សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, March 4, 2013

សាលា​ឧទ្ធរណ៏​​បង្វែរ​សំណុំ​រឿង លោក​ ឈូក បណ្ឌិត​ ទៅ​ឲ្យ​​តុលាការ​ខេត្ត ស្វាយ​រៀង​វិញ

លោក ឈូក បណ្ឌិត អតីតចៅហ្វាយ ក្រុងបាវិត

​តុលាការ​សាលា​ឧទ្ធរណ៏​​របស់​ប្រទេស​កម្ពុជា ​នា​សៀល​​ថ្ងៃ​ចន្ទ​នេះ ​បាន​​ប្រកាស​សាល​ក្រម​​ករណី​​លោក ឈូក បណ្ឌិត ហើយ ដោយ​សម្រេច​បង្វែរ​សំណុំ​រឿង​នេះ​ឲ្យ​​ស្ថិត​ក្រោម​សមត្ថកិច្ច​​ស៊ើប​អង្កេត​​របស់​​តុលាការ​ខេត្តស្វាយ​​រៀង​វិញ និង បិទផ្លូវតវ៉ា ​​។​
ការ​សម្រេច​នេះ​​បាន​​ធ្វើ​ឡើង​ បន្ទាប់​ពី​​មាន​​សវនាការ​យ៉ាង​ចម្រូង​ចម្រាស ​អស់​​រយៈ​ពេល​​ពីរ​ថ្ងៃ កាល​ពី​​ថ្ងៃ​ទី ​២៧ ​-២៨ ​ខែ កុម្ភៈ ។ គ្រា​នោះ​​សាក្សី​មួយ​​ចំនួន​​បាន​និយាយ​ថា ​ គេ​ពិត​ជា​បាន​​ឃើញ​​លោក ឈូក បណ្ឌិត អតីត​ចៅ​ហ្វាយ​​ក្រុង​បាវិត ពិត​​ជា​បាន​​បាញ់​​កាំភ្លើង​ខ្លី ទៅ​លើ​​ក្រុម​កូដករ ​នៃ​រោង​​ចក្រកៅ​វ៉េ ហើយ​​បាន​ធ្វើ​ឲ្យ​​កម្មការ​នី​ ៣​នាក់ របួស​ធ្ងន់ ចំណែក​​ផ្សេង​ទៀត​ ដែល​​ហាក់​​ដូច​​ជា​​ខ្លាច​ក្រែង​​អ្វី​ម្យ៉ាង​ បាន​​និយាយ​ថា ​គេ​បាន​ឮ សូរ​គ្រាប់​កាំភ្លើង​ ​តែ​មិន​ដឹង​ចេញ​ពី​ប្រភព​ណា​ទេ  រី​ឯ កម្មករ​ រង​គ្រោះ ​បាន​​ទាម​​ទារ​​ ឲ្យ​​តុលាការ​​ផ្ដន្ទាទោស​​​លោក ឈូក បណ្ឌិត ឲ្យ​ជាប់​ពន្ធនាគារ​ធ្ងន់ធ្ងរ និង បង់​សង​ប្រាក់​ជំងឺ​ចិត្ត​ដល់​ពួក​គេ។​
គួរបញ្ជាក់ថា លោក ស ខេង ឧបនាយក​​រដ្ឋមន្ត្រី​​និង ​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ធ្លាប់​​បាន​​ថ្លែង​ថា​ លោក ឈូក បណ្ឌិត​ គឺ​ជា​​មនុស្ស​តែ​ម្នាក់​គត់ ​ដែល​បាន​​បាញ់​ទៅ​លើ​កម្មករ​​នៃ​រោង​ចក្រកៅ​វ៉េ នៅ​​ក្រុង​បាវិត  អំឡុង​កូដកម្ម​ កាល​ពី​​ថ្ងៃ​ទី ​២០​ ខែ កុម្ភៈ ​ឆ្នាំ​២០១២ ។ ​តែ​យ៉ាង​ណាក៏ដោយ​​ កាល​ពី​​ខែ ធ្នូ​ ឆ្នាំ២០១២ តុលា​ការ​ខេត្ត ​ស្វាយ​​រៀង ​បាន​​លើកលែង​​ការ​ចោទ​ប្រកាន់ ​ដោយ​​សំអាង​ថា ​ពុំ​មាន​​ភស្តុតាង​ត្រឹមត្រូវ ៕

No comments:

Post a Comment

yes