សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, February 13, 2013

ឡាន​ដឹក​ដី​បុក​ឡាន​ដឹក​កម្មករ ស្លាប់​ម្នាក់ របួសធ្ងន់​ស្រាល​ជាង​៥០​នាក់

ភ្នំពេញ: រថយន្ត​ដឹក​ដី​មួយគ្រឿង​បាន​បើក​បុក​រថយន្ត​ដឹក​កម្មករ​រោងចក្រ​មួយគ្រឿង​ពេញ​ចំ​ទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​ដឹក​កម្មករ កម្មការិនី រោងចក្រ កាត់ដេរ ជាង​៥០​នាក់ រងរបួស​ធ្ងន់​ស្រាល ហើយ​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ បាន​ស្លាប់បាត់​បង់ជីវិត ក្រោយពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។ 

​លោក​វរៈសេនីយ៍ត្រី​មុំ សុវត្ថិ អធិការ​ប៉ូលិស​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹងថា​គ្រោះថ្នាក់​ដ៏​រន្ធត់ នេះ​កើតឡើង​កាលពី​ព្រឹក​ម៉ោង ៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៣ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ​។ 

​លោក​អធិការ​បាន​បន្តថា​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ​កើតឡើង​រវាង​រថយន្ត​ដឹក​ដី​មួយគ្រឿង​ម៉ាក​ហ៊ី​ណូ ពណ៌​ស ពាក់​ស្លាក​លេខ ក​.៥៧៣៩ ភព​.៣ និង រថយន្ត​ហ៊ី​យាន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-6790 ដឹក​កម្មករ កម្មការិនី នៅលើ​កំណាត់ ផ្លូវជាតិ លេខ​៣​។ ចំណែក​អ្នកបើកបរ រថយន្ត​ដឹក​ដី រត់គេចខ្លួន​បាត់ ក្រោយពេល​បង្កហេតុ​។ សមត្ថកិច្ច​កំពុង​សហការគ្នា តាម​ចាប់ខ្លួន យកមក​ផ្តន្ទាទោស តាមច្បាប់​។​



​លោក​មុំ សុវត្ថិ បានបញ្ជាក់​ទៀតថា នៅ​មុនពេល​កើតហេតុ រថយន្ត​ដឹក​កម្មករ​កម្មការិនី បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ពី​ត្បូង​ទៅ​ជើង​បើក​ចូលមក​ភ្នំពេញ​ដឹក​កម្មករ មក​ធ្វើការ​លុះ​មកដល់​ចំណុច កើតហេតុ ស្រាប់​តែមាន​រថយន្ត​ដឹក​ដី មួយគ្រឿង បើកបរ​ពី​ទិស​ភ្នំពេញ ពី​ជើង​ទៅ​ត្បូង​វិញ ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា ហើយ​ក៏បាន​ចូលមក​ចំណែក​ផ្លូវ របស់​រថយន្ត​ដឹក​កម្មករ ប្រមាណ​២០​ម៉ែត្រ ក៏បាន​រេ​ចង្កូត​ទៅបុក រថយន្ត​ដឹក​កម្មករ ពេញទំហឹង​តែម្ដង បណ្តាល​ឲ្យ​ក្រុមកម្មករ កម្មការិនី ដែល​ជិះ​លើ​រថយន្ត​កូរ៉េ​បាន​រងរបួស​ធ្ងន់​និង​ស្រាល​ជាង​៥០​នាក់​ក្នុងនោះ​មាន​បាក់ដៃ បាក់ជើង ហើយ​អ្នកបើករថយន្ត​ដឹក​កម្មករ គៀប​ជាប់​នៅក្នុង​កាប៊ីន​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​លោក​អធិការ​បន្តទៀតថា​ក្រោយពេល​ដឹក​ទៅ​មន្ទីរពេទ្យ​អ្នកបើករថយន្ត​ដឹក​កម្មករ​បាន​ស្លាប់បាត់​បង់ជីវិត​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ដោយសារតែ​របួសធ្ងន់​ធ្ង​រ​ពេក ឯកម្មករ កម្មការិនី​ប្រមាណ​ជាង​៥០​នាក់ មាន​អ្នកខ្លះ​របួសធ្ងន់ ត្រូវ​ជួយសង្គ្រោះ​។ អ្នកបើកបរ ដែល​ស្លាប់​នោះ ឈ្មោះ ប៉ាត រតនា ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មិនទាន់​ស្គាល់​ស្រុកកំណើត នៅឡើយ​ទេ រហូតដល់​រសៀល​ថ្ងៃ​ដដែល​នេះ​។ 

​កម្មករ​កម្ម​ការ​នី​ក្រោយពេល​កើតហេតុ​របួសធ្ងន់​២០​នាក់ និង​របួសស្រាល​៣០​នាក់ បាន​បញ្ជូនទៅ​ជួយសង្គ្រោះ នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ដែរ តែ​មកដល់​ល្ងាច​នេះ​បាន​ចេញពី​ពេទ្យ​ខ្លះ​ហើយ​នៅសល់តែ​៣៧​នាក់​៕​

No comments:

Post a Comment

yes