វត្តសាមគ្គីរង្សី ទីក្រុងភ្នំពេញ ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០០៧៖ លោក ថាច់ សាង
ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម (កណ្ដាល) ថ្លែងការណ៍ថ្កោលទោស
រដ្ឋាភិបាលវៀតណាមចាប់ផ្សឹកសមណសិស្សសាលាបាលីខេត្តឃ្លាំងក្នុង
ព្រឹត្តិការណ៍ ០៨ កុម្ភៈ ឆ្នាំ ២០០៧
លោក ថាច់ សាង ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជាបានទទួលអនិច្ចកម្មនៅ
ព្រឹកថ្ងៃអាទិត្យទី១៧ ខែកុម្ភៈនេះ ដោយជរាពាធ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងខ្លី
មួយតាមរយៈសារអ៊ីម៉ែលពីលោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមដែល មាន មួលដ្ឋាននៅអាមេរិក
។
សូមបញ្ជាក់ថាលោក ថាច់ សាង
ជាកម្មជនតស៊ូដើម្បីសិទ្ធិសេរីភាពខ្មែរក្រោមមួយរូបតាំងពីនៅដែនដីកម្ពុជាក្រោម
ហើយមកដល់ស្រុកខ្មែរនៅតែធ្វើការតស៊ូឥតឈប់ឈរដើម្បីសិទ្ធិម្ចាស់ការរបស់ប្រជាជាតិខ្មែរក្រោមនៃដែនដីកម្ពុជាក្រោម
។
តាមការបញ្ជាក់តាមរយៈសារអ៊ីម៉ែលរបស់ លោក ថាច់ ង៉ុក ថាច់ ថាលោក
ថាច់ សាង " ជាមនុស្សស្មោះត្រង់គួរឲ្យគោរព និងជាកូនខ្មែរក្រោមពិតៗ"
ដែលមួយជីវិតរបស់គាត់ឈរលើគោលការណ៍ "សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង"
របស់សហព័ន្ធខ្មែរកម្ពុជាក្រោមឥតងាករេសោះឡើយ ។
លោក ថាច់ សាង បានលាលោកនេះទៅ តែគំនិតនៃការតស៊ូដើម្បីសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងរបស់ពលរដ្ឋខ្មែរក្រោម
ដែលដក់ជាប់នៅក្នុងសតិអារម្មណ៍របស់គាត់នោះ គួរតែត្រវបានយកទង់ជាតិខ្មែរក្រោម"ខឿវលឿងក្រហម"មកគ្របលើមឈូសដើម្បីជូនដំណើរគាត់ទៅកាន់ឋានបរលោក
។
បើយោងតាមសេចក្ដីជូនដំណឹងតាមរយៈសារអ៊ីម៉ែលពីលោក តាំង សារៈ
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមនៅកម្ពុជាថាពិធីបូជាសពលោក ថាច់ សាង
នឹងរៀបចំនៅពេលព្រឹកថ្ងៃពុធ ទី២០
ខែកុម្ភៈ ឆ្នាំ ២០១៣ ។ យោងតាមសេចក្ដីជូនដំណឹងដដែលនៅថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ស្អែកនេះ
តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមនៅកម្ពុជានឹងយកកម្រងផ្កាទៅតម្កល់នៅមុខមឈូសសព
ដើម្បីចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ៕
No comments:
Post a Comment
yes