មន្ត្រីគណបក្សប្រឆាំងពីរ លើកបង្ហាញសញ្ញាគណបក្សថ្មី
ភ្នំពេញៈ អ្នកនាំពាក្យម្នាក់បានឲ្យដឹងថា គណបក្សសង្គ្រោះជាតិកម្ពុជាកំពុងត្រៀមខ្លួនតាំងស្លាកសញ្ញា គណបក្សចំនួន១ម៉ឺនផ្ទាំង នៅទូទាំងប្រទេស ខណៈដែលសមាជិករបស់គណបក្សនេះ កំពុងសម្លឹងទៅរកការបោះឆ្នោតជាតិ នៅខែកក្កដា ខាងមុខនេះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានថ្លែងថា៖ «យើងកំពុងធ្វើការរួមគ្នាលើយុទ្ធនាការលើកកម្ពស់ការយល់ដឹងពី ការបោះឆ្នោត»។
គណបក្សសមរង្ស៊ី និងគណបក្សសិទិ្ធមនុស្ស ជាគណបក្សប្រឆាំងពីរដែលបង្រួបបង្រួមគ្នាដើម្បីបង្កើតគណបក្ស សង្គ្រោះជាតិកម្ពុជា បានប្រកាសកាលពីម្សិលមិញថា ពួកគេនឹងរៀបចំកិច្ចប្រជុំសំខាន់ៗនៅក្នុងខែមេសាខាងមុខនេះ ដើម្បីធ្វើការបង្រួបបង្រួមផ្លូវការ និងសម្រាប់ត្រួសត្រាយឆ្ពោះទៅរំលាយគណបក្សរៀងៗខ្លួនឲ្យទៅជាបក្សប្រឆាំងតែមួយវិញនៅកម្ពុជា។
លោក ប៉ុល ហំម អ្នកនាំពាក្យគណបក្សសិទិ្ធមនុស្ស បានឲ្យដឹងថា បន្ទាប់ពីមហាសន្និបាតរបស់គណបក្ស សិទិ្ធមនុស្ស នៅថ្ងៃទី ៦ ខែមេសា លោក កឹម សុខា នឹងក្លាយជាអនុប្រធានគណបក្សសង្គ្រោះជាតិកម្ពុជាជាផ្លូវការ៕
No comments:
Post a Comment
yes