សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, March 4, 2013

សវនាការ​សាលា​ក្តី​ខ្មែរ​ក្រហម ត្រូវ​ផ្អាក ដោយ​សារ​មិន​មាន​អ្នក​បក​ប្រែ​ភាសា

eccc-court-pov
សវនាការ​សាលាក្តីខ្មែរ​ក្រហម​ ពេល​កន្លង​មក 
បុគ្គលិក​ជាតិ​ផ្នែក​បកប្រែ​ភាសា​ប្រមាណ​​ជា​​៣០​​នាក់ នៅ​​សាលា​ក្តី​​ខ្មែរ​ក្រហម​​ពហិការ​​ធ្វើកា​រ នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ទាមទារ​ប្រាក់ខែ ដែល​នាំ​ឲ្យ​សវនាការ ត្រូវ​ផ្អាក​បណ្តោះអាសន្ន។​
បន្ទាប់​ពី​ភាគី​ពាក់ព័ន្ធ​ចូលរួម​​សវនាការ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​​ទី​០៤​​ខែ​មិនា​នេះ បុគ្គលិក​ជាតិ ផ្នែក​បក​ប្រែភាសា បាន​ប្រកាស​ជា​ចំហ​ភ្លាមៗ​​​ថា ក្រុម​ខ្លួន​​​​ធ្វើ​​ពហិការ​​​មិន​​បក​​ប្រែភាសា​ក្នុង​អង្គ​សវនាការ ប្រសិនបើ​មិន​ទទួល​បាន​​ប្រាក់​ខែ ដែល​​មិន​​បាន​​បើក​​ចាប់​ពី​​ខែ​​ធ្នូ​ ​ឆ្នាំ​២០១២​ ។​
ទាក់ទងនឹងការធ្វើពហិការ​នេះ អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម លោក​នេត្រ ភក្ត្រា មាន​ប្រសាសន៍​ថា ជា​សិទ្ធិ​របស់​ក្រុម​គាត់។ ជាមួយ​គ្នា​នេះ លោក​ជឿ​ថា​នឹង​មាន​បុគ្គ​លិក​ផ្នែក​ផ្សេង​ទៀត​ នឹង​ធ្វើ​ពហិការ​ផង​ដែរ ប្រសិន​បើ​មិន​មាន​ដំណោះ​ស្រាយ ។

ជាមួយគ្នានេះ​ លោក​បណ្ឌិត​ ឡៅ​ ម៉ុង​ហៃ ដែល​តាម​ដាន​ដំណើរ​ការ​របស់​សាលា​ក្តី​កូន​កាត់​មួយ​នេះ​ យ៉ាង​ជាប់​លាប់​មាន​ប្រសាសន៍​ថា ប្រសិន​បើ​នៅ​តែ​មាន​ការ​ធ្វើ​ពហិការ​នេះ​បន្ត​ទៀត អាច​ធ្វើ​ឲ្យ​ការ​កាត់​ទោស​​មេដឹកនាំ​ក្នុង​របប​ខ្មែរ​ក្រហម​ កាន់​តែ​អូស​បន្លាយ​ពេល​ទៅ​ ខណៈ​ដែល​មេដឹក​នាំ​ទាំង​នោះ​ កាន់​តែ​ចាស់​និង​មាន​ជំងឺ​ជាប់​នឹង​ខ្លួន។ លោក​បន្ត​ថា មិន​ត្រឹម​តែ ធ្វើ​ឲ្យ​ពេល​វេលា​កាន់​តែ​អូស​បន្លាយ​ប៉ុណ្ណោះ​ទេ តុលាការ​មួយ​នេះ​អាច​នឹង​លែង​ដំណើរ​ការ​ទៀត​ផង ។
សាលាក្តី​ខ្មែរ​ក្រហម ដំណើរ​ការ ដោយ​មាន​ការ​បក​ប្រែ​សម្រួល​ជា​បី​ភាសា គឺ​ភាសា​ខ្មែរ អង់​គ្លេស និង​បារាំង ។
​គម្រោង​របស់​សាលាក្តី​ខ្មែរក្រហម បង្ហាញថា ចាប់ពី​ថ្ងៃ​ទី​០៤ ដល់​ថ្ងៃ​ទី​០៧ ខែ​មីនា​​នេះ អង្គ​ជំនុំ​ជម្រះ​នឹង​​ស្តាប់​​សក្ខី​កម្ម​របស់​លោក Phillip Short ដែល​​ជា​​អ្នក​សរ​សេរ​​សៀវ​ភៅ​​ប្រវត្តិសាស្ត្រ​ ទាក់ទង​នឹង​របប​កម្ពុជា​ប្រជាធិបតេយ្យ ។​
គួរបញ្ជាក់​ថា កាលពី​ខែ​មករា​កន្លងទៅ បុគ្គលិក​ផ្នែក​ជាតិ​នៃ​សាលាក្តី​កូនកាត់​មួយ​នេះ ធ្លាប់​គំរាម​ផ្អាក​ការងារ​ម្តង​រួចមកហើយ ប្រសិន​​បើ​ពួកគេ​មិន​ទទួលបាន​ប្រាក់ខែ​ចាប់ពី​ខែ​ធ្នូ​ឆ្នាំ​​២០១២ ៕ 

No comments:

Post a Comment

yes