សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, February 13, 2013

គណៈកម្មការនាយកហ៊្វុនស៊ិនប៉ិច បានថ្វាយលិខិតយាង ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី មកដឹកនាំគណបក្ស

លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ ហ្វ៊ុនស៊ិនប៉ិច 

ភ្នំពេញ: ​មន្ត្រីជាន់ខ្ពស់​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច បាន​ឲ្យ​ដឹងថា ថ្នាក់ដឹកនាំ បាន​ថ្វាយ​លិខិត​ទៅ​ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម អរុណរស្មី បុត្រី​ពៅ​របស់​សម្តេចឪ ដើម្បី​យាង​មក​ដឹកនាំ​គណបក្ស រួចហើយ ដែលជា​ការថែរក្សា​កែ​តំណែល​របស់​សម្តេចឪ​។​

​លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ ហ្វ៊ុនស៊ិនប៉ិច កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៣ បាន​មានប្រសាសន៍ប្រាប់​អ្នកកាសែត​ថា ក្រោយពី​សម្តេចព្រះ នរោត្តម សីហនុ បាន​យាង​ចូល​ទិវង្គត​នេះ ស្ថានការណ៍​ន​យា​បាយ មិនមាន​ការប្រែប្រួល គួរ​ជាទី​ចាប់អារម្មណ៍​នោះទេ​។ អ្វីៗ​គឺមាន​សភាព​ដូច​មុនពេល​ព្រះអង្គ​យាង​ចូល​ទិវង្គត ដូច្នេះ​ពី​នោះ មកដល់​ថ្ងៃនេះ គឺ​ពុំមាន​អ្វីដែល​ប្រែប្រួល​ធំដុំ​នោះទេ​។ 


លោក ញឹក ប៊ុនឆៃ មានប្រសាសន៍​បន្តថា កន្លងមក​ថ្មីៗ​នេះ គណៈ​កម្មរ​នាយក​គណបក្ស ហ្វ៊ុនស៊ិនប៉ិច បាន​ប្រជុំគ្នា យាង​សម្តេចព្រះ​រាជបុត្រី នរោត្តម អរុណរស្មី មក​យាង​គង់​ដឹកនាំ​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​លិខិត បានដាក់​ថ្វាយ​ព្រះអង្គម្ចាស់​ក្ស​ត្រី​រួចហើយ បន្ទាប់ពី​ចប់ ព្រះរាជ​ពិធីបុណ្យ​ថ្វាយ​ព្រះ​ភ្លើង​។ 

​លោក​បាន​បន្តថា នៅពេល​ឆាប់ៗ​ខាងមុខនេះ គណបក្ស នឹង​បានទទួល​ចំលើយ​ច្បាស់លាស់ ពី​ព្រះអង្គម្ចាស់ អរុណរស្មី ទើប​រៀបចំ​ធ្វើ​សមាជ នៅ​ថ្ងៃទី​២១ ខែ​មិនា ឆ្នាំ​២០១៣ ដើម្បី​ជ្រើសរើស​ព្រះ​អង្គជា​ផ្លូវការ ធ្វើជា​ប្រធាន​ហ្វ៊ុនស៊ិនប៉ិច​។​

​លោក ញឹក ប៊ុនឆៃ បាន​បញ្ជាក់ថា ការកំណត់​យក​ថ្ងៃទី​២១ ខែ មិនា ឆ្នាំ​២០១៣ ធ្វើ​សមាជ ហ្វ៊ុនស៊ិនប៉ិច ពីព្រោះ​ជា​ថ្ងៃ ដែល​សម្តេច​ឳ បង្កើត​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ថ្ងៃ​២១ មិនា ឆ្នាំ​១៩៨០​។​

​លោក​បាន​មានប្រសាសន៍​ទៀតថា មូល​ហេតុដែល​ធ្វើអោយ​ហ្វ៊ុនស៊ិនប៉ិច យាង​ព្រះអង្គម្ចាស់​ក្ស​ត្រី អរុណរស្មី ធ្វើជា​ប្រធាន​គណបក្ស ហ្វ៊ុនស៊ិនប៉ិច នៅពេលនេះ ដោយសារ​គណបក្ស​នេះ គឺ​បង្កើតឡើង​ដោយ​សម្តេច​ឳ ហើយ​ការយាង​ព្រះអង្គម្ចាស់​ក្ស​ត្រី អរុណរស្មី មក​ដឹកនាំ គឺ​ចង់បាន​ព្រះរាជ​បុត្រី​របស់​សម្តេច​ឳ ដើម្បី​មក​ថែរក្សា​កេរដំណែល​របស់ សម្តេច​ឳ សម្តេច​តា​។​

​នៅពេលនេះ គេ​ពុំទាន់​អាច​សុំ​បន្ទូល​បញ្ជាក់​ពី​សំណាក់​ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម អរុណរស្មី ដែល​បច្ចុប្បន្ន​គង់នៅ​ប្រទេស​ម៉ាឡេស៊ី​បាន នៅឡើយ​ទេ ទាក់ទង​នឹង​ការសុំ​យាង​ព្រះអង្គ មក​គង់​ដឹកនាំ​គណបក្ស​រាជានិយម គណបក្ស ហ្វ៊ុនស៊ិនប៉ិច នាពេលខាងមុខ​៕​

No comments:

Post a Comment

yes