តំណាងសហគមន៍ស្រែចង់ ខេត្តកំពង់ធំ លោក ហឿន សុភាព
ប្រាប់ថា ក្រុមហ៊ុនចំការកៅស៊ូយួន CRCK បានរានព្រៃហួសពីព្រំប្រទល់ដីសម្បទានសេដ្ឋកិច្ចដែលខ្លួនទទួលបានពីរដ្ឋាភិបាល
ចូលទៅក្នុងដីរបស់ប្រជាសហគមន៍ ។ លោកបន្តថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ
ប្រជាសហគមន៍ព្រៃឡង់ប្រមាណជា៣០០នាក់
បាននំាគ្នាទៅតវ៉ានៅមុខសាលាស្រុកសណ្តាន់ ហើយក្រោយមកអាជ្ញាធរនៅទីនោះ
បានបញ្ជាឲ្យក្រុមហ៊ុននោះផ្អាកសកម្មភាពឈូសឆាយរបស់ខ្លួនជាបណ្តោះអាសន្ន
និងបានសន្យាថា
អាជ្ញាធរខេត្តនឹងដោះស្រាយបញ្ហាដីធ្លីជូនប្រជាសហគមន៍ថ្ងៃទី២១ខែកុម្ភៈ
ឆ្នាំ២០១៣ ។
គួរជមរាបជូនផងដែរថា បើយោងតាមការលើកឡើងរបស់តំណាងសហគមន៍ព្រៃឡង់
ក្រុមហ៊ុនCRCK ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលទំហំលោក
ហ៊ុន សែន ចំនួន ៦០០០ហិកតា ប៉ុន្តែក្រុមហ៊ុននេះ
បានឈូសឆាយដីព្រៃចូលដីព្រៃសហគមន៍ដែលក្រសួងកសិកម្មប្រគល់ឲ្យប្រជាសហគមន៍នៅក្នុងភូមិឈូក
ឃុំដងកាំបិត អស់មួយចំនួនធំ ។ ពួកគេបន្តថា កន្លងមកពួកគេធ្លាប់បានសុំអន្តរាគមន៍ពីអាជ្ញាធរ
ប៉ុន្តែក្រុមហ៊ុននេះនៅតែបន្តឈូសឆាយព្រៃចូលដីរបស់សហគមន៍ដដែល ។
ហេតុដូច្នេះអាជ្ញាធរត្រូវតែដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធិភាពបំផុត
ព្រោះព្រៃឡង់ គឺជាព្រៃសំខាន់បំផុតសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ មិនត្រូវបណ្តោយ
ឲ្យពួកយួនធ្វើការកាប់បំផ្លាញបែបនេះតទៅទៀតទេ ហើយរដ្ឋាភិបាលលោក ហ៊ុន សែន ក៏គួរ
សមល្មមដឹងខ្លួនហើយ ។ ការដឹងគុណយួនបំផ្លាញខ្មែរគឺរាប់ឆ្នាំណាស់មកហើយ គួរបញ្ឈប់ការដឹងគុណយួន
របៀបរលាយខ្មែរបែបនេះតទៅទៀតទៅ បើមិនដូច្នោះទេ ខ្លាចតែថ្ងៃក្រោយ ពួកគណបក្សប្រជាជន
ជាពិសេសមេដឹកនាំធំៗទាំងនោះនិងត្រូវបណ្តាសារព្រៃឡង់ជាក់ជាមិនខានឡើយ ៕
No comments:
Post a Comment
yes