ការព្រមានធ្វើឡើងនៅរសៀលនេះ ដោយសារថៅកែបិទរោងចក្ររួចគេចខ្លួនបាត់ ដោយមិនបើកប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗឲ្យកម្មករ។
មន្ត្រីសហជីពប្រចាំរោងចក្រយ៉ុងវ៉ា អ្នកស្រី សុខ ផល្លា អះអាងថា កម្មករជាង៣ពាន់នាក់ ដែលប្រមូលផ្តុំគ្នានៅថ្ងៃនេះ នឹងជួបជុំគ្នាជាថ្មីនៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ។ អ្នកស្រីបន្តថា កម្មករភាគច្រើនចង់ហែរក្បូនទៅផ្ទះលោកនាយករដ្ឋមន្ត្រី និង អ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីសុំកិច្ចអន្តរាគមន៍ឲ្យពួកគេទទួលបានប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ការងារឲ្យបានឆាប់។
ថៅកែរោងចក្រយ៉ុងវ៉ា១ និង២ នៅក្រុងតាខ្មៅខេត្តកណ្តាល បានរត់ចោលកម្មករដោយមិនទូទាត់ប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ការងារ។ ការមិនទទួលខុសត្រូវរបស់ថៅកែនេះ បាននាំឲ្យកម្មករប្រមាណ៧ពាន់នាក់ ធ្វើបាតុកម្មផ្លូវជាតិលេខ២១ និងផ្លូវលេខ២០១ កាលពីថ្ងៃទី១៣ខែកុម្ភៈ។ លុះដល់ថ្ងៃទី១៥ រដ្ឋាភិបាលបានប្រគល់ប្រាក់៩០ម៉ឺនដុល្លារអាមេរិក ដល់ ក្រសួងការងារយកទៅបើកប្រាក់ឈ្មួលឲ្យកម្មករសម្រាប់ខែមករា តែប្រាក់ឈ្មួលរយៈពេល១១ថ្ងៃដែលពួកគេធ្វើការនៅខែកុម្ភៈ និង ប្រាក់អត្ថប្រយោជន៍ការងារមិនបានទទួលទេ។
No comments:
Post a Comment
yes