ្រោះជាតិ គឺបានកើតឡើងហើយ គឺកើតដោយបងប្អូនប្រជាពលរដ្ឋខ្មែរអ្នកស្នេ
ហាជាតិទាំងអស់ជាអ្នកបង្កើត ដូច្នេះបងប្អូនទាំងអស់គ្នាត្រូវតែចូលរួមក្នុងការគាំទ្រគណបក្ស
សង្គ្រោះជាតិ ឲ្យបានគ្រប់គ្នាច្រើនឡើងបន្ថែមទៀតលើអ្វីដែលកម្លាំងរបស់គណបក្ស
សង្គ្រោះ ជាតិមាន ។
លោក កឹម សុខាថ្លែងបន្តថា គណបក្ស សង្គ្រោះជាតិ
នៅពេលជាប់ឆ្នោតយើងនិងធ្វើការដោះ ស្រាយបញ្ហាជាតិធំៗឲ្យវិលទៅរកភាពល្អប្រសើរឡើងវិញ
មានតាំងពីបញ្ហាព្រំដែនបូរណៈភាព ទឹកដី បញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋជាមួយក្រុមហ៊ុន
និងឈ្មួញខិលខូច បញ្ហាវិប័ត្តិសេដ្ឋកិច្ច បញ្ហាអំពើពុករលួយ បញ្ហាប្រព័ន្ធតុលាការ
បញ្ហាទំនាក់ទំនងកិច្ចការអន្តរជាតិ ព្រមទាំងធ្វើការ តំឡើងប្រាក់ខែជូនមន្រ្តីរាជការ
កម្មករ-កម្មការីនី ផ្តល់សេវ៉ាសុខភាពដល់ប្រជាពលរដ្ឋដោយ មិនគិតថ្លៃ ពង្រឹងវិស័យអប់រំនិងផ្តល់ជាអាហារូបករណ៏ដើម្បីឲ្យកូនប្រជាពលរដ្ឋដែលមិនមានជីវភាពធូធារឲ្យពួកគេបានបន្តការសិក្សាមានចំនេះដឹងជ្រៅជ្រះដូចជាកូនអ្នកមានផងដែរ
ហើយ និងផ្តល់ប្រាក់ឧបត្ថមជួបចាស់ៗដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅឲ្យពួកគាត់ទទួលបានចំនួនបួបម៉ឺនរៀលក្នុងថ្នាក់ជារៀងរាល់ខែជាដើម
ក្នុងនោះគណបក្ស សង្គ្រោះជាតិ នៅមានគោលនយោបាយសំខាន់ៗជាច្រើនទៀត ។
លោក កឹម សុខាបន្តថា ជាមួយគ្នានោះផងដែរចូលបងប្អូនក្រលែកមើលទាំងអស់គ្នាគណបក្សប្រជា
ជនកាន់អំណាចអស់រយៈពេលជាង៣០ឆ្នាំកន្លងមកនេះគឺគេគ្មានឆន្ទៈក្នុងការធ្វើឲ្យជាតិខ្មែរមានការរីកចំរើន
ប្រជាពលរដ្ឋរស់នៅដោយសុខស្រួលនោះឡើយ គឺផ្គាប់ចិត្តតែយួនមួយប៉ុណ្ណោះដោយហេតុថា
យួនជាអ្នកបង្កើតគណបក្សប្រជាជន និងជាអ្នកមានគុណរបស់បក្ស
ប្រជាជនដែលធ្វើឲ្យពួកគេគ្មានថ្ងៃអាចបំភ្លិចបាននោះ ទើបគេគោរពបូជាយួនហាណួយ ហូជីម៉ិញ
យ៉ាងខ្ជាប់ខ្ជួននោះ ។
ជាមួយគ្នានោះផងដែរមេដឹកនាំរបស់គណបក្សប្រជាជននៅតាមមូលដ្ឋានមួយចំនួន
ក៏ដូចជា ថ្នាក់លើរបស់ពួកគេផងដែរ ដោយអ្នកទាំងនោះបានលើកឡើងរបៀបខុសទំនងរបៀបប្រជាភិថុតថា
ប្រសិនបើពលរដ្ឋរូបណាបោះឆ្នោតឲ្យគណបក្សប្រឆាំង កុំដើរលើថ្នល់របស់គណបក្សប្រជាជនធ្វើឲ្យសោះ
ដោយលោក កឹម សុខា ធ្វើការជំរាបជូនទៅវិញផងដែរថា ផ្លូវទាំងនោះ មិនមែនជាផ្លូវរបស់គណបក្សប្រជាជនទេ
គឺផ្លួវទាំងអស់នោះ ជាលុយរបស់បងប្អូនប្រជាពល រដ្ឋយើងទាំងអស់គ្នា ហើយការខ្ចីលុយពីបរទេស
និងជំនួយរបស់បរទេសឲ្យមកប្រជាពលរដ្ឋខ្មែរ គេមិនមែនឲ្យទៅគណបក្សប្រជាជននោះទេ ។
អនុប្រធានគណបក្ស សង្គ្រោះជាតិ នៅថ្ងៃអនាគតលោក កឹម សុខា
បន្តទៀតថាកាលពីពេល កន្លងទៅថ្មីៗនេះ
ឯអគ្គរដ្ឋទូតម្នាក់នៅប្រទេសប្រជាធិបតេយ្យដែលជាអ្នកផ្តល់ជំនួយដល់ស្រុកខ្មែរគេបានសួររូបលោកថា
គេមានការងឿងឆ្ងល់ណាស់គណបក្សប្រជាជនធ្វើបាបប្រជា រាស្រ្តខ្មែរប៉ុណ្ណឹងហើយ មានភាពអយុត្តិធម៌ប៉ុណ្ណឹងហើយ
ហើយប្រជារាស្រ្តខ្លួនឯងផ្ទាល់ក៏ក្រីក្រងើបមុខមិនរួច ដូចម្តេចបានជានៅតែបោះឆ្នោតឲ្យគណបក្សប្រជាជន
។ លោក កឹម សុខាបន្តថា លោកបានធ្វើការជំរាបជូនទៅគេវិញថា
អ្វីទាំងអស់នេះមកពីគណបក្សប្រជាជនគេបានលើកយកចំណុចខ្លាំងរបស់គេ
គេថាគណបក្សរបស់គេទេដែលជាអ្នកធ្វើផ្លូវ ធ្វើស្ពាន
រួមជាមួយនិងរដ្ឋារចនាសម្ព័ន្ធនានាមួយចំនួនទៀត ។
ជាការពិតសមិទ្ធផលនានាមួយចំនួននៅក្នុងសម័យលោក ហ៊ុន សែន
គឺភាគច្រើនលើសលុប ជាជំនួយពីបរទេស និងកាខ្ចីប្រាក់របស់គេយកមកធ្វើ
ហើយស្ទើតែទាំងអស់គឺដាក់ឈ្មោះខ្លួនជាអ្នកកសាង
ចំណែកលុយដែលនៅសល់ពួកគេសមគំនិត្យគ្នាប្រព្រឹត្តអំពើពុករលួយ
រីឯពលរដ្ឋស្លូតត្រង់គឺជាអ្នកចេញសងទៅវិញ ដែលគេធ្វើរបៀបនេះគ្មានក្តីមេត្តាមកលើរាស្រ្តខ្មែរសូម្បី
តែបន្តិច ៕
No comments:
Post a Comment
yes