លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិ គណបក្ស ហ៊ុនស៊ិនប៉ិច
គណបក្សហ្វុនស៊ិនប៉ិចបានឲ្យដឹងថាខ្លួននឹងធ្វើការរុះរើក្បាលម៉ាស៊ីនគ្រប់គ្រង នៅឯសមាជវិសាមញ្ញ នាថ្ងៃទី ២៣ មីនា ខាងមុខនេះ ។
លោក ញឹក ប៊ុនឆៃ ដែលពេលនេះជាប្រធានប្រតិបត្តិ គណបក្សហ្វ៊ុនស៊ិនប៉ិចបានឲ្យដឹងថាសមាជនោះនឹងបើផ្លូវឲ្យមានការជ្រើសតាំងប្រធាន អគ្គលេខាធិការ អគ្គលេធិការរងរបស់គណបក្ស ។
តាមសេចក្ដីរាយការណ៏បានឲ្យដឹងថា ម្ចាស់ក្សត្រីយ៏ នរោត្តម អារុណរស្មី និង ត្រូវតែងតាំងជាប្រធានបក្ស លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ លោក សៅ រ៉ានី អគ្គលេខាធិការរង លោក កែវ ពុទ្ធរស្មី ប្រធានឧត្តមទីប្រឹក្សា គណបក្ស និង លោក យូ ហុគ្រី អនុប្រធានឧត្តមទីប្រឹក្សាគណបក្សនេះ។
យ៉ាងណាក៏ដោយគម្រោងជ្រើសតាំងម្ចាស់ក្សត្រីយ៏ នរោត្តម អារុណរស្មី ដែលជាសែរាជវង្សឲ្យធ្វើជាប្រធានគណបក្សនេះ នៅតែជាចំណោទ ទៅនឹងចរន្តរុញច្រាន សមាជិករាជវង្សានុវង្សចេញពីឆាកនយោបាយ ៕
No comments:
Post a Comment
yes