សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 16, 2013

ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តកំពង់ឆ្នាំងចុះជួបជាមួយប្រជាពលរដ្ឋដើម្បី ផ្សព្វផ្សាយគោលនយោបាយគណបក្សចំនួន២ស្រុកស្មើនិង៩ឃុំនិង១៦កន្លែង

ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តកំពង់ឆ្នាំ បានធ្វើសកម្មភាពក្នុងការចុះជួប សំណេះសំណាល ព្រមទាំងសួរសុខទុក្ខ និងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ដល់ប្រជាពលរដ្ឋឲ្យពួកគាត់បានដឹង ដែលសកម្មភាពនេះធ្វើជារៀងរាល់ថ្ងៃ​នៅ​គ្រប់​តំបន់តាមភូមិឃុំ ស្រុក និងសង្កាត់ ទូទាំងខេត្តកំពង់ឆ្នាំ ។

អ្វីទាំងអស់នេះដើម្បីធ្វើការបង្ហាញពលរដ្ឋឲ្យពួកគាត់បានដឹងថា គណបក្សនយោបាយដែល សំខាន់ជាងគេសម្រាប់ការប្រគួតប្រជែងក្នុងការបោះឆ្នោតអាណត្តិថ្មីឆ្នាំ២០១៣នេះ គឺមានតែពីរ ប៉ុណ្ណោះ នោះគឺគណបក្ស សង្គ្រោះជាតិ ដែលមានលោកប្រធាន សម រង្ស៊ី ជាប្រធាន និងលោក ប្រធាន កឹម សុខា​ ជាអនុប្រធានដែលនិងត្រូវប្រគួតប្រជែងជាមួយនិងគណបក្សប្រជាជនកាន់ អំណាចសព្វថ្ងៃ ។

ជាមួយគ្នានោះកាលពីថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៣ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះ​ជាតិបានធ្វើដំណើរចុះជួបជាមួយប្រជាំពលរដ្ឋនៅស្រុករលាប្អៀរ ចំនួន៤ឃុំ ស្មើរនិង៨កន្លែង ក្នុង នោះរួមមានឃុំជើងគ្រាវ ឃុំក្រាំងលាវ ឃុំគោកបន្ទាយ និងឃុំអណ្តូងស្នាយ ។ ចំណែកនៅថ្ងៃទី ១៥ ខែកុម្ភះ ឆ្នាំ២០១៣នេះ ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តកំពង់ឆ្នាំ ក៏បាន ចុះជួបសំណេះសំណាល សួរសុកទុក្ខ និងធ្វើការដោះស្រាយបញ្ហានានាមួយចំនួនជាបន្ទាន់ជូន ពលរដ្ឋ ក៏ដូចជាធ្វើការផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ឲ្យពួកគាត់ បានដឹង និងបានស្គាល់ពីស្លាកសញ្ញារបស់គណបក្ស សង្គ្រោះជាតិ ដែលគណបក្ស សង្គ្រោះជាតិ មានភារកិច្ចយ៉ាងសំខាន់ក្នុងការចូលរួមការបោះឆ្នោតនៅក្នុងអាណត្តិទី៥នេះគឺបានធ្វើដំណើរចុះ ទៅស្រុកជនគិរី ចំនួន៥ឃុំ និង៨កន្លែងដែលក្នុងនោះរួមមានឃុំជនសារពីរកន្លែង ឃុំកោះថ្កូវពីរ កន្លែង ឃុំពាមឆ្នោក និងឃុំកំពងអុស ទាំងពីរឃុំក្នុងមួយឃុំមួយកន្លែង និងឃុំព្រៃគ្រីចំនួនពីរ​កន្លែង ។

សូមជំរាបជូនផងដែរថា នៅក្នុងកម្មវិធីទាំង១៦កន្លែងដែលថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិធ្វើការផ្តោតសំខាន់ទៅដល់ប្រជាពលរដ្ឋគឺការសារនយោបាយជាអទិភាពសំខាន់ៗ របស់គណបក្សសង្គ្រោះជាតិ ដែលមានចំនួន៥ចំនុចគឺការផ្តល់ប្រាក់ឧបត្ថមជូនចាស់ៗដែលមាន​អាយុចាប់ពី៦៥ឆ្នាំឡើងទៅឲ្យពួកគាត់ទទួលបានក្នុងម្នាក់ចំនួន៤ម៉ឺនរៀលជារៀងរាល់ខែ តំឡើង ប្រាក់ខែជូនមន្រ្តីរាជការទាំងអស់ឲ្យពួកគាត់ទទួលបានប្រាក់ខែយ៉ាងតិចបំផុតចំនួន១លានរៀល ក្នុងមួយខែ តំឡើងប្រាក់ខែដល់កម្មករ-កម្មការីនី ឲ្យពួកគាត់ទទួលបានក្នុងមួយខែចំនួន៦០ម៉ឺន រៀលដែលជាប្រាក់ខែគោល ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនបង់ប្រាកើនៅគ្រប់មន្ទីរពេទ្យ របស់រដ្ឋទាំងអស់ ហើយរដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស សង្គ្រោះជាតិ ក៏និងស្វែងរកការ ងារឲ្យប្រជាពលរដ្ឋបានធ្វើគ្រប់គ្នាផងដែរ ដើម្បីធ្វើឲ្យជីវភាពរបស់ពួកគាត់បានធូរធារ ។

ក្នុងនោះយើងសង្កេតឃើញថា នៅបន្ទាប់ពីពករដ្ឋបានស្តាបើការលើកឡើងរបស់ក្រុមការងារចល នាប្រជាធិបតេយ្យសង្គ្រោះជាតិ ទាក់ទងទៅនិងគោលនយោបាយរបស់គណបក្ស​សង្គ្រោះជាតិ ដែលសុតតែល្អៗ និងផ្តល់ផលឲ្យប្តយោជន៏ដល់ជាតិ និងប្រជាពលរដ្ឋខ្លួនពួកគាត់ផ្ទាល់បែបនេះ គឺបានធ្វើឲ្យពួកគាត់មានការសប្បាយរីករាយយ៉ាងខ្លាំង​ហើយពួកគាត់ក៏បានធ្វើការប្តេជ្ញាក្នុងការ បោះឆ្នោតគាំទ្រគណបក្ស សង្គ្រោះជាតិ សម្រាប់អាណត្តិថ្មីឆ្នាំ២០១៣នេះផងដែរ ដើម្បីឲ្យគណ​ ប​ក្ស សង្គ្រោះជាតិ ធ្វើការដឹកនាំប្រទេសឲ្យមានការរីកចំរើនជឿនលឿន និងធ្វើឲ្យប្រជាពលរដ្ឋ មានជីវភាពធូរធារដូចជាបន្តាប្រទេសនានាមួយចំនួនទៀតនៅក្នុងតំបន់ ។

ដូច្នេះសម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៥ថ្ងៃទី២៨ ខែកក្ដា ឆ្នាំ២០១៣នេះ គណបក្ស សង្គ្រោះជាតិ និងទទួលបានជ័យជំនះលើការបោះឆ្នោតយ៉ាងពិតប្រាកដ ដែលជ័យជំនះរបស់ គណបក្ស សង្គ្រោះជាតិ គឺជាជ័យជំនះរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ៕

No comments:

Post a Comment

yes