សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, February 18, 2013

ពលរដ្ឋខេត្តក្រចេះឡើងមកភ្នំពេញសុំអន្តរាគមន៍ពីក្រសួងដែនដីរឿងដីធ្លី

តំណាង​អ្នក​មាន​ជម្លោះ​ដីធ្លី​ប្រមាណជា​ង​៥០នាក់ មកពី​ស្រុកឆ្លូង ខេត្តក្រចេះ នាំគ្នាឡើងមក​ក្រសួង​ដែនដីន​គរោប​នីកម្មនៅព្រឹក​ថ្ងៃចន្ទនេះ ដើម្បី​សុំឲ្យ​មន្រ្តី​ពាក់ព័ន្ធដោះស្រាយ​ជម្លោះ​ដីធ្លី​ ជាមួយ​ក្រុមហ៊ុន​ដំា​កៅស៊ូ​ កាសូទីន ។


សូមជំរាបជូនថា ប្រជាពលរដ្ឋទាំងនោះគឺពួកគាត់ធ្លាប់​បាន​សុំ​អន្តរាគមន៍​ពីទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ប៉ុន្មាន​ដងរួចមកហើយ ​តែ​នៅ​មិន​មាន​ដំណោះ​ស្រាយឡើយ ទើប​នៅព្រឹកថ្ងៃច័ន្ទនេះ ប្រ​ជា​ពលរដ្ឋ​មក​ពីខេត្ត​ក្រចេះទាំង​នោះ បាន​មក​ខុទ្ទ​កាល័យលោ​កនាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន តែ​មន្ត្រី ខុទ្ទការល័យបាន​ណែនាំ​ឲ្យមកក្រសួង​​ដែនដី​គរោប​នីកម្មវិញ ។

ជាមួយគ្នានោះមន្រ្តី​ក្រសួងបាន​អនុញ្ញាត​ឲ្យ​តំណាង២០រូប ចូល​ជួប​ចរចារ និង​ទទួល​លិខិត​សុំ​អន្តរាគមន៍ តែ​ក្រសួង​មិន​ទាន់​អាច​ផ្តល់​ដំណោះ​ស្រាយ​ភ្លាមៗជូនពួកគាត់នៅឡើយ​នោះទេ ។​
ព្រមជាមួយគ្នានេះផងដែរ ពលរដ្ឋបាន​ឲ្យ​រងគ្រោះទាំងនោះបានឲ្យដឹងថា ដីជ​ម្លោះគឺ​តាំង​ពី​ឆ្នាំ​២០១០មក ដែលក្រុមហ៊ុន​ដាំ​កៅស៊ូ កាសូទីន បាន​ទន្រ្ទាន​យកធ្វើឲ្យ​ប៉ះពាល់​ប្រជាជន​ជិត១០​០០គ្រួសារឯនោះ ។


អ្នកតាមដានបានលើកឡើងថា សម័យតេជោកប្រទេសកម្ពុជាគឺពោរពេញទៅដោយការរំ​លោភសិទ្ធិមនុស្ស និងការរំលោភដីធ្លី ផ្ទះសម្បែងប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ តែរដ្ឋាភិបាល​ក្បាលធំជាងខ្លួនរបស់លោក ហ៊ុន សែន គ្មានតំណោះស្រាយណាមួយជូនពលរដ្ឋរងគ្រោះទាំង នោះទេ ផ្ទុយទៅវិញគឺគិតតែបន្តការធ្វើសម្បទានទៅឲ្យក្រុមហ៊ុនទាំងនោះយ៉ាងគគ្លើន លើគំ នរទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះដោយគ្មានការពិចារណា ៕

No comments:

Post a Comment

yes