សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, March 4, 2013

សង្គម​ស៊ីវិល ជំរុញ​ការ​ចូល​រួម​បន្ថែម​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​

woman-conference-sreynoch

សង្គម​ស៊ីវិល​មួយចំនួន នៅ​ថ្ងៃ​​ចន្ទ​​នេះ ជំរុញ​​ឲ្យ​​រាជ​រដ្ឋាភិបា​ល​​កម្ពុជា ដាក់​បញ្ចូល​​បេក្ខ​ភាព​​ស្ត្រី​​ឲ្យ​បាន​​ច្រើន ក្នុង​​ការ​ចូល​រួម​​ក្នុង​វិស័យ​​នយោ​បាយ ខណៈ​​​ការ​បោះ​ឆ្នោត​ជាតិ​​ឆ្នាំ​​២០១៣ ខិត​ជិត​ចូលមក​ដល់​។​

ការជំរុញ​នេះ ធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្តីពី​ការចូលរួម​របស់​ស្ត្រី​ ក្នុង​វិស័យ​​នយោបាយ​នៅ​ថ្នាក់ជាតិ ដែល​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​០៤ ខែ​មិនា​នេះ​។​

​នាយិកា​ប្រតិបត្តិ​អង្គការ​ចំរើន​​ស្ត្រី លោកស្រី ប៉ុក ណ​ណ្តា មាន​ប្រសាសន៍​​​ថា បើ​​ទោះ​បី​ចំនួន​ស្ត្រី​ថ្នាក់ដឹកនាំ កើន​ឡើង​​ពិត​មែន ប៉ុន្តែ​​ចំនួន​​នេះ ​ពុំ​​ទាន់​​សមាមាត្រ​​ទៅ​​នឹង​​ចំនួន​​​ពលរដ្ឋ​​ជា​​ស្ត្រី ដែល​មាន ៥២% នៅឡើយ​ទេ​។​ អ្នកស្រី​បន្ត​ថា ដើម្បី​ឲ្យ​ស្ត្រី​ចូលរួម​ក្នុង​​វិស័យ​​នយោបាយ​បាន​ច្រើន មានតែ​គណបក្ស​នយោបាយ ដែល​អាច​សម្រេច​ឲ្យ​ស្ត្រី​ចូលរួមបាន​ ៖ "ខ្ញុំ​មាន​សំណូម​ពរ​ដល់​គណបក្ស​នយោ​បាយ​ផ​ងដែរ ដោយ​សារ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង យើង​ទាំង​អស់​គ្នា​ទៅ​បោះឆ្នោត​ជ្រើស​រើស​គណបក្ស​នយោ​បាយ ដូច្នេះ​​ការ​សម្រេច​ចិត្ត​ពិត​ប្រាកដ​​​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​នយោបាយ ក្នុងការ​លើក​កម្ពស់​វិស័យ​យេន​ឌ័រ ក្នុងការ​ផ្តល់​ឱកាស​​ឲ្យ​ស្ត្រីបាន​​ចូល​រួម ពិត​ជា​ធ្វើ​ឲ្យ​​វត្ត​មាន​របស់​ស្ត្រី​ហ្នឹង​កើន​ឡើង"។


​នាយក​​ស្តីទី​​ប្រចាំ​​ប្រទេស​​កម្ពុជា អង្គការ​អុក​ស្វា​ម​(Oxfarm) លោក​ស្រី Marina van Dixhoorn ថ្លែង​តាមរយៈ​អ្នកបកប្រែ​ថា ការ​ចូល​រួម​​របស់​​ស្ត្រី ក្នុង​វិស័យ​នយោបាយ​បាន នៅ​មាន​កម្រិត​នៅឡើយ ដោយ​ក្នុង​នោះ​មានតែ​ស្ត្រី​១៤% ដែល​ជា​តំណាង​ក្នុង​អាសនៈ​​រាជរដ្ឋាភិបាល​នៅ​លើ​ពិភពលោក​។​ 

លោកស្រី​បន្ត​ថា បច្ចុប្បន្ន​ស្រី្តនៅ​មិន​ទាន់​ទទួល​សិទ្ធិ​ពេញលេញ​នៅឡើយ​ទេ និង​ជួបប្រទះ​បញ្ហា​ប្រឈម​ជាច្រើន​នៅ​កន្លែងធ្វើការ​ ៖ "សិក្ខា​សាលា​នេះ នឹង​ជាការ​ជំរុញ​បន្ត​ថែម​ទៀត​ទៅ​ដល់​ឲ្យ​មាន​ស្ត្រី មក​ធ្វើ​ការ​​​ចូល​រួមឲ្យ​បាន​ច្រើន​​ក្នុង​ឆាក​នយោ​បាយ​ ហើយក៏​​ជា​ការ​ជំរុញ​លើក​ទឹក​ចិត្ត​មួយ​ផង​ដែរ ឲ្យ​មានសំឡេង​ស្ត្រីភាគ​ច្រើន ជា​តំណាង​​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​របស់​​ប្រ​ទេស​កម្ពុជា តាម​រយៈការ​ពង្រឹង​អំណាច​​​ផ្នែក​សេដ្ឋកិច្ច​នេះ​ផងដែរ  ពង្រឹង​ឲ្យ​មាន​​​​ការកសាង​សមត្ថភាព​ដល់​​ស្ត្រី ហើយ​គេ​មិន​មែនគ្រាន់​តែ​ជា​អ្នក​ជួយ​បង្កើនផ្នែក​ជីវ​ភាព​ ឬ​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជួយ​គាំ​ទ្រ​ឲ្យ​មាន​កម្រិត​ស្តង់​ដា​រស់​នៅ​ប្រ​កប​ដោយ​ភាព​សម​រម្យ តាំង​ពី​ថ្នាក់​មូល​ដ្ឋាន ​និង​សហ​គមន៍របស់​​ពួក​គេ​​"។

​របាយការណ៍​របស់​អង្គការ​យេនឌ័រ និង​អភិវឌ្ឍ​ដើម្បី​កម្ពុជា ​បង្ហាញថា  ស្ត្រី​ដែល​បាន​ជាប់ឆ្នោត​បម្រើការ​ក្នុង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​​ទី​៣​​មាន​​១៨​​ភាគ​រយ ហើយ​សមាជិក​សភា​បច្ចុប្បន្ន មានតែ​២២​ភាគរយ​​នោះ​ទេ​៕

No comments:

Post a Comment

yes