សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, February 13, 2013

កូដកម្ម​បិទផ្លូវ ចូល​ដល់​ថ្ងៃ​ទី​២ នៅ​រោងចក្រ​កាត់ដេរ យ៉ុង​វ៉ា នៅ​តាខ្មៅ ដោយ​គ្មាន​ដំណោះស្រាយ

ខេត្តកណ្តាល: កម្មករ​កាត់ដេរ​ជាង ៧០០០ នាក់ នៅ​រោងចក្រ​កាត់ដេរ យ៉ុង​វ៉ា​១ និង​យ៉ុង​វ៉ា​២ មកដល់​ព្រឹក​ថ្ងៃទី​១៣​កុម្ភៈ ឆ្នាំ​២០១៣ បាន​បន្ត​កូដកម្មបិទផ្លូវ ចូល​ដល់​ថ្ងៃ​ទី​២​ហើយ​។ កូដកម្ម បិទផ្លូវ ចាប់តាំងពី​ថ្ងៃ​ទី​១២​កុម្ភៈ នៅតែ​មិន​មាន​ការ​អើពើ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ឬ​ក៏​ភាគី​រោងចក្រចេញមុខ​សម្របសម្រួល​ដោះស្រាយនៅឡើយ​ទេ រហូតដល់​ម៉ោង ១១ និង ១៥ នាទី ព្រឹក​ថ្ងៃ​ទី​១៣​កុម្ភៈ​នេះ​។ នេះ​បើ​តាម​អ្នកស្រី ចាន់ ដា​នី តំណាង​ស្ត្រី​កម្មករ​។​

​ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ យ៉ុង​វ៉ា​១ និង​យ៉ុង​វ៉ា​២ នៅ​ក្រុង​តាខ្មៅ ទី​រួម​ខេត្ត​កណ្តាល  បាន​ធ្វើ​កូដកម្មតវ៉ា ដោយ​លើក​បដា ចាក់​មេក្រូ និង​ឈរ​បិទ​ផ្លូវ​ជាតិ​លេខ​២១ ពី​រង្វង់​មូល​តាខ្មៅ ទៅកាន់​ផ្ទះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​តាំងក្រសាំង ចាប់​តាំងពី​ព្រឹក​ម៉ោង ៦ និង ៣០ នាទី ព្រឹក​ថ្ងៃ​ទី​១២​កុម្ភៈ ឆ្នាំ​២០១៣​។​



​ក៏ប៉ុន្តែ​ការបិទ​កំណាត់​ផ្លូវ​មុខ​រោងចក្រ យ៉ុង​វ៉ា នោះ គឺ​មិន​បង្ក​ឲ្យ​ចរាចរ​តាម​ផ្លូវជាតិ​លេខ​២១ ត្រូវ​កាត់ផ្តាច់​ទាំងស្រុង​ទេ ដោយសារ​តែ​តំបន់​នោះមាន​ផ្លូវ​វាង​។ ដូច្នេះ​ក្រុម​កម្មករ ដែល​បាន​ជ្រើស​យក​ជម្រើស​បិទផ្លូវ ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរចេញមុខ​ដោះស្រាយ​នោះ គឺ​មិន​បាន​ធ្វើឲ្យ​អាជ្ញាធរឈឺ​ក្បាល​ប៉ុន្មាន​ឡើយ​។​

​យ៉ាងណាក៏ដោយ ក្នុងពេល​កូដកម្ម​នោះ គេ​ក៏​ឃើញ​មាន​ប៉ូលិស ប៉េ​អឹម និង​អាជ្ញាធរ​មូលដ្ឋានចុះ​ទៅ​ច្រើន​ផងដែរ​។ តែ​មិន​មាន​វិធានការ​បង្ក្រាប ឬក៏​បំបែកហ្វូង​ក​ម្មករ​ឡើយ​។​

​ក្រុម​កម្មករ​រោងចក្រ យ៉ុង​វ៉ា​១ និង​យ៉ុង​វ៉ា​២ បាន​ធ្វើ​កូដកម្ម ទាមទារ​បើក​ប្រាក់ខែ នៅ​ខែ​មករា និង​ប្រាក់​អត្ថប្រយោជន៍​នានា ដែល​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ យ៉ុង​វ៉ា​១ និង​យ៉ុង​វ៉ា​២ មិន​បាន​បើក​ប្រាក់ខែ​ឲ្យ ហើយ​មាន​ដំណឹង​ថា ថៅកែ​រោងចក្របាន​រត់ចោល តាំងពី​ខែ​ធ្នូ​៕​

No comments:

Post a Comment

yes