សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, March 12, 2013

អ្នកភូមិដែលបាត់បង់ផ្ទះនៅកែវផុសនឹងមកសុំជំនួយពីនាយករដ្ឋមន្ត្រី

ព្រះសីហនុៈ ប្រជាពលរដ្ឋ២១គ្រួសារ​ នៅ​ឃុំ​កែវ​ផុស ស្រុក​ព្រៃ​នប់ ដែល​ផ្ទះ​សម្បែង​របស់​ពួក​គាត់​ធ្លាប់​រស់​នៅ​ជិត​៣០ឆ្នាំ​មក​ហើយ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ឈូស​កម្ទេច​ចោល​កាល​ពី​សប្តាហ៍​មុន ​ទៅ​តាម​អំណាច​សាល​ក្រម​បណ្តោះ​អាសន្នរបស់​សាលា​ដំបូង​ខេត្ត នឹង​ឡើង​មក​ភ្នំពេញ​ក្នុង​សប្តាហ៍​នេះ ដើម្បី​មក​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ។

អ្នកភូមិ ឃួន ស៊ីថា ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ​អ្នក​ភូមិ​គ្រោង​ធ្វើ​ដំណើរ​ទៅ​​ស្នើ​សុំ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ជួយ លើ​ករណី​​​ដែល​ក្រុម​ហ៊ុន​លោក​ជៀម ផែន​ ថៅកែ​ស្រា​បៀរ​លីអូ ​​បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​ផ្ទះ​​របស់​ពលរដ្ឋ​ ធ្វើ​ឲ្យ​ពលរដ្ឋ​គ្មាន​ផ្ទះ​សម្បែង​ជ្រក ​។ អ្នក​ស្រី​និយាយ​ថា ៖« ខ្ញុំ​ជជែក​គ្នា​នឹង​ឡើង​ទៅ​សប្តាហ៍​នេះ ទៅ​ស្នើ​សុំ​ឲ្យ​សម្តេច​ ជួយ​រក​យុត្តិធម៌​ឲ្យ​កូន​ចៅ​សម្តេច​ផង»

ការ​ចរចា​ របស់​អាជ្ញាធរ កាល​ពីថ្ងៃទី​៨ មីនា​កន្លង​មក ដើម្បី​សម្រប​សម្រួល ​ផ្តល់​គោល​នយោ​បាយ ​របស់​លោក ជៀម ផែន​ ដល់​ក្រុម​អ្នក​ភូមិ នៅ​តែ​មិន​បាន​ជោគ​ជ័យ ដោយ​អ្នក​ភូមិ​បដិសេធ​សំណង​ជា​ដី​ ២០ គុណ​ ៣០ ម៉ែត្រ និង​ផ្ទះ​ ៥ គុណ​ ៦ ម៉ែត្រ និង​ថវិកា​មួយ​ចំនួន​ ដោយ​សារ​អ្នក​ភូមិ​សម្រេច​ធ្វើ​ការ​តទល់​តាម​ផ្លូវ​ច្បាប់​។ អ្នក​ស្រី ស៊ីថា ថ្លែង​ថា៖ «​យើង​មិន​យក​គោល​ការណ៍​ជៀម ផែន​ទេ យើង​ចង់​យក​ដី​ភូមិ​៣០​ហិកតានិង​ចម្ការ​ ៣៥២​ ហិកតា ដែល​គេ​ឈូស​ឆាយ​ព្រម​ទាំង​ឲ្យ​សង​ជំងឺ​ចិត្ត​ដែល​គេ​បំផ្លាញ​ផ្ទះ​និង​ ដំណាំ​របស់​យើង​»។​


ផ្ទះ​ប្រជា​ពលរដ្ឋ ២១ ​គ្រួសារ​ នៅ​ឃុំ​កែវ​ផុស​ ស្រុក​ស្ទឹង​ហាវ ត្រូវ​បាន​ឈូស​កម្ទេច កាលពី​ថ្ងៃ​ទី៥ មីនា ដោយ​កម្លាំង​សមត្ថកិច្ច​ជាង​ ១០០ នាក់ មក​ចុះ​អនុវត្ត​សាលក្រម​សាលា​ដំបូង​ខេត្ត ចេញ​កាល​ពី​ខែ​មេសា​ ឆ្នាំ​២០១២​ ដែល​កាត់​ក្តី​ឲ្យ​លោក ជៀម ផែន ប្រធាន​ក្រុមហ៊ុន​ស្រា​បៀរ​លីអូ ឈ្នះ​ក្តី​។ ការ​អនុវត្ត​សាល​ក្រម​ដោយ​ធ្វើ​ការ​ឈូស​កម្ទេច​ផ្ទះ​នេះ ត្រូវ​បាន​ពលរដ្ឋ​​​រង​គ្រោះ​ហៅ​ថា ជា​សកម្មភាព​ខុស​ច្បាប់ ខណៈ​ដែល​ពួក​គាត់ បាន​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍ ហើយ​សាលា​ឧទ្ធរណ៍ មិន​ទាន់​ធ្វើ​ការ​ជំនុំ​ជម្រះ​នៅ​ឡើយ​។

លោក ប៊ុន ណារិទ្ធ​ អ្នក​សម្រប​សម្រួល​អង្គការ​លីកាដូ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ភូមិ​ ក៏​បាន​​ទៅ​រក​អង្គការ​​របស់​លោក ឲ្យ​ជួយ​ផ្តល់​មេធាវី​ដល់​ពួក​គាត់​ផង​ដែរ ដើម្បី​ដាក់​បណ្តឹ​ង​ទៅ​តាម​ផ្លូវ​ច្បាប់។ ចំពោះ​ករណី​ឈូស​ឆាយ និង​ការ​ស្វះ​ស្វែង​ប្តឹង​ផ្តល់​ ​ទាម​ទារ​សំណងរបស់​ពលរដ្ឋ លោក ប៊ុន ណារិទ្ធ​ បាន​ថ្លែង​​ថា៖ «ក្រសួង​យុតិ្ត​ធម៌​ គួរ​តែ​ធ្វើ​ការ​សិក្សា​នូវ​ករណី​នេះ គឺ​ពិនិត្យ​នូវ​សាល​ក្រម​បណ្តោះ​អាសន្ន​របស់​សាលា​ដំបូង​»
លោក នង ឌីណារ៉ា មេ​ឃុំកែវ​ផុស បាន​ថ្លែង​ថា បញ្ហា​នេះ បាន​ចូល​ទៅ​ដល់​តុលា​ការ​ហើយ លោក​គ្មាន​សមត្ថភាព​ដោះស្រាយ​ទេ៕

No comments:

Post a Comment

yes