ភ្នំពេញ: ប្រភពពីមន្ត្រីនៃគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា
សម្តេចក្រុមព្រះ នរោត្តម រណ ឫទ្ធិ បានសម្រេចព្រះទ័យ
យាងទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិ និងមានឋានៈជាប្រ ធានកិត្តិយសគណបក្ស
ដែលរួបរួមរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។
ប្រភពដដែល បានឲ្យដឹងបន្តថា នៅក្នុងពិធីសមាជនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ របស់គណ បក្សសង្គ្រោះជាតិនៅពេលខាងមុខនេះ គេនឹងធ្វើពិធីបញ្ចូលសម្តេចក្រុមព្រះជាផ្លូវការទៅក្នុងគណបក្ស ពីព្រោះលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោ កឹម សុខា អនុប្រ ធានគណបក្ស បានចាត់ទុកសម្តេចក្រុមព្រះ ជាអ្នកនយោបាយ ដែលមានការពេញនិយម នៅ ក្នុងចំណោមប្រជាពលរដ្ឋវ័យចំណាស់មួយចំនួន ហើយនៅពេលដែលសម្តេចក្រុមព្រះ ជួយចេញឃោសនានោះ គឺអាចស្រូបសំឡេងគាំទ្រពីសមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណ បក្ស មួយចំនួនមកចូលរួមបោះឆ្នោត ឲ្យគណបក្សសង្គ្រោះជាតិ ។
យោងតាមប្រភពដដែលបានឲ្យដឹងបន្តថា សម្តេចក្រុមព្រះ បានទាមទារឈរឈ្មោះជាបេក្ខ ភាពសមាជិកសភា ក្នុងការបោះឆ្នោតអាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០ ១៣ នៅមណ្ឌលលកណ្តាលលំដាប់ទី១ នៃគណបក្សសង្គ្រោះជាតិផងដែរ ដោយរុញលោក អេង ឆៃអ៊ាង ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកណ្តាល ឲ្យមកឈរនៅលេខរៀងទី២វិញ ដែលទង្វើនេះ បានធ្វើឲ្យលោក អេង ឆៃអ៊ាង មិនសប្បាយចិត្តជាមួយនឹងសម្តេចក្រុមព្រះទេ ។
មិនទាន់មានការបញ្ជាក់បែបណាពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជុំវិញដំណឹងនៃការប៉ុន ប៉ងយាងចូលឆាកនយោបាយឡើងវិញ ហើយព្រះអង្គទៅធ្វើនយោបាយជាមួយនឹងគណបក្ស ប្រឆាំងថែមទៀត។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានឈប់ធ្វើនយោបាយជាថ្មីម្តងទៀត កាលពីខែសីហា ឆ្នាំ២០១២ ដោយព្រះអង្គលាលែងពីប្រធានគណបក្សនរោត្តម រណឫទ្ធិ ។ មុននោះបន្តិច ព្រះ អង្គក៏បានបដិសេធជាញឹកញាប់ថា ព្រះអង្គនឹងមិនចូលធ្វើនយោបាយ ជាមួយគណបក្សប្រ ឆាំងឡើយ ។
ក្នុងនាមជាព្រះប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្ត្រី សម្តេច ក្រុម ព្រះនរោត្តម រណឫទ្ធិ បានបង្ហាញការគាំទ្ររហូតលើនយោបាយសម្តេច ហ៊ុន សែន ។ សម្តេច ហ៊ុន សែន ដែលបានសច្ចាចំពោះព្រះបរមសពសម្តេចព្រះមហាវីរក្សត្រ នរោត្តម សីហនុ ថានឹងការពាររាជបល្ល័ង្គ ការពារព្រះមហាក្សត្រីយ៍ និងព្រះមហាក្សត្រ ជារៀងដរាប។
ថ្មីៗនេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បានប្រកាសថា ព្រះរាជវង្សានុវង្ស មិនគួរធ្វើនយោបាយទេ ពោលគឺព្រះរាជវង្សានុវង្ស ត្រូវស្ថិតនៅជុំវិញព្រះបរមរាជវាំង ហើយដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ ៕
No comments:
Post a Comment
yes