ជាមួយគ្នានោះផងដែរកាលពីថ្ងៃទី២៨ ខែមករា
ឆ្នាំ២០១៣ក្រុមការងារចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង
បានធ្វើការបែងចែកជា៤ក្រុមដើម្បីចុះទៅជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ
ក្នុងនោះនៅស្រុកសាមគ្គីមានជ័យនៅឃុំសេដ្ឋី ឃុំស្វាយ ឃុំត្បែងខ្ពស់ ឃុំស្វាយជប់
ឃុំពាម និងឃុំឈានឡើង ចំណែកឯនៅស្រុកបរិបូរគឺបានធ្វើឡើងនៅឃុំ ខុនរ៉ង ។
ចំណែកនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣
ក្រុមការងារចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិ ក៏បានធ្វើតំណើរចុះទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋផងដែរនៅឃុំផ្សារ
ស្រុកបរិបូរ ដែលក្នុងកម្មវិធីទាំងអស់ខាងលើមានប្រជាពលរដ្ឋចូលរួមជាច្រើន ហើយពួកគាត់បានសម្តែងការគាំទ្រយ៉ាងខ្លាំងមកលើគណបក្ស
សង្គ្រោះជាតិ ដែលគណបក្ស សង្គ្រោះជាតិមានគោលនយោបាយល្អៗ ពិតប្រាកដ និងជាក់ច្បាស់
ដែលសុតតែផ្តល់ផលប្រយោជន៏ដល់ជាតិ និងប្រជាពលរដ្ឋទូទៅ ។
ដូច្នេះតាមរយៈសន្ទុះរបស់ពលរដ្ឋដែលបានគាំទ្រមកលើគណបក្ស
សង្គ្រោះជាតិ មានចំនួនកាន់ច្រើនឡើងបែបនេះ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣អាណត្តិទី៥ គណបក្ស
សង្គ្រោះ ជាតិ ពិតជាទទួលបានជ័យជំនះជាក់ជាមិនខានឡើយ ដើម្បីធ្វើការដឹកនាំនាវាកម្ពុជាឆ្ពស់ទៅ
រកការរីកចំរើនជឿនលឿន លើគ្រប់វិស័យ ពលរដ្ឋរស់នៅក្នុងកំរិតជីវភាពមួយដ៏ថ្លៃថ្នូរ
និងមាន ការទទួលស្គាល់ជាអន្តរជាតិផងដែរ ៕
No comments:
Post a Comment
yes