សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, February 18, 2013

CPJ:វៀតណាមប្រទេសដាក់គុកអ្នកកាសែតច្រើនជាងគេក្នុងចំណោមប្រទេសទាំង៥ក្នុងលោក

លោក Bob Dietz  គណៈកម្មការសម្របសម្រួលកម្មវិធីអាស៊ីនៃ
គណៈកម្មការការពារអ្នកកាសែតអន្តរជាតិ (CPJ) 


វៀតណាមឋិតនៅក្នុងបញ្ជីនៃប្រទេសទាំង៥ ដែលដាក់គុកអ្នកកាសែតច្រើនជាងគេក្នុងលោក បន្ទាប់ពីប្រទេសទូគី, អ៊ារ៉ង់ សេរី និង Ethiopia ។ នោះគឺជាការវាយតម្លៃរបស់គណៈកម្មការ
ការពារអ្នកកាសែតអន្តរជាតិ (CPJ) នៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្ដីពីសេរីភាពសារព័ត៌​មា​ន​នៅ​ក្នុងពិភពលោក ដែលទើបតែបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០​១៣​ នេះ ។

របាយការណ៍របស់គណៈកម្មការការពារអ្នកកាសែតអន្តរជាតិ(CPJ)ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក មានចំណងជើងថា"ការវាយប្រហារលើអ្នកកាសែត"  ថានៅក្នុងឆ្នាំ២០១២ គឺ​ជា​ឆ្នាំដែលមានអ្នកកាសែតស្លាប់ច្រើនបំផុត ក្នុងនោះមានអ្នកកាសែតចំនួន៧០នាក់ត្រូវគេ​សម្លាប់ និង២៣២នាក់ត្រូវជាប់គុក ។


យោងតាម CPJ ការចាប់អ្នកកាសែតនៅវៀតណាមភាគច្រើនត្រូវបានចោទពីបទ"ប្រឆាំង​រដ្ឋា​ភិ​បាល" ជាទោសមួយដែលរដ្ឋាភិបាលយកមកប្រើប្រាស់ដើម្បីចាប់អ្នកកាសែតដែល​រិះគន់​រដ្ឋាភិបាល ។


លោក Bob Dietz  គណៈកម្មការសម្របសម្រួលកម្មវិធីអាស៊ីនៃគណៈកម្មការការ​ពារអ្នក​កា​សែតអន្តរជាតិ (CPJ) បានថ្លែងថា ៖"របាយការណ៍ប្រចាំឆ្នាំ២០១២នេះយើងខ្ញុំបានកត់ត្រា​ឡើងវិញនូវស្ថានភាពនៃប្រទេសនានាក្នុងឆ្នាំកន្លងទៅនេះ ។ តាមរយៈនេះបញ្ជាក់​ឲ្យឃើញថា រដ្ឋាភិបាលវៀតណាមនៅតែបង្កើនការបង្ក្រាបទៅលើសេរីភាពសារព័ត៌មាននិងសេរីភាពអិនធើណិតរបស់ប្រជាជន។ មនុស្សដែលបញ្ចេញទស្សនៈឯកជនតាមរយៈអត្ថបទដែលបានបង្ហោះ​នៅលើប្រព័ន្ធអិនធើណិត ត្រូវបានចាប់ដាក់គុកនៅវៀតណាមកាន់តែកើនឡើងជាលំដាប់ ។


កាសែតនៅក្នុងប្រទេសវៀតណាមសុទ្ធតែជារបស់បក្សកុម្មុយនិស្តវៀតណាម និងត្រូវបានត្រួត​ពិនិត្យយ៉ាងហ្មត់ចត់មុនពេលចេញផ្សាយ ។  ចំពោះអ្នកណានិយាយអ្វីដែលរដ្ឋាភិបាលមិន​ពេញចិត្តនឹងត្រូវចូលគុក ។ នេះគឺជានិន្នាការមួយគួរឲ្យព្រួយបារម្ភ "។
លោក  Dietz បាននិយាយថា វៀតណាម, ថៃ និង ម៉ាឡេស៊ី ជាប្រទេសទាំង៣ដែលត្រូវ​យក​ចិត្តទុកដាក់ជាងគេនៅអាស៊ីអាគ្នេយ៍ ។


កាលពីឆ្នាំ ២០០៨ ក្រសួងវប្បធម៌ និងឃោសនាការវៀតណាមបានចេញបទបញ្ជាមួយ​ហាម​គេហទំព័រ Blog ឯកជនទាំងអស់ និយាយដល់រឿងនយោបាយ និងឲ្យដោះ​ចេញនូវអត្ថបទ​ណាដែលរដ្ឋាភិបាលចាត់ទុកថាជាបញ្ហា "រសើប" រួមទាំងអត្ថបទរបស់កាសែតបរទេស ក៏មិន​ត្រូវបកប្រែ និងផ្សព្វផ្សាយឡើងវិញឡើយ ។


កាលពីខែមករាកន្លងទៅនេះ វៀតណាមត្រូវបានទីភ្នាក់ងារព័ត៌មានគ្មានព្រំដែន (RFS)ដែល​មាន​មូលរដ្ឋាននៅប្រទេសបារាំង ចាត់ចូលក្នុងបញ្ជីនៃប្រទេសទាំង១០ ដែលសេរីភាពសារ​ព័ត៌មានអន់ជាងគេក្នុងពិភពលោក ។


សម្រាប់ពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោមវិញ គ្មានស្ថាប័នព័ត៌មានឯកជនជាភាសាខ្មែរ​ណា​មួយបោះពុម្ព ឬផ្សព្វផ្សាយនៅក្នុងប្រទេសវៀតណាមដើម្បីបំរើ​សហគមន៍​របស់ពួកគេឡើយ ។
តាមការកត់សម្គាល់ ខ្មែរក្រោមនៅកម្ពុជាក្រោមមិនអាចនិយាយប្រវត្តិសាស្ត្រកម្ពុជាក្រោម​នៅ​ទីសាធារណៈទេ ។ កាលពីឆ្នាំ២០០៥ ព្រះតេជព្រះគុណ ថាច់ លីភោព្រះសង្ឃវត្តនិគ្រោធ​កំពង់ក្សាន្ត ឋិតនៅក្នុងទីរូមខេត្តព្រះត្រពាំង ត្រូវបានអាជ្ញាធរវៀតណាមចាប់ផ្សឹកហើយ​ដាក់​គុកចំនួន៣ខែ ១៨ថ្ងៃ ដោយព្រះសង្ឃអង្គនេះ គ្រាន់តែចម្លង DVDសកម្មភាពខ្មែរក្រោម​ប្រ​ណាំងទូកង អន្តរជាតិនៅសហរដ្ឋអាមេរិក ចែកគ្នាមើលនៅកម្ពុជាក្រោមតែប៉ុណ្ណោះ ៕

No comments:

Post a Comment

yes