សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 15, 2013

កម្មករ​ជាង​១ពាន់​នាក់​នៃ​រោង​ចក្រ​មួយ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​កូដ​កម្ម​ទាម​ទារ​លក្ខ​ខណ្ឌ​ការ​ងារ

កម្មករជាង១ពាន់នាក់ នៃរោងចក្រស៊ីងហ័ង ក្នុងខេត្តកំពង់ស្ពឺ ធ្វើកូដកម្មទាមទារ​ថៅកែរោង​ចក្រ​អនុញ្ញាតឲ្យកម្មករមួយចំនួនចូលធ្វើការវិញ និងដំឡើងប្រាក់ឈ្នួលគោលដល់១២០ដុល្លារ ព្រមទាំង​លក្ខខណ្ឌការងារមួយចំនួនទៀត។ កម្មការិនីឈ្មោះ ហួត សុខា ឲ្យដឹងនៅព្រឹកថ្ងៃសុក្រនេះថា កម្មករ​ជាង ១ពាន់នាក់ បានប្រមូលផ្តុំគ្នាចាប់តាំងពីព្រឹកម៉ោងជាង ៧ នៅមុខរោងចក្រ ដោយទាមទារឲ្យតំណាងថៅកែរោងចក្រ ចេញមុខចរចាជាមួយកម្មករពាក់ព័ន្ធការស្នើ​កែលម្អលក្ខ​ខណ្ឌ​ការងារមួយចំនួន។ កញ្ញាបន្តថា កន្លងមក ថៅកែរោងចក្រតែងតែគាបសង្កត់កម្មករ ដោយប្រើហិង្សា និងកេងប្រវ័ញ្ច ដោយបើកលុយឲ្យកម្មករមិនគ្រប់ចំនួនជាដើម ៖ "ទាមទារប្រាក់ខែ ទីមួយ ទីពីរ គាត់ប្រើអំពើហិង្សាមកលើកម្មករ វ៉ៃក្បាល យកខោវ៉ៃក្បាល យកសៀវភៅវ៉ៃក្បាល ហើយកម្មករដែលដកចេញ ធ្វើបាបគ្នាមែនទែន ដកចេញផុយៗហ្នង មួយថ្ងៃប្រាំនាក់ មួយថ្ងៃប្រាំមួយនាក់ វាតវ៉ារឿងប្រាក់ខែបាត់ម៉ោងបាត់អីអញ្ចឹង"។ កម្មការិនី ឈ្មោះ លឹម សំណាង អះអាងថា កម្មករទាំងអស់ក្នុងរោងចក្រនេះ នឹងធ្វើការតវ៉ារហូតមានដំណោះស្រាយសមរម្យ សម្រាប់ពួកគេ ទើបចូលធ្វើការវិញ។ មន្ត្រីសហជីពសេរីកម្មករ លោក សយ ចាន់ធូ ឲ្យដឹងនៅម៉ោងជាង ១១ព្រឹកនេះថា មិនមានតំណាងថៅកែរោងចក្រណាម្នាក់ ចេញមុខមកចរចាឡើយ។ 


លោកថា ថៅកែរោងចក្រស៊ីងហ័ង ដែលជាជនជាតិចិននេះ មានអាកប្បកិរិយាកោងកាច និងគំរោះគំរើយដាក់កម្មករ ដោយហិង្សា ជាពិសេសគឺសម្រេចកាត់ប្រាក់ឈ្នួលកម្មការតាមទំនើងចិត្ត ៖ "ដំបូងបញ្ឈប់កម្មករ រោងចក្រហ្នឹងគាបសង្កត់កម្មករហ្មង កម្មករ យកខោគប់ក្បាលផង ទាត់ផង វ៉ៃក្បាលផង ហើយកម្មករថា អត់ឃើញបើកផងលុយបែនមិនដឹងយកទៅណា បន្លំខ្លះអីខ្លះអញ្ចឹង"។ មិនអាចសុំការអធិប្បាយពីថៅកែរោងចក្រ ស៊ីង ហ័ង បាននៅឡើយទេ។

No comments:

Post a Comment

yes