ស្លាកសញ្ញាគណបក្ស សង្គ្រោះជាតិ ត្រូវបានលើកតាមផែនការ
លោក សោរ ចាន់ដេត ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិព្រៃសង្ហា
សូមជំរាបជូនផងដែរថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
នៅបន្ទាប់ពីមានការគាំទ្រពីសំ ណាក់ប្រជាពលរដ្ឋកាន់តែខ្លាំងបែបនេះ
ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នៅគ្រប់តំបន់ទូទាំងប្រទេសបានចេញធ្វើសកម្មភាពរបស់ខ្លួនដើម្បីចុះជួបជាមួយប្រជាពលរដ្ឋក៏
កាន់តែមានសន្ទុះកាន់តែខ្លាំងឡើងបន្ថែមទៀត ដើម្បីទាញយកការគាំទ្រពីពលរដ្ឋបន្តទៀត
ដោយហេតុថា ការបោះឆ្នោតជាតិអាណត្តិទី៥នេះក៏កាន់តែខិតជិតចូលមកដល់ផងដែរ
ព្រោះការបោះឆ្នោតនៅអាណត្តិនេះគណបក្ស សង្គ្រោះជាតិមានភារកិច្ចសំខាន់ណាស់ក្នុងការចូល
រួមការបោះឆ្នោតដើម្បីសង្គ្រោះប្រទេស និងពលរដ្ឋកម្ពុជាឲ្យមានសិទ្ធិសេរីភាពឡើងវិញក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោក
ហ៊ុន សែន ដែលបានធ្វើបាបរាស្រ្តនិងពលរដ្ឋឲ្យរងទុក្ខគ្មានពេលល្ហែរនោះ ។
ជាមួយគ្នានេះផងដែរ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣នេះ
ក្រុមការងារចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិខេត្តបាត់ដំបង ដែលដឹកនាំដោយលោក ធូ
សុវណ្ណថា បានបើកកិច្ចប្រជុំជាមួយ និងក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ស្រុកបាណន់ ជុំវិញការបូកសរុបការងារ សម្រាប់ខែមករា
និងដាក់ទិសដៅបន្ថែមសម្រាប់ខែកុម្ភៈ ក្នុងការចុះជួបជាមួយប្រជាពលរដ្ឋ ជារបៀបមហាជន
និងតាមផ្ទះ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ហើយបន្ទាប់ពីនោះមកលោក
ធូ សុវណ្ណថា បានដឹកនាំក្រុមការងារស្រុក ហើយនិងឃុំ ធ្វើពីធីលើកស្លាកចំនួន៨ឃុំនៅស្រុកបាណន់
ដែលក្នុងនោះរួមមាន ឃុំឈើទាល ឃុំភ្នំសំពៅ ឃុំតាគ្រាម ឃុំស្ទឹង ឃុំចែងមានជ័យ
ឃុំកន្ទឺមួយ ឃុំកន្ទឺពីរ និងឃុំដំរាំ ដែលមានចំនួន ២៥ស្លាកតាមគោលការណ៏ដែលបានដាក់ចេញ
ដើម្បីឲ្យប្រជាពលរដ្ឋបានស្គាល់ស្លាកសញ្ញា របស់គណបក្ស សង្គ្រោះជាតិ ។
ស្របពេលនិងគ្នានោះផងដែរ លោក សោរ ចាន់ដេត
ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តបាត់ដំបងនៅរសៀលថ្ងៃទី២៩ ខែមករា
ឆ្នាំ២០១៣នេះ ក៏បានដឹកនាំក្រុមការងារចលនាប្រជាធិបតេយ្យស្រុក ហើយនិងឃុំ
បានធ្វើតំណើរចុះជួបសំណេះសំណាលជាមួយប្រជាពលលរដ្ឋពេលល្ងាចនៅភូមិស្វាយស
និងភូមិព្រៃសង្ហា ស្ថិតនៅឃុំខ្នាចរមាស ស្រុកបវិល ហើយនៅក្នុងពិធីនោះលោក សោរ ចាន់ដេត
បានធ្វើការជំរាបជូនពីគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ
ឲ្យពួកគាត់បានដឹងបន្ថែមទៀតលើអ្វីដែលពួកគាត់បានទទួលនាពេលកន្លងមក ព្រមទាំងធ្វើការជំរាបជូនពីសារសំខាន់របស់បងប្អូនក្នុងការអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានទាំងអស់គ្នា
បើមិនដូច្នេះទេប្រសិនតែបើមានការខកខាននោះ ពួកយួនអន្តោប្រវេសន៏និងបោះឆ្នោតសម្រេចជោគវាសនាជាតិជំនួសពលរដ្ឋកម្ពុជាដែលជាម្ចាស់ទឹកដី
ជាក់ជាមិនខានឡើយ ហើយបងប្អូននិងនៅតែបន្តរស់នៅលំបាកវេទនាជាបន្តទៀតជាក់ជាមិនខាន
តែប្រសិនបើរដ្ឋាភិបាលដឹកនាំដោយគណបក្ស សង្គ្រោះជាតិ នោះប្រទេសជាតិនិងមានការរីកចំរើន
ពលរដ្ឋរស់នៅក្នុងភាពសុខសាន្តសេចក្តីថ្លៃថ្នូរយ៉ាងពិតប្រាកដ ព្រោះគណបក្ស សង្គ្រោះជាតិ
កើតឡើងដោយខ្មែរអ្នកស្នេហាជាតិជាអ្នកបង្កើត មិនមែនដូចជាបក្សកាន់អំណាចសព្វថ្ងៃ
ដែលកើតឡើងពីយួនហាណូយជាអ្នកបង្កើតនោះឡើយ ៕
No comments:
Post a Comment
yes