ជាមួយគ្នានេះផងដែរ កាលពីថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៣
ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិខេត្តបាត់ដំបងដែលដឹកនាំដោយលោកស្រី មូរ
សុខហូរ ជាប្រធាន និងមានការចូលរួមពីសំណាក់លោក ប៉ុល ហំម លោក នូ ពិសាខា លោក ឡុង បូតា
លោក ហ៊ុល គន្ធរបូរ៉ា លោក វិបុល ព្រមជាមួយនិងក្រុមការងារខេត្ត និងស្រុកមួយចំនួនទៀត
បានចុះទៅជួបពលរដ្ឋនៅពេលរសៀលស្ថិតនៅភូមិរបស់មង្គល ឃុំរបស់មង្គល ស្រុកមោង ឬស្សី ។
ចំណែកនៅថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៣
ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ដដែលខាងលើបានធ្វើតំណើរពេលព្រឹកចុះជួបពលរដ្ឋនៅភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខ
គិរី និងនៅពេលរសៀលនៅភូមិដាទិស សង្កាត់ឱរ៉ាល់ និងនៅភូមិព្រៃពពេល ឃុំគាស់ក្រឡ ស្រុកគាស់ ក្រឡ ។
រីឯនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៣
ថ្នាក់ដឹកនាំចលនាប្រជាធិប តេយ្យសង្គ្រោះជាតិខេត្តក្រោមការដឹកនាំរបស់លោក អ៊ូ
ចាន់រដ្ឋ ដែលជាអនុប្រធានចលនាប្រ ជាធិបតេយ្យសង្គ្រោះជាតិ រួមតំណើរដោយលោក កែ សម្ផស្ស
លោក ឱម យិនគ្រុយ លោក ឈិន រិន ព្រមទាំងក្រុមការងារខេត្ត និងស្រុកមួយចំនួនទៀត
ពេលព្រឹកបានចុះផ្សព្វផ្សាយគោលនយោបាយគណបក្ស សង្គ្រោះជាតិ ដល់ពលរដ្ឋនៅភូមិបាលិលេយ្យ២
សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងនៅពេលរសៀលនៅភូមិគីឡូម៉ែត្រលេខ៤ ភូមិអណ្តូងថ្មមាស
សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ ហើយនៅថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៣ ពេលព្រឹកប្រជុំថ្នាក់ដឹកនាំបក្សក្រុង
និងសង្កាត់ ដើម្បីសម្រេចក្នុងការរៀបចំអចិន្ត្រៃគណបក្ស និងគណៈកម្មាធិការប្រតិបត្តិក្រុង
ក្រោមវត្តមានដឹកនាំអង្គប្រជុំពីសំណាក់លោក ឡុង រី តំណាងរាស្រ្ត និងជាប្រធានក្រុមការងារចលនាប្រធិបតេយ្យសង្គ្រោះជាតិ
ខេត្តបន្ទាយមានជ័យ ។
ជាមួយគ្នានោះផងដែរនៅពេលសៀលថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្ត
បន្ទាយមានជ័យដែលដឹកនាំដោយលោក ឡុង រី ជាប្រធាន អមតំណើរដោយថ្នាក់ដឹកនាំខេត្ត ក្រុង
ស្រុក និងសង្កាត់មួយចំនួនទៀត បានធ្វើតំណើរចុះជួបសំណេះសំណាល សូរសុខទុក្ខ
និងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ដល់ប្រជាពលរដ្ឋឲ្យពួកគាត់
ដឹងដែលកម្មវិធីធ្វើឡើងនៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត និងភូមិក្បាលស្ពាន សង្កាត់
ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ព្រមជាមួយគ្នានោះនៅថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៣ លោក គី
វណ្ណារ៉ា សមាជិករដ្ឋសភា ក៏បាន អញ្ជើញចូលរួមក្នុងកម្មវិធី
វេទិការរវាងអ្នកតំណាងរាស្រ្ត និងម្ចាស់ឆ្នោត ដែលរៀបចំឡើងដោយវិទ្យាស្ថានអន្តរជាតិដើម្បីប្រជាធិបតេយ្យដែលហៅកាត់ថា
NDI
ផងដែរ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងនៅពេលរសៀលលោក
គី វណ្ណារ៉ា រួមជាមួយនិងថ្នាក់ដឹក នាំខេត្តហើយនិងស្រុកមួយចំនួនទៀត ក៏អញ្ជើញចុះទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកកំពង់ត្រឡាចផងដែរ
។
សូមជំរាបថា នៅថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៣ ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ខេត្តកំពង់ឆ្នាំដែលដឹកនាំដោយលោក ប្រាក់ យី ជាប្រធាន លោក កែវ ថៃ
ប្រធានប្រតិបត្តិខេត្ត លោក ហែម សម្ផស្ស លោក ហេង ប៊ុន ហៀង លោក ណេង សារីម
ព្រមទាំងមានការចូលរួម ពីសំណាក់ក្រុមការងារស្រុកជាច្រើនរូបទៀតរបស់ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្ត
កំពង់ឆ្នាំ បានធ្វើតំណើរចុះជួបពលរដ្ឋចំនួន៤ឃុំ ស្ថិតនៅក្នុងស្រុកបរិបូរ
ក្នុងនោះរួមមាន ឃុំមេលំ ឃុំអញ្ចាញរូងខាងត្បូង ឃុំផ្សារ និងឃុំអញ្ចាញរូងខាងជើង ។
បើយោងតាមការចុះធ្វើសកម្មភាពរបស់ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
យ៉ាង សកម្មជារៀងរាល់ថ្ងៃបែបនេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ អ្នកស្នេហាជាតិ
ស្រលាញ់លទ្ធិប្រជា ធិបតេយ្យ ទាំងអស់មានជំនឿ និងមានសង្ឃឹមយ៉ាងមុតមាំថា
សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ គណបក្ស
សង្គ្រោះជាតិ និងទទួលបានជ័យជំនះយ៉ាងពិតប្រាកដ ព្រោះដោយហេតុថាក្នុងនោះថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
មិនត្រឹមតែចុះជួបជាមួយពលរដ្ឋយ៉ាងសកម្មបែបនេះទេ គឺគណបក្ស សង្គ្រោះជាតិ
មានគោលនយោបាយល្អៗដែលសុតតែផ្តល់ផលប្រយោជន៏ដល់ជាតិ និងប្រជាពលរដ្ឋ ព្រោះគណបក្ស
សង្គ្រោះជាតិ បានប្រកាន់យកគោលជំហ៊រលទ្ធិប្រជាធិបតេយ្យ និងតំកល់ប្រយោជន៏របសជាតិ
និងរាស្រ្តជាធំ ៕
No comments:
Post a Comment
yes