សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 15, 2013

ឈ្មួញ ហុក ចិន្តា ផ្គើន​នឹង​ចំណាត់ការ​របស់​ក្រសួង​ឧស្សាហកម្ម បន្តធ្វើ​អាជីវកម្ម​ជីក​ថ្ម​ភ្មំ​លក់​យ៉ាង​អនាធិបតេយ្យ​


កំពត​៖ សកម្មភាព​ប្រព្រឹត្ត​បទល្មើស​មិន​គោរព​របស់​ឈ្មួញ​ឈ្មោះ ហុក ចិន្តា និង​ប្រពន្ធ​ឈ្មោះ ទេព សុខា ក្នុង​ការជីក និង​បាញ់​ភ្នំ​យក​ថ្ម និង​កាយ​យក​អាចម៍ដី​គ្រួស​ក្រហម ទៅ​លក់​ធ្វើ​អាជីវក​ម្មយ៉ាង​អណាធិបតេយ្យ នៅ​តំបន់ភ្នំ​ជុប ដែល​ក្រសួង​ឧស្សាហកម្ម​ហាមឃាត់​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​រហូតមកដល់​ពេលនេះ គឺ​ឈ្មួញ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​នៅតែ​បន្ត​ដដែល បើទោះបីជា​គណៈកម្មការ​របស់​ក្រសួង​ឧស្សាហកម្ម ចុះ​ធ្វើការ​ត្រួតពិនិត្យ​រកឃើញ​បទល្មើស​ជាក់ស្តែង រួច​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ក៏ដោយ​។​
      ​ប្រភព​បាន​ឲ្យ​ដឹងថា តំបន់ភ្នំ​ជុប ស្ថិតក្នុង​ភូមិ​វត្ត​ពោធិ៍​ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត មាន​សកម្មភាព​បាញ់​ភ្នំ​យក​ថ្ម និង​កាយ​យក​អាចម៍ដី​គ្រួស​ក្រហម​របស់​ក្រុម​ឈ្មួញ​ឈ្មោះ ហុក ចិន្តា និង​ប្រពន្ធ​ឈ្មោះ ទេព សុខា រហូតមកដល់​ពេលនេះ គឺ​នៅតែ​ប្រព្រឹត្ត​រាល់​យប់​ថ្ងៃ​ដដែល មិនតែប៉ុណ្ណោះ​គេ​ថែម​ទាំំ​ង​ឃើញ​ក្រុមហ៊ុន​ចិន ទទួល​សាងសង់​ផ្លូវ​វាង​ក្រុង​កំពត និង​ផ្លូវ​លេខ​៣៣ ប្រើប្រាស់​រថយន្ត​រាប់​គ្រឿង​ចូលទៅ​ដឹក​ដីក្រហម ដឹក​កំទេច​ថ្ម​ជា​រៀងរាល់ថ្ងៃ ដែល​សកម្មភាព​របស់​ឈ្មួញ និង​ក្រុមហ៊ុន​ខាងលើនេះ មិន​ត្រឹមតែ​ល្មើសច្បាប់​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តំបន់​រ៉ែ​ដែក និង​បាត់បង់​សួយសារអាករ​ណ៍​ចូល​រដ្ឋ​ថែម​ទៀតផង​។​
 
​      យោងតាម​របាយការណ៍​នៃ​ការចុះ​ត្រួតពិនិត្យ​ក្រុមការងារ​របស់​ក្រសួង​ឧ​ស្សហកម្ម បាន​រកឃើញថា ពិត​ជាមាន​សកម្មភាព​ជីក​យក​ដី​គ្រួស​ក្រហម និង​កាយ​ថ្មភ្នំ​ពិតប្រាកដ​មែន ដោយ​ពិនិត្យឃើញថា ទី​តាំំ​ង​វាយ​ថ្ម​ឈ្មោះ ទេព សុខា បាន​ប្រើប្រាស់​កម្មករ និង​គ្រឿងចក្រ​អេស្កាវ៉ាទ័រ ជីក​យក​អាចម៍ដី​ខាងលើ​ចេញ ដើម្បី​ធ្វើ​ផ្លូវ​ចូលទៅ​កាន់​ចំណុច​ដែលមាន​ថ្ម សម្រាប់​ទាញយក​ធ្វើ​អាជីវកម្ម​នៅ​ចំណុច​ដែល​ក្រសួង​មិន​អនុញ្ញាតិ​ឲ្យ​ធ្វើ​អាជីវកម្ម​។ ចំណែក​អាចម៍ដី​ដែល​ជីក​ចេញ​ត្រូវបាន​ដឹក​ចេញ​ដោយ​ក្រុមហ៊ុន​ចិន GVAGDONGFORE COMSTUCFION .CO.Ltd យកទៅ​ចាក់​ធ្វើ​ផ្លូវ​តាម​បណ្តោយ​ប្រឡាយ​គម្រោងកា​រដ្ឋ​របស់ខ្លួន ដើម្បី​ដឹក​គ្រឿងសំណង់​ចូល​។ ដោយឡែក ទីតាំង​ទី​២ ជាទី​តាំំ​ងរ​ណ្តៅ​ដី​ឃើញ មាន​សកម្មភាព អេស្កាវ៉ាទ័រ មួយគ្រឿង​កាយ​ដី​ដាក់​លើ​រថយន្ត ដឹក​ចេញ​យកទៅ​ចាក់​នៅលើ​កំណាត់​ផ្លូវ​លេខ​៣៣ ពី​កំពត ទៅ​សេះស ដោយ​គ្រឿងចក្រ​ទាំងនេះ​ជា​របស់​ឈ្មួញ ឈ្មោះ ហុក ចិន្តា ធ្វើ​សកម្មភាព​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ​នោះទេ​។ ខាង​សា​រព​ត័​មាន​យើង​បាន​ទូរស័ព្ទ​ទៅ​លោក សោម វិចិត្រ ប្រធាន​មន្ទីរ​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​ខេត្ត ដើម្បី​សុំ​ការបំភ្លឺ តែ​ត្រូវ​លោក​បិទ​ទូរស័ព្ទ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា ជា​អំពើពុករលួយ​មួយ​រួចស្រេច​បាត់ទៅហើយ​៕

No comments:

Post a Comment

yes