មីស៊ីលពីដីទៅអាកាសរបស់តូរ៉េខាងជើង ត្រូវបានបាញ់ ក្នុងសមយុទ្ធបាញ់គ្រាប់ពិតមួយ
នៅទីតាំងគេមិនប្រាប់មួយ កាលថ្ងៃទី២០ មីនា
ក្រុងសេអ៊ូលៈ កងទ័ពកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍បានគំរាមលទ្ធភាពវាយប្រហារប្រឆាំងមូលដ្ឋានយោធាអាមេរិកនៅក្នុងប្រទេសជប៉ុន ជាការឆ្លើយតបនឹងការប្រើយន្តហោះទម្លាក់គ្រាប់បែក B-52 របស់អាមេរិក ដែលបំពាក់សមត្ថភាពនុយក្លេអ៊ែរនៅក្នុងសម យុទ្ធយោធារួមគ្នា ជាមួយកូរ៉េខាងត្បូង។
ការគំរាមបានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុងព្យុងយ៉ាងបានថ្កោលទោសការហោះហើរនៃយន្តហោះ B-52 ថា ជាការបង្កហេតុមិនអាចលើកលែងទោសបាន និងបានគំរាមចាត់វិធានការយោធា បើពួកគេនៅតែបន្ត។
មន្ទីរបញ្ចកោណ បានបញ្ជាក់ថា យន្តហោះ B-52 ចេញពីមូលដ្ឋានទ័ពអាកាសអែនឌើសុន នៅកោះហ្គួម បានហោះហើរលើទឹកដីកូរ៉េខាងត្បូង ជាផ្នែកមួយនៃសមយុទ្ធរួមប្រចាំឆ្នាំដែលក្រុងព្យុងយ៉ាងទទូចថាជាការហ្វឹកហាត់ឈ្លានពាន។
អ្នកនាំពាក្យទីបញ្ជាការទ័ពជាន់ខ្ពស់កូរ៉េងខាងជើង បាននិយាយថា៖ «យើងមិនអាចអត់ឱនឲ្យអាមេរិកដែលកំពុងធ្វើសមយុទ្ធ វាយប្រហារនុយក្លេអ៊ែរនោះទេ ដោយយកយើងជាគោលដៅ និងផ្សព្វផ្សាយពួកគេថា ជាសារព្រមានខ្លាំងមួយ»។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ លោកនិយាយថា៖«អាមេរិកគួរភ្លេចថាមូលដ្ឋានទ័ព អែនឌើសុន...ក៏ដូចជាមូលដ្ឋានទ័ពជើងទឹកជាច្រើន នៅលើកោះ ធំរបស់ជប៉ុននិងកោះអូគីណាវ៉ា សុទ្ធតែស្ថិតក្នុងចម្ងាយនៃគោលដៅវាយប្រហារជាក់លាក់របស់យើង»។
ភាពតានតឹងខាងយោធានៅឧបទ្វីបកូរ៉េ គឺស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងប៉ុន្មានឆ្នាំនេះ ដោយកូរ៉េខាងជើង ដែលបានខឹងសម្បានឹងការដាក់ទណ្ឌកម្មរបស់ អ.ស.ប បន្ទាប់ពីខ្លួនបានធ្វើតេស្តនុយក្លេ-អ៊ែរពីខែមុន កំពុងគំរាមធ្វើសង្គ្រាមកូរ៉េជាលើកទីពីរគាំទ្រដោយអាវុធនុយក្លេអ៊ែរ៕
No comments:
Post a Comment
yes