ក្រុមអ្នកគាំទ្រលោក ម៉ម សូណង់ ដូ ទាមទារ ឲ្យ តុលាការ ដោះ លែង
លោក ម៉ម សូណង់ដូ កាល ពី ពេល កន្លង ទៅ
ខណៈដែលថ្ងៃទី ៥ ខែ មីនា ស្អែក សាលាឧទ្ធរណ៏នឹងលើកយកសំណុំរឿងលោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និង ជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ មកជំនុំជម្រះនោះ នៅថ្ងៃ ចន្ទ នេះ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International ) បានដាក់ការទាមទារយ៉ាងរន្ថាន់មួយថា ត្រូវតែដោះលែងលោក ម៉ម សូណង់ដូ ។
អង្គការនេះបានបង្ហាញហេតុផល នៅលើសេចក្ដីថ្លែងការណ៏របស់ខ្លួនជាថ្មីទៀតថា ការកាត់ទោសលោក ម៉ម សូណង់ដូ ដោយតុលាការក្រុងភ្នំពេញកាលពីខែ តុលា ឲ្យជាប់ពន្ធនាគារ២០ឆ្នាំ ពីបទពាក់ព័ន្ធការបង្កើតតំបន់អបគមន៏ គឺពុំមានមូលដ្ឋានភស្តុតាង ត្រឹមត្រូវទេ ។
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ ទាំងលោក បារ៉ាក អូបាម៉ា ប្រធានាធិបតី អាមេរិក ក៏ដូច ជាឧបការីរង ក្រសួងការបរទេសអារមេរិក ដែលទើបមកកម្ពុជាកាលពីពេលថ្មីៗនេះ សុទ្ធតែបានបង្ហាញជំហរជម្រុញឲ្យកម្ពុជាធ្វើការដោះលែងលោក ម៉ម សូណង់ដូ តែត្រូវបានរដ្ឋាភិបាល កម្ពុជាច្រានចោលដោយថា វាជាសិទ្ធិសម្រេច របស់តុលាការ ៕
No comments:
Post a Comment
yes