សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 14, 2013

អាជ្ញាធរ​រឹត​បន្តឹង​សិស្ស​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់

130214_07
ក្រុម​យុវវ័យ​បាននាំគ្នា​ទិញ​ផ្កា សម្រាប់​ជូនជាកាដូដល់​អ្នក​ជាទី​ស្រឡាញ់​
ភ្នំពេញៈ នគរបាល​នឹង​ដើរ​ល្បាត​រក​គូស្នេហ៍​វ័យ​ជំទង់​តាម​ផ្ទះ​សំណាក់ ហើយ​សិស្ស​សាលា​ត្រូវ​បាន​ជំរុញ​ឲ្យ​ស្រឡាញ់​ភាព​បរិសុទ្ធ​របស់​ខ្លួន ក្នុង​សញ្ញា​ចុង​ក្រោយ​បង្ហាញ​ថា ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​នឹង​ជា​ថ្ងៃ​បុណ្យ​រស់​រវើក​ម្តង​ទៀត។
លោក ជួន សុវណ្ណ ស្នងការ​រាជធានី​ភ្នំពេញ​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា មន្រ្តី​នគរបាល​នឹង​បង្កើន​វត្ត​មាន​របស់​ខ្លួន​ថ្ងៃ​នេះ​ដើម្បី​«ពង្រឹង សណ្តាប់​ធ្នាប់​សាធារណៈ» ចំពោះ​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ឡើង​របស់​យុវវ័យ​នៅ​ថ្ងៃ​បុណ្យ​ នៃ​ក្តី​ស្រឡាញ់។
លោក​បាន​បន្ថែម​ថា៖ «​យើង​នឹង​ដើរ​ល្បាត​តាម​ផ្លូវ​និង​ផ្ទះ​សំណាក់​។ ​អាជ្ញា​ធរ​មូល​ដ្ឋាន​ពាក់ព័ន្ធ រាប់​ទាំង​នគរបាល​តាម​សង្កាត់ និង​ខណ្ឌ​នីមួយៗ នឹង​បញ្ជូន​មន្រ្តី​របស់​ខ្លួន​ទៅ​ឆែក​ផ្ទះ​សំណាក់ និង​ក្លិប​»។ លោក​បាន​បន្ថែម​ថា ភ្ញៀវ​ត្រូវ​តែ​មាន​អាយុ​លើស​ពី​១៨ ឆ្នាំ​ បើ​មិន​ដូច្នោះ​ទេ ម្ចាស់​ផ្ទះ​សំណាក់​នឹង​ទទួល​ពិន័យ។

លោក ជា ជាតិ ប្រធាន​មន្ទីរ​អប់រំ​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា លោក​បាន​ស្នើ​នគរបាល​បង្ក្រាប​អ្នក​លក់​ផ្កា​នៅ​ក្រៅ​សាលា​រៀន ​ហើយ​ជំរុញ​មាតាបិតា​ឲ្យ​ធានា​ថា កូន​របស់​ខ្លួន​មិន​មែន​កំពុង​ធ្វើ​អំពើ​ខុស​ឆ្គង។
លោក​បាន​បញ្ជាក់​ថា៖«​យើង​ក៏​បាន​ប្រកាស​ដល់​នាយក​សាលា​ទាំងអស់​នៅ​ភ្នំពេញ​ឲ្យ​ប្រាប់​គ្រូ​បង្រៀន​អប់រំ​សិស្ស​របស់​ខ្លួន​អំពី​អត្ថន័យ​ពិតប្រាកដ​នៃ​ថ្ងៃ​បុណ្យ​ក្តី​ស្រឡាញ់។ វា​ជា​ថ្ងៃ​ដែល​យើង​បញ្ឈប់​អំពើ​ហិង្សា ជា​ពិសេស អំពើ​ហិង្សា​មក​លើ​ក្មេង​ស្រី និង​ស្រ្តី»។
ការ​សង្ស័យ​ពី​សកម្មភាព​របស់​យុវវ័យ​នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ក្នុង​រាជធានី​ភ្នំពេញ​មិន​មែន​រឿង​ថ្មី​ទេ។ កាល​ពី​ឆ្នាំ​មុន នគរបាល​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ផ្ទះ​សំណាក់ ដើម្បី​បង្ក្រាប​សកម្មភាព​ដែល​មនុស្ស​ជាច្រើន​នាក់​ជឿ​ជាក់​ថា មិន​ស្រប​តាម​វប្បធម៌​កម្ពុជា។
ក្រសួង​អប់រំ​បាន​ជំរុញ​សិស្ស ធំៗ​កុំ​ឲ្យ​រួម​ភេទ​នៅ​ថ្ងៃ​បុណ្យ​ក្តី​ស្រឡាញ់​នេះ។ សារ​បាន​ជំរុញ​​ក្មេង​ស្រី និង​ស្រី្ត​វ័យ​ក្មេង​កុំ​ឲ្យ​លះ​បង់​ភាព​បរិសុទ្ធ​របស់​ខ្លួន។
ក្នុង​ខណ្ឌ​ឫស្សីកែវ យុវជន​បាន​លួច​ចេញ​ពីផ្ទះ​ ហើយ​ដើរ​ប្រញាប់​ប្រញាល់​កាត់​ផ្សារ ការដ្ឋាន​សំណង់ និង​វត្ត​ដើម្បី​ទៅ​ជួប​សង្សារ​នៅ​ផ្ទះ​សំណាក់​មួយ ដែល​មាន​លោក មានី អាយុ ៤២ ឆ្នាំ ជា​អ្នក​គ្រប់គ្រង។
ផ្ទះ​សំណាក់​គិត​ថ្លៃ​៤ ដុល្លារ​អាមេរិក​សម្រាប់​រយៈ​ពេល ៣ ម៉ោង និង១ ដុល្លារ​បន្ថែម​ទៀត​សម្រាប់​រយៈ​ពេល​មួយ​ម៉ោង​ៗ។
ច្បាប់​តម្រូវ​ឲ្យ​លោក ម៉ានី ត្រូវ​ធានា​ថា អតិថិជន​របស់​ខ្លួន​ត្រូវ​មាន​អាយុ​យ៉ាង​តិច​១៨ ឆ្នាំ ដែល​មាន​ន័យ​ថា លោក​តែង​តែ​ឆែក​អត្ត​សញ្ញាណ​ប័ណ្ណ។ អតិថិជន​វ័យ​ក្មេង​កម្រ​ហ៊ាន​បង្ហាញ​ខ្លួន​ដោយ​ស្លៀក​ពាក់​ឯក​សណ្ឋាន​សិស្ស​ណាស់។
ដូច​ថ្ងៃ​បុណ្យ​អន្តរជាតិ​ដទៃ​ទៀត​ដែរ អ្នក​គ្រប់គ្រង​រូប​នេះ​រំពឹង​ថា​អតិថិជន​នឹង​ចូល​មក​ស្នាក់​ជា​បន្ត​បន្ទាប់​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​រំពឹង​ថា អនីតិជន​នឹង​ទៅ​កន្លែង​ផ្សេង​ទៀត។
លោក តុង សុប្រាជ្ញ ដែល​សិក្សា​អំពី​ចលនា​ថ្ងៃ​បុណ្យ​ក្តី​ស្រឡាញ់​ក្នុង​ចំណោម​យុវវ័យ វណ្ណៈ​មធ្យម​នៅ​រាជធានី​ភ្នំពេញ​អាយុ​១៥-២៤ ឆ្នាំ ​បាន​ថ្លែង​ថា ការ​បង្ក្រាប​របស់​នគរបាល​គឺ​ការ​រក្សា​វប្បធម៌ ដូច​ការ​ពង្រឹង​អនុវត្ត​ច្បាប់​។
លោក​ឲ្យ​ដឹង​ថា៖ «មនុស្ស​វ័យ​ក្មេង​កំពុង​ប្រែ​តាម​គំនិត​វប្បធម៌​លោក​ខាង​លិច​អំពី​ផ្លូវ​ភេទ»។
លោក​ថា ខណៈ​ដែល​ក្មេង​ជំទង់​ប្រយ័ត្ន​ខ្លួន​ដោយ​យុវតី​ក្មេងៗ​ជា​ញឹកញាប់ ផ្លាស់​ប្តូរ​ឯកសណ្ឋាន​សិស្ស​ចេញ​នៅ​ស្ថានីយ​សាំង ​មុន​ពេល​ជួប​សង្សារ​ដើម្បី​រួម​ភេទ ប៉ុន្តែ​ពួក​គេ​មិន​ទទួល​បាន​ការ​អប់រំ​គ្រប់គ្រាន់​អំពី​ផល​វិបាក​ផ្នែក​សុខភាព​ពី​សកម្មភាព​របស់​ខ្លួន​ឡើយ។ ជា​សញ្ញា​បង្ហាញ​ពី​យុទ្ធនាការ​លើក​កម្ពស់​ការ​យល់​ដឹង អ្នក​ស្ម័គ្រចិត្ត​នៃ​មូលនិធិ​ថែ​ទាំ​សុខភាព​​អេដស៍​កម្ពុជា​នឹង​ចែក ស្រោម​អនាម័យ​ប្រហែល​៨០០០០ ស្រោម​ដោយ​ឥត​គិត​ថ្លៃ​ នៅ​ជុំ​វិញ​រាជធានី​ភ្នំពេញ​ថ្ងៃ​នេះ​។
នៅ​ឯកោះ​ពេជ្រ​វិញ លោក​ បូរ៉ា សិស្ស​មហា​វិទ្យាល័យ បាន​ថ្លែង​ថា ​វា​ពិបាក​សម្រាប់​គូ​ស្នេហ៍​វ័យ​ក្មេង​ចំណាយ​ពេល​តែ​ពីរ​នាក់។
លោក​បាន​បន្ត​ថា៖ «ឪពុក​ម្តាយ​របស់​យើង​មិន​ដឹង​ទេ​ថា​នេះ​ជា​វិធី ទំនើប​»។ ​លោក​បាន​បន្ត​ថា លោក​គ្រោង​នឹង​ទិញ​ផ្កា​ជូន​មិត្ត​ស្រី​ថ្ងៃ​នេះ ជា​សកម្មភាព​ដែល​អាច​ធ្វើ​ឲ្យ​គ្រួសារ​របស់​លោក​ខឹង។
លោក​ស្រី ភូង រីតា អាយុ​ ៣៥ ឆ្នាំ ​អ្នក​លក់​ផ្កា​ក្នុង​ទីក្រុង​បាន​ថ្លែង​ថា លោក​ស្រី បាន​ស្តុក​ទុក​ផ្កា​កុលាប ៥០០​ទង សម្រាប់​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​នេះ៕ 

No comments:

Post a Comment

yes