សារ៉ុងដែលបក្សប្រជាជនយកទៅទិញទឹកចិត្តពលរដ្ឋ
សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៥ដែលនិងត្រូវចូលមកដល់នៅថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០១៣នេះ
សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ធ្វើការជ្រើសរើសគណបក្សនយោបាយណា
មួយដែលខ្លួនស្រលាញ់ទៅតាមឆន្ទៈ និងមនសិការរបស់ខ្លួន ។
ចូរកុំបោះឆ្នោតឲ្យទៅគណបក្សណាមួយដែលយកលុយ និងអំណោយមកចែកជូនបងប្អូនឲ្យ
សោះ ព្រោះថាអំណោយយើងរស់បានតែមួយគ្រាប៉ុណ្ណោះបន្ទាប់មកបងប្អូន និងរស់នៅលំបាកវេទនាជាងនេះរាប់សិបដងឯនោះ ដូចអ្វីដែលបងប្អូនបានជួបនាពេលកន្លងមកហើយ ថា
តើរដ្ឋាភិបាលរបស់គណបក្សប្រជាជន ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបានធ្វើ
បាបបងប្អូនដល់កំរិតណា ។
បងប្អូនមិនត្រូវភ្លេចទេ ហើយត្រូវចងចាំទាំងអស់គ្នាថា
ប្រសិនបើការបោះឆ្នោតជាតិអាណត្តិទី ៥
នេះបងប្អូនជ្រើសរើសគណបក្សមួយត្រូវដែលគិតពីរាស្រ្ត និងជាតិជាធំនោះ នោះបងប្អូនទាំងអស់គ្នានិងរស់នៅចាកផុតពីការលំបាកដូចសព្វថ្ងៃនេះហើយ ។ ហើយអ្វីទាំងអស់នេះគឺមានតែគណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះ ដែលបានតំកល់ផលប្រយោជន៏របស់ជាតិ និង
ប្រជាពលរដ្ឋជាធំនោះ ។
សូមចូលរួមគាំទ្រនិងបោះឆ្នោតជូនគណបក្ស សង្គ្រោះជាតិ ទាំងអស់គ្នានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ដើម្បីជីវិតអនាគតរបស់យើង កូនចៅយើង និងប្រទេសជាតិរបស់យើង ៕
No comments:
Post a Comment
yes