សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 16, 2013

ពលរដ្ឋ ៤៥​គ្រួសារ នៅ​ខេត្ដ​ឧត្ដរ​មាន​ជ័យ ចោទ​យោធា​ថា រំលោភ​យក​ដី​ពួក​គេ​

ប្រ​ជា​ពល​រដ្ឋ​ចំ​នួន​៤៥​គ្រួ​សារ​ នៅ​ភូមិ​ត្រាំ​ប៉ោង​ ឃុំ​ប្រ​ឡាយ​ ស្រុក​ត្រ​ពាំង​ប្រា​សាទ​ ខេត្ដ​ឧ​ត្ដរ​មាន​ជ័យ​ ចោទ​ទា​ហាន​កង​ពល​លេខ​​៨​​ថា​ បាន​​រំ​លោភ​យក​ដី​ស្រែ​ និង​ដី​ច​ម្ការ​ដែល​អា​ជ្ញា​ធរ​ចែក​​ឲ្យ​ពួក​គេ​កាល​ពី​ឆ្នាំ​២០០២​ ដើម្បី​ធ្វើ​ស្រែ​ ដំា​ដំ​ណាំ​ និង​ធ្វើ​ផ្ទះ​ឲ្យ​យោ​ធា​។
ពល​រដ្ឋ​នៅ​ភូមិ​ត្រាំ​ប៉ោង​ ឃុំ​ប្រ​ឡាយ​ អ្នក​ស្រី​ ណយ​ សា​រិទ្ធិ​ ប្រាប់​នៅ​ថ្ងៃ​សុក្រ​ថា​ ដី​ស្រែ​ និង​ដី​ច​ម្ការ​ចំ​នួន​៣៣៤​ហិក​តា​ ដែល​​អា​ជ្ញា​ធរ​ភូមិ​ ឃុំ​ ចែក​ឲ្យ​កាល​ពី​ឆ្នាំ​២០០២​ ត្រូវ​ទា​ហាន​កង​ពល​លេខ​៨​ រំ​លោភ​យក​ ហើយ​បង្ខំ​ឲ្យ​ពួក​គេ​ផ្ដិត​មេ​ដៃ​ប្រ​គល់​ដី​ទាំង​​នោះ​ ឲ្យ​កង​ទ័ព​ យក​ទៅ​ធ្វើ​ផ្ទះ​ ដាំ​ដំ​ណាំ​ និង​ធ្វើ​ស្រែ​ ដោយ​ស​ន្យា​ដោះ​ដូរ​ដី​កន្លែង​ផ្សេង​ឲ្យ​វិញ​។ អ្នក​ស្រី​បន្ដ​ថា​ ពល​រដ្ឋ​មួយ​ចំ​នួន​ព្រម​ដោះ​ដូរ​ និង​មួយ​ចំ​នួន​ទៀត​មិន​ព្រម​ ប៉ុន្ដែ​ពួក​គេ​មិន​ទាន់​ទទួល​ដី​ដែល​សន្យា​ផ្ដល់​ឲ្យ​នៅ​ឡើយ​ទេ​។ អ្នក​ស្រី​ថា​ បច្ចុប្បន្ន​ ទា​ហាន​បន្ត​យក​គ្រឿង​ចក្រ​ មក​ឈូស​ឆាយ​ដី​នោះ​ជា​រៀង​រាល់​ថ្ងៃ​។
ពល​រដ្ឋ​ផ្សេង​ទៀត​ ឲ្យ​ដឹង​ស្រ​ដៀង​គ្នា​ថា​ កង​យោ​ធា​បាន​សន្យា​ដោះ​ស្រាយ​ដី​ឲ្យ​ពួក​គាត់ ​ក្នុង​មួយ​គ្រួ​សារ​១​ហិក​តា​​ទៅ​​ប្រាំ​ហិក​តា​ ប៉ុន្ដែ​មក​ពេល​នេះ​ ពុំ​ទាន់​បាន​ទទួល​នោះ​ទេ​។
មិន​អាច​ទាក់​ទង​មេ​បញ្ជា​ការ​កង​ពល​លេខ​៨​ លោក​ឧត្ដម​សេ​នី​ យឹម​ ពឹម​ ដើម្បី​បំ​ភ្លឺ​ពាក់​ព័ន្ធ​ករណី​នេះ​នៅ​ឡើយ​ទេ​ ដោយ​ប្រ​ជា​ពល​រដ្ឋ​មិន​ស្គាល់​លេខ​ទូរ​ស័ព្ទ​។
ប៉ុន្ដែ​មេ​បញ្ជា​ការ​វរៈ​សេនា​តូច​លេខ​៨២ នៃ​កង​ពល​លេខ​៨ លោក ចាន់ សុខុន ដែល​ពលរដ្ឋ​អះ​អាង​ថា​ជា​អ្នក​ទទួល​លើ​ដី​នេះ មាន​ប្រសាសន៍​ថា បញ្ហា​នេះ​ លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ចុះ​ហត្ថ​លេខា ឲ្យ​អាជ្ញាធរ​ដោះ​ស្រាយ​ជូន​ពលរដ្ឋ​រួច​រាល់​ហើយ។
អ្នក​សម្រប​សម្រួល​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស អាដ​ហុក ប្រ​ចាំ​ខេត្ដ​ព្រះ​វិហារ លោក សី្រ ណា​រ៉េន មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​លើ​ដី​ដែល​មាន​បញ្ហា​នេះ ពី​ពលរដ្ឋ​តាម​ទូរ​ស័ព្ទ ហើយ​លោក​នឹ​ងទៅ​ស៊ើប​នៅ​ពេល​ក្រោយ៕

No comments:

Post a Comment

yes