សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 15, 2013

សាល​មហោស្រព​ព្រះ​សីហមុនី ខេត្ត​កំពង់​ចាម កំពុង​រង​នូវ​ការសាងសង់​តូប​លក់ដូរ​នៅ​ជុំវិញ​យ៉ាង​អនាធិបតេយ្យ​


 ​កំពង់ចាម​៖ ​សាល​មហោស្រព​ព្រះ​សីហមុនី ដែល​គ្រប់គ្រង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែលជា​សាល​សម្រាប់​បើក​អង្គប្រជុំ​ធំៗ និង​ជា​កន្លែង​ប​ញ្ជាំ​ង​ខ្សែភាពយន្ត​ជាតិ និង​អន្តរជាតិ សម្រាប់​ប្រជាពលរដ្ឋ​មើល​កែ​កំសាន្ដ បច្ចុប្បន្ននេះ​ត្រូវបាន​ក្រុមហ៊ុន វិញ ហួរ ធ្វើការ​វិនិយោគ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ត្រូវបាន​ក្រុមហ៊ុន​ជួល​បន្ត​ឲ្យ​ទៅ​ឈ្មោះ យ៉េន សារិទ្ធ ហៅ​ធូ មាន​ទីលំនៅ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​។​
      ​អ្វី​ដែលជា​បញ្ហា​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​នោះ គឺ​អ្នក​ជួល​បន្ត​កំពុងតែ​សាងសង់​តូប លើ​ចិញ្ចើមថ្នល់​ជុំវិញ​បរិវេណ​មហោស្រព ដើម្បី​ជួល​ឲ្យ​អាជីវករ​លក់ដូរ ដែល​ធ្វើ​ឲ្យ​បាត់បង់​សោ​ភ័​ណ្ឌ​ភាព ទីក្រុង​ស្អាត​របស់​ខេត្តកំពង់ចាម និង​បង្ក​ឲ្យ​មាន​ភាព​កកស្ទះ​ជា​ញឹកញាប់​នៅពេល​ព្រឹក​។ ចំណុច​ដែល​សំខាន់​មួយទៀត​នោះ គឺ​នៅ​គៀន​មហោស្រព​ផ្នែក​ខាងត្បូង​ទល់នឹង​របង​ក្រសួង​អប់រំ ផ្នែក​ខាងក្រោយ ត្រូវបាន​លោក យ៉េន សារិទ្ធ ហៅ​ធូ ជួល​ឲ្យ​អាជីវករ​លក់​សាំង​ចំនួន ២ កន្លែង​ជាប់​គ្នា ដោយមាន​កាន​ប្រេងសាំង និង​ប្រេងម៉ាស៊ូត រាប់សិប​កាន កំពុង​ធ្វើ​អាជីវកម្ម ដោយ​មិនបាន​គិតពី​សន្តិសុខ​សណ្ដាប់ធ្នាប់ នៅក្នុង​ទីក្រុង​ឡើយ គឺ​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ​។
 
      ចំពោះ​ភាពអនាធិបតេយ្យ​នៅ​ជុំវិញ​សាល​មហោស្រព ព្រះ​សីហមុនី ខេត្តកំពង់ចាម នេះ លោក ធុច ថា​ត អភិបាលក្រុង​កំពង់ចាម បានផ្ដល់​ព័ត៌មាន​តាម​រយៈ​ទូរស័ព្ទ​ថា លោក​ពុំ​បានដឹង​រឿង​អ្វី​ទេ ព្រោះ​ជា​រឿង​របស់​ក្រសួង វប្បធម៌ និង​វិចិត្រសិល្បៈ ជាមួយនិង​ក្រុមហ៊ុន​វិនិយោគ​។​ ​ចំណែកឯ​លោក ស៊ី ចំរើន ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តកំពង់ចាម ពុំ​អាច​ទំនាក់ទំនង​បានទេ ពីព្រោះ​ទូរស័ព្ទ​របស់លោក​ចុច​ចូល​តែ​ពុំមាន​អ្នក​លើក​៕

No comments:

Post a Comment

yes