លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជាប្រធានវិទ្យុសំបុកឃ្មុំ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) កំពុងរៀបចំបោះពុម្ពខិតប័ណ្ណចំនួន១ម៉ឺនសន្លឹក គាំទ្រប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោកម៉ម សូណង់ដូ ដែលកំពុងជាប់ឃុំនៅពន្ធនាគារ។
មន្ត្រីសម្របសម្រួលគម្រោងសេរីភាពបញ្ចេញមតិនៃCCHR កញ្ញា សន រ៉ាមាណា ប្រាប់VODនៅថ្ងៃសៅរ៍នេះថា CCHR នឹងចាប់ផ្តើមបោះពុម្ពខិតប័ណ្ណ នៅសប្តាហ៍ក្រោយនេះ ដើម្បីចែកចាយឲ្យទាន់នៅចុងខែកុម្ភៈនេះ។ កញ្ញាបន្តថា ខិតប័ណ្ណមួយម៉ឺនសន្លឹកនឹងចែកដល់ដៃប្រជាពលរដ្ឋនៅភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ដើម្បីលើកទឹកចិត្ត លោកម៉ម សូណង់ដូ។
លោក ម៉ម សូណង់ដូ ត្រូវតុលាការរាជធានីភ្នំពេញ កាត់ទោសកាលពីចុងឆ្នាំ២០១២ ឲ្យជាប់ពន្ធនាគារ២០ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល ក្រោមបទចោទថា បង្កើតតំបន់អបគមន៍ នៅស្រុកឆ្លូង ខេត្តក្រចេះ។ គិតមកដល់ថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈនេះ លោកម៉ម សូណង់ដូ ជាប់ពន្ធនាគារ ចំនួន២១៨ថ្ងៃហើយ៕
No comments:
Post a Comment
yes